ទាន់ហេតុការណ៍
វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...! => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី។
0

លោក កែ សុខន មេប៉ុស្តិ៍នគរបាល វាលរេញ បាញ់គំរាមជនសង្ស័យ ផ្លាតគ្រាប់កាំភ្លើង ​ត្រូវចំស្រ្តីចំណាស់ម្នាក់ស្លាប់

ខេត្តព្រះសីហនុ ៖  ស្រ្តីវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមក្រោយ ពេលបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីត្រូវគ្រាប់ភ្លើងរបស់លោកមេប៉ុស្តិ៍នគរបាលឃុំវាលរេញ ។

ហេតុការណ៍ខាងលើនេះ កើតឡើងកាលពី​វេលាម៉ោង១១យប់​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅ ចំណុចក្រោយផ្សារវាលរេញ លើផ្លូវរថភ្លើង ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា:មុនពេលកើតហេតុ លោក កែ សុខន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវាលរេញដែល មា​នទីលំនៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាន​ដឹកនាំកម្លាំង២នាក់​ មន្ត្រីប៉ុស្តិ៍ម្នាក់ និងប្រជាការពារម្នា​ក់ រួមជាមួយអាវុធអាការ២ដើម បានចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ដល់ចំណុចកើតហេតុខាងលើបានប្រទះ ជនស​ង្ស័​យ​ម្នាក់ កាន់កាបូបគួរអោយសង្ស័យ ក៏ឃាត់សួរនាំ ពេលកំពុងឆែកឆេរមើលកាបូប ជនសង្ស័យក៏រត់គេចខ្លួន ហើយលោកនាយប៉ុស្តិ៍រូបនេះ បានបាញ់ចុះក្រោម ដើម្បីបង្អាក់ជនសង្ស័យនាំឲ្យផ្លាតគ្រាប់ទៅត្រូវស្ត្រីម្នាក់ឈ្មោះ ទូច សុខ អាយុ៦០ឆ្នាំ មានទីលំនៅកើតហេតុ ដែលអង្គុយក្បែរនោះ បណ្តាលអោយរងរបួសធ្ងន់ហើយក៏បានបញ្ជូនទៅមន្ទីរពេទ្យរួចក៏បានស្លាប់ភ្លាមៗ ។

ក្រោយកើតហេតុកម្លាំងកម្លាំងកងរាជអាវុធហត្ថ​ស្រុក បានចុះដល់កន្លែងកើតហេតុផងដែរ រីឯមេប៉ុស្តិ៍ដែលបង្កបានរត់គេចខ្លួនបាត់ភ្លាមៗក្នុងគ្រានោះ ចំណែកសាកសពស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចបង្ហើបឲ្យដឹងទៀតថាៈបច្ចុប្បន្ននេះសមត្ថកិច្ចបើកការស៊ើបអង្កេតដើម្បីនាំខ្លួនជនបង្កយកមកសាកសួរ។

សូមបញ្ជាក់ថាៈ ហេតុការណ៍ខាងលើនេះ កើតឡើងកាលពី​វេលាម៉ោង១១យប់​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅ ចំណុចក្រោយផ្សារ​វា​លរេញ លើផ្លូវរថភ្លើង ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com