ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

សំរាមដែលមនុស្សភាគច្រើនគិតថា ជាកាកសំណល់គ្មានតម្លៃ ប៉ុន្តែសំរាមក៏មានតម្លៃសម្រាប់កសិកម្ម និងសេដ្ឋកិច្ច

រាជធានីភ្នំពេញ ៖ សំរាមដែលមនុស្សភាគច្រើនគិតថា ជាកាកសំណល់គ្មានតម្លៃ ប៉ុន្តែយ៉ាងហោចណាស់ក៏មានក្រុមហ៊ុនមួយកំពុងតែប្រមូលយកវាមកកែច្នៃធ្វើជាវត្ថុធាតុដើ​ម​ដើម្បីជំរុញផលិតកម្ម ដែលបានរួមចំណែកផ្តល់ការងារធ្វើជូនពលរដ្ឋដោយផ្ទាល់ចំនួន ៣៥រូប និងបានរួមសក​ម្មភាព ជួយដល់ដល់វិស័យកសិកម្ម ដែលជាវិស័យទ្រទ្រង់​សេ​ដ្ឋកិច្ចជាតិមួយដ៏ចំបងផងដែរ ។ ក្រុមហ៊ុននេះ ត្រូវបានគេដឹងថា គឺជាក្រុមហ៊ុនដែ​ល​កើតឡើងដោយការរួមសហការគ្នារវាង ជនជាតិខ្មែរ និងសិង្ហបុរី ដែលមានឈ្មោះថា ទ្វី​​​​​​​ង​ អាហ្រ្គី តិច (T.W.I.N Agri Tech Co., Ltd.) ។

លោក គីម នីដូ ជាស្ថាបនិក និងជានាយករដ្ឋប្រតិបត្តិនៃក្រុមហ៊ុន ទ្វីង អាហ្រ្គី តិច បានថ្លែងឱ្យដឹងថា៖ “ក្រុមហ៊ុនយើងខ្ញុំចាប់ផ្តើមឡើងនៅក្នុងឆ្នាំ២០១៣ ដោយយើងផ្ដោ​ត​សំខាន់ទៅលើបរិស្ថាន ទីពីរយើងផ្ដោតទៅលើវិស័យកសិកម្ម។ យើងបានព្យាយាមចូលរួមចំណែកនៅក្នុងការកាត់បន្ថយសំរាម ដោយយើងប្រមូលសំរាមនៅតាមផ្សារនៅ​រា​ជ​ធានីភ្នំពេញ ដើម្បីផលិតជាជីកំប៉ុស បម្រើឱ្យកសិកម្ម និងកសិករនៅក្នុងប្រទេសកម្ពុជាយើងវិញ” ។

លោកបានបញ្ជាក់បន្តទៀតថា ក្រុមហ៊ុនលោកបានចាប់ផ្ដើមដំបូង មានតែពីរនាក់គត់ គឺរូបលោកផ្ទាល់ និងដៃគូជាជនជាតិសិង្ហបុរី បន្ទាប់មកមានកម្មករចំនួនពីរនាក់ ហើ​យ​​​រហូតមកដល់ឥឡូវនេះ មានបុគ្គលិក និងកម្មករ ដល់ទៅ៣៥នាក់ ។

រហូតមកដល់ពេលបច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានបរិមាណកាកសំណល់ប្រមាណជា ៣.០០០តោន នៅក្នុងមួយថ្ងៃៗ ដោយឡែកក្រុមហ៊ុន ទ្វីង អាហ្រ្គី តិច ក៏អាចចូ​ល​​​​​​​រួមចំណែកនៅក្នុងការកាត់បន្ថយបរិមាណសំរាមបានប្រមាណជា ពី៣០ ទៅ៤៥ តោនផងដែរ នៅក្នុងមួយថ្ងៃ ។

លោក គីម នីដូ បានបញ្ជាក់ថា៖ “ក្នុងមួយថ្ងៃយើងបានចូលរួមប្រមូលកាកសំណល់ពីផ្សារ ពីរោងចក្រ ពីសិប្បកម្មនៅក្នុងបរិមាណពី ៣០ ទៅ ៤៥ តោន” ។ លោកបានប​ន្ថែ​​​​ម​ទៀតថា សំរាមដែលក្រុមហ៊ុនលោកប្រមូលគឺជាសំរាមប្រភេទសរីរាង្គដែលវារលួយ ដូចជាបន្លែ កាកអំពៅ សំបកដូង និងកាកសំណល់សរីរាង្គមួយចំនួនទៀត ។ លោ​ក​បានបន្តថា៖ “ការប្រមូលនេះ យើងមានអ្នកភ្នាក់ងាររបស់យើងផ្ទាល់តែម្ដងដើម្បីប្រមូល ដោយយើងចែកគ្នាដើរតាមផ្សារ និងតាមកសិដ្ឋាន ព្រមទាំងរោងចក្រដែលកែច្នៃចំណីអាហារ និងមួយចំនួនទៀតគឺ បងប្អូនដែលជាលក់ដូង ឬមួយក៏ទឹកអំពៅ យកមកផ្តល់ជូនយើង ។ មកទល់ពេលនេះ បើនិយាយអំពីកាកសំណល់សរីរាង្គគឺមានច្រើនដែលអាចប្រមូលបាន ពីតាមផ្សារ តាមផ្ទះបាយ តាមភោជនីយដ្ឋាននានា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ក្រុមហ៊ុននៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើ​ម្បី​ទា​ញ​យ​ក​កា​​​កសំណល់ទាំងនេះអស់នៅឡើយទេ។ លោក គីម នីដូ បានឱ្យដឹងទៀតថា៖ “ជាទូទៅ នៅផ្សារដើមគរ គឺមានសក្តានុពលសំរាមទាញយកធ្វើជាជីកំប៉ុសប្រមាណជា ៤០ តោ​នក្នុងមួយថ្ងៃ ប៉ុន្តែយើងអាចស្រូបយកប្រមាណត្រឹមតែប្រហែល ១0 តោនតែប៉ុណ្ណោះ” ។ នៅក្នុងមួយខែ ក្រុមហ៊ុនទ្វីង អាហ្រ្គី តិច អាចផលិតជីកំប៉ុស ក្នុងបរិមាណចំនួ​ន​ពី ៣០០ ទៅ ៥០០ តោន តែបើនៅរដូវប្រាំង គឺអាចមានសមត្ថភាពផលិតបានរហូតដល់ទៅ ១.០០០តោន ។

យោងតាមការពន្យល់របស់លោក គីម នីដូ ជាទូទៅនៅក្នុងសំរាម ១តោន គេអាចផលិតបានជាជីកំប៉ុសត្រឹមតែប្រហែលជាពី ៥០ ទៅ ១២០ គីឡូក្រាមតែប៉ុណ្ណោះ។ ដើ​ម្បី​​​ផលិតជីកំប៉ុសបានគេត្រូវការពេលវេលា តាំងពីការចាប់ផ្ដើមប្រមូលសំរាមរហូតផលិតជីកំប៉ុស នៅក្នុងរង្វង់ប្រហែលជា ៤៥ថ្ងៃ ទៅ៦០ថ្ងៃ ។ រីឯតម្លៃនៃជីកំប៉ុសផលិតបា​ន​វិ​ញ គឺលក់ចេញនៅក្នុងមួយតោនត្រឹមតែ ១២៥ដុល្លារ តែប៉ុណ្ណោះ ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com