ទាន់ហេតុការណ៍
រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធីអបអរការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក => រដ្ឋបាលខេត្តត្បូងឃ្មុំ កំពង់ចាម និងក្រចេះ រួមគ្នាប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងធ្វើការដុតបំផ្លាញគ្រឿងញៀនជាង៨គីឡូក្រាម => គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ និងសភាពការណ៍ទូទៅ => គណៈកម្មការផ្សារសួង ចុះបាញ់គំនូសកំណត់ការលក់ដូររបស់អាជីវករ ក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ => ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងលោកជំទាវ និងឯកឧត្តមឧត្តមសេនីយ៍ឯក ម៉េង វ៉ាន់ឌី និងលោកជំទាវ ប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងពុទ្ធមណ្ឌលវត្តចំនួន២៥ ក្នុងខេត្តត្បូងឃ្មុំ => លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា និងភរិយា អញ្ជើញបោះឆ្នោតរួចហើយ នៅការិយាល័យក្នុងសាលាបឋមសិក្សា ដារ => លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៍ា អញ្ជើញបោះឆ្នោតរួចហើយ នៅការិយាល័យក្នុងវិទ្យាល័យ ហេង សំរិន អន្លង់ជ្រៃ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងភរិយា អញ្ជើញបោះឆ្នោតរួចហើយ នៅការិយាល័យក្នុងសាលាបឋមសិក្សា ហ៊ុន សែន ខ្នារ => ព្រៃឡង់រងការកាប់បំផ្លាញវាតទីយកដីជាច្រើនហិចតាស្ថិតនៅត្រង់ចំនុច ទូលតាប៉ត ក្នុងភូមិត្បែង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្តដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជាលើកទី៣ នៅទូទាំងស្រុកអូររាំងឪ
0

ករណី​ចាប់​ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​និង​គ្រឿង​ចក្រ​៦គ្រឿង​ដែល​ឆ្លងដែន​ខុសច្បាប់​ចូល​ខេត្ត​រតនគិរី កំពុង​ស្ថិត​ក្រោម​ការសួរនាំ​របស់​សមត្ថកិច្ច ខណៈ​មាន​ព័ត៌មាន​ថា កំពុង​មាន​អ្នក​រត់ការ​ដោះ​លែង

(រតនគិរី)៖ ករណីចាប់ខ្លួនជនជាតិវៀតណាមចំនួន១២នាក់ និងគ្រឿងចក្រ៦គ្រឿង ដែលបានលួចឆ្លងដែនដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា នៅខេត្ដរតនគិរីនោះ រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ កំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ ប៉ុន្ដែយ៉ាងណាក៏ដោយ ក៏មានព័ត៌មានខ្លះបានលើកឡើងថា កំពុងមានអន្ដរាគមន៍ចង់ឲ្យដោះលែង។

ជនជាតិវៀតណាមទាំង ១២នាក់នេះ និងគ្រឿងចក្រចំនួន៦គ្រឿង បានចូលមក ដោយខុសច្បាប់ តាមច្រកព្រៃ បង្គោលការពារព្រំដែន លេខ ១៤ ក្នុងភូមិសាស្ត្រ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក លេខ ៥០៥ (ប៉ុស្តិ៍ ភូមិចង ) ខេត្តរតនគិរី ជាប់ព្រំប្រទល់ ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន ៧១១ ស្រុក ម៉រៃ ខេត្តកន្ទូម ប្រទេសវៀតណាម តាមរយៈឈ្មោះ សេក វិរៈ តំណាងក្រុមហ៊ុននុភាពសុភី និង វៀតណាមឈ្មោះ VO NGU YEVSA កាន់អត្តសញ្ញាណប័ណ្ណលេខ ២៣៣១២៤២៣៤។

ទាក់ទិនទៅនឹងករណីឃាត់ខ្លួនជនជាតិវៀតណាម និងគ្រឿងចក្រខាងលើនេះ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត បានប្រាប់ព័ត៍មាន ថាខាងជំនាញកំពុងរកអ្នកបកប្រែសាកសួរធ្វើកំណត់ហេតុ តើមានច្បាប់អនុញ្ញាតិឲ្យចូលដីខ្មែរដែរ ឫអត់ ចំណែកគ្រឿងចក្រ អញ្ជើញខាងសាខាគយមកត្រួតពិនិត្យ។

រហូតដល់ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ ជនជាតិវៀតណាមទាំង១២នាក់ លោកឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន ស្នងការរងទទួលបន្ទុកការងារអន្តោប្រវេសន៍។

កំពុងសាកសួរនៅការិយាល័យអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តរតនគិរី នេះបើតាមការបញ្ជាក់ឲ្យដឹងពី ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានដោយឡែកទៀត លួចបង្ហើបប្រាប់អ្នកសាព័ត៍មានថា ក រណីខាងលើនេះមានអ្នកអន្តរាគមន៍ ដើម្បីជួយសម្រួលដោះលែងពួកគេ ក្រៅសំណាញ់ច្បាប់។

សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពខេត្តរតនគិរី ក្រោមការបញ្ជាផ្ទាល់ពី លោក ថង សាវុន និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនោះ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ អាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ១២នាក់ និងគ្រឿងចក្រ ៦គ្រឿង នៅក្រុមហ៊ុន នុភាពសុភី។ក្រោយឃាត់ខ្លួន កម្លាំងកងរាជអាវុធហត្ថ បានប្រគល់ ជនជាតិវៀតណាម ចំនួន ១២នាក់ ឲ្យទៅខាង នគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាន នគរបាលខេត្តរតនគិរី ចាត់ការតាមនីតិវិធី។ ដោយឡែក គ្រឿងចក្រ ចំនួន ៦គ្រឿង ខាងកម្លាំងកងរាជអាវុធហត្ថ សហការជាមួយ មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តរតនគិរី បានកំពុងតែ គ្រប់គ្រង នៅក្នុង បរិវេណក្រុមហ៊ុន នុភាពសុភី តំបន់អូរតាយ៉ាក ឧទ្យានជាតិវីរៈជ័យ រតនគិរី ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី៕

 

 

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com