ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

កម្រិតទឹកអាងទន្លេមេគង្គក្រោម បានត្រឡប់មករកប្រសើរឡើងវិញ បន្ទាប់ពីស្រកចុះ ក្នុងកម្រិតទាបគួរឲ្យព្រួយបារម្ភតាំងពីដើមរដូវប្រាំងកន្លងមកនេះ

គណៈកម្មាធិការទន្លេមេគង្គ (MRC) អះអាងថា កម្រិតទឹកអាងទន្លេមេគង្គក្រោមមានប្រទេស៖ ថៃ ឡាវ កម្ពុជា និងវៀតណាម បា​នត្រឡប់មករកប្រសើរឡើងវិញ បន្ទាប់ពីស្រកចុះ ក្នុងកម្រិតទាបគួរឲ្យព្រួយបារម្ភតាំងពីដើមរដូវប្រាំងកន្លងមកនេះ។

គណៈកម្មាធិការទន្លេមេគង្គ នៅថ្ងៃទី១ ខែឧសភានេះ បានឲ្យដឹងថា កម្រិតទឹកទន្លេឈៀងសាន់របស់ប្រទេសថៃដែលជាស្ថានីយ៍ត្រួត​ពិនិត្យខ្សែទឹកខ្ពស់ជាងគេ ក្នុងពេលបច្ចុប្បន្ន មានឡើងដល់កម្ពស់៣ម៉ែត្រ ឬខ្ពស់ជាងកម្រិតមធ្យមរបស់វាចំ​នួន​១,​២​០​ម៉ែ​ត្រ​​​​​​ហើយ និងកម្រិតទឹកទន្លេមេគង្គក្នុងប្រទេសឡាវកើនលើស២ម៉ែត្រ ខណៈនៅប្រទេសកម្ពុជា កម្រិតទឹកនៅខេត្តស្ទឹងត្រែង ក្រ​​​ចេះ កំពង់ចាម នៅស្ថានីយ៍ចតុមុខភ្នំពេញ និងព្រែកក្តាមស្ថិតក្នុងកម្រិតមធ្យម និងនៅដែនដីសណ្តរនៃទន្លេមេគង្គរបស់ប្រទេសវៀតណាម កម្រិតទឹកនៅតែមានការប្រែប្រួលនៅជុំវិញមធ្យមដោយសារតែផលប៉ះពាល់នៃជំនោរ។

លោក ឡាំ ហុង សុន(Lam Hung Son) ប្រធានលេខាធិការដ្ឋាននៃមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់គណៈកម្មាធិការទន្លេមេគង្គ មានប្រសាសន៍ថា «តំបន់នេះមានបរិមាណទឹកភ្លៀងល្អចាប់តាំងពីសប្តាហ៍ទី៣ នៃខែមេសា ទោះ​បី​ជាចំនួនសរុបដែលភ្លៀងបានបង្អុរមាននៅត្រឹមកម្រិតមធ្យមក៏ដោយ»។

យោងតាមការព្យាករណ៍របស់គណៈកម្មាធិការទន្លេមេគង្គ បានបង្ហាញថា ទឹកភ្លៀងពីមធ្យមទៅច្រើន ត្រូវបានរំពឹងថា នឹងឆ្លងកាត់​ប្រទេសចំនួន៤ នៃទន្លេមេគង្គក្នុងអំឡុងខែឧសភាដល់ខែកក្កដាឆ្នាំ២០២០ ។ ប្រទេសកម្ពុជា ឡាវ និងថៃ ទំនងជាទទួលបានទឹកភ្លៀងច្រើនជាងប្រទេសវៀតណាម បន្ទាប់ពីភាពរាំងស្ងួតឆ្នាំ២០១៩ ដែលចាប់តាំងពីខែមិថុនា បានធ្វើឲ្យកម្រិតទឹកទ​ន្លេ​មេគង្គឆ្លងកាត់អាងមេគង្គក្រោមមានកម្រិតទាបបំផុត មិនធ្លាប់មានក្នុងកំណត់ត្រាចាប់តាំងពីការវាស់វែងកាលពី៦០ឆ្នាំមុន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com