ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

នគរបាលចរាចរណ៍ដែលចុះអនុវត្តន៍ ការផាកពិន័យអ្នកមិនគោរពច្បាប់​ច​រាចរណ៍ផ្ទាល់ ក្នុងម្នាក់ៗទទួលបា​ន​​ប្រាក់រង្វាន់ប្រមា​ណ​២​លា​ន​រៀ​ល​ ក្នុ​​​​​ងមួយខែ

រាជធានីភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ បានអះអាងថា ក្នុងមួយខែ នគរបាលចរាចរណ៍ម្នាក់ទទួល​បាន​ប្រាក់រង្វាន់ពីការ​ផា​កពិន័យចំពោះអ្នកមិនគោរពច្បាប់ចរាចរណ៍បានប្រមាណជាង២​លានរៀល សម្រាប់រាជធានីភ្នំពេញ និងនគរបាលចរាចរណ៍​តា​មបណ្តាលខេត្ត​បាន​ប្រមាណ​២០ម៉ឺន​រៀល ខណៈនគរបាលចរាចរណ៍នៅខេត្តតាកែវបានចំនួនតិចជាងគេ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២​០២​០​ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្ដម នាយឧត្តសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្ន​ង​ការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកឡើ​ង​ថា​ ថវិកាដែលនគរបាលចរាចរណ៍ផ្លូវគោក ផាកពិន័យ ៥ភាគរយ ត្រូវចូលរដ្ឋនោះ មិនបានចូលរដ្ឋនោះទេ ដោយសារតែថវិកា​ទាំ​ង​​នោះ ត្រូវបានយកមកបោះពុម្ពឯកសារបម្រើកិច្ចការនគរបាលដដែល។ ឯកឧត្ដម នាយឧត្ត​សេនីយ៍សន្តិបណ្ឌិតបានគូសប​ញ្ជា​ក់ថា “ខ្ញុំបានបូកសរុបមើលកម្លាំងនគរបាលចរាចរណ៍​ផ្លូវ​គោក​ដែលអនុវត្តន៍ផ្ទាល់ទទួលបានថវិកា​ផា​​កពិន័យដែលប្រាក់​រ​ង្វា​ន់នោះប្រមាណ​២០​ម៉ឺនរៀល​នៅតាមបណ្តាខេត្ត ហើយនៅភ្នំពេញក្នុងមួយនាក់២លានរៀល ចំណែកប្រា​ក់​​ទទួលបានតិចជាង​គេ​គឺនៅខេត្តតាកែវ”។

ឯកឧត្ដម នាយឧត្តសេនីយ៍សន្តិបណ្ឌិតបានបន្ដថា ទោះបីជា មានការប្រជុំជាច្រើន​រវាងគណៈកម្មាធិការជាតិសុវត្ថិភាពចរាច​រ​ណ៍​ផ្លូវគោកជាមួយសង្គមស៊ីវិលជាច្រើនលើកក្តី តែចំពោះការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គឺសកម្មភាពអនុវត្តន៍ច្បាប់របស់​ន​គ​របាល ​និង​ការអនុវត្តការផាកពិន័យនៅតែធ្វើជាធម្មតាដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់​ចរា​ចរ។ ចំពោះនគរបាលចរាចរណ៍អនុវត្តន៍ច្បាប់ចរាចរណ៍មិនប្រក្រតី ​នឹងត្រូវយក​ច្បាប់ បទ បញ្ញត្តិមកអនុវត្តន៍ហើយ។ “គ្មានអ្វីជារង្វាន់ដល់ប៉ូលីសនោះទេ ព្រោះពិភព​លោក​គេធ្វើ គឺធ្វើ​យ៉ាង​ណាប្រាក់រង្វាន់បានដល់ដៃគាត់ ហើយបច្ចុប្បន្ននេះមិនចាំបាច់​និយាយច្រើនទេ  រកឃើញ​កន្លែងណាមួយមិនអនុវត្តន៍បានត្រឹមត្រូវយកច្បាប់ និងវិន័យ​ទៅអនុវត្តន៍តែម្តង”។ នេះគឺជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម នាយឧត្តសេនីយ៍សន្តិបណ្ឌិត នេត សាវឿន។

ជាមួយគ្នានោះដែរឯកឧត្ដម នាយឧត្តសេនីយ៍សន្តិបណ្ឌិតក៏បានបង្ហាញពីការកើន និងថយចុះនៃគ្រោះថ្នាក់ចរាចរផ្លូវគោកដោ​យ​អះអាងថា ចំណុចថយចុះនៃចំនួន​គ្រោះ​ថ្នាក់មកពីការដឹកនាំ ការប្រតិបត្តិអនុវត្តន៍ គឺការដឹកនាំ ការត្រួតពិនិត្យ   និងវិធា​ន​ការរឹត​បន្តឹង​ច្បាប់ចរាចរណ៍។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជា​អគ្គលេខាធិការនៃ​អគ្គលេខាធិការដ្ឋានគណៈ​កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​បានបញ្ជាក់ថា គ្រោះ​ថ្នាក់​ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២០ បានកើតឡើងចំនួន​១,៦១៩​​លើក បណ្ដាលឱ្យ​ស្លាប់ចំនួន៨១៦នាក់ និងរបួសចំនួន២,៤៤៩នាក់ (របួសធ្ងន់១,១២៣​នាក់) អ្នកស្លាប់ភាគ​ច្រើននៅរាជធានីភ្នំពេញ ១៤៦នាក់ ខេត្តកំពង់ធំ ៦០នាក់ និងខេត្ត​កណ្ដាល ៥៩នាក់។ លោកជំទាវបានបន្ដថា មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍មក​ពី​បើក​បរ លើសល្បឿន​កំណត់៣៣ភាគរយ មិនគោរពសិទ្ធិ២៣ភាគរយ មិនប្រកាន់ស្ដាំ១៤​ភាគរយ វ៉ាជែង១០​ភាគរយ បត់១០ភាគរយ ស្រវឹង៦ភាគរយ កត្តាយានយន្ដ៤ភាគរយ និងងងុយ១ភាគរយ។  ទន្ទឹមនេះ បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៩ គ្រោះថ្នាក់ថយ​ចំនួន​៥៥២លើក ស្មើ២៥ភាគរយ ស្លាប់ថយចំនួន១៧២នាក់ ស្មើ១៧ភាគរយ និងរបួស​ថយ៧៧៨នាក់ ស្មើ២៤ភាគរយ។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រ ចាំឆមាទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០បានឱ្យដឹងថា ក្នុងកិច្ច ប្រតិបត្តិការពិនិត្យអនុវត្តន៍ច្បាប់ ប្រចាំឆមាទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានត្រួតពិនិត្យ​យាន​​យន្ដសរុបចំនួន៩៨៧,០០៣គ្រឿង ក្នុងនោះម៉ូតូចំនួន៦១ភាគរយ ហើយបានរក​ឃើញ​យានយន្ដល្មើស និងពិន័យចំនួន២៣៤,១១៤គ្រឿង ស្មើនឹង២៤ភាគរយ ក្នុងនោះម៉ូតូ​ចំនួន៦៥ភាគរយ។  ដោយឡែក​ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរ​ណ៍​​​ផ្លូវគោកតាមអនុក្រឹត្យ​លេខ៣៦ អនក្រ.បក រយៈពេល២ខែ(ឧសភា-មិថុនា ឆ្នាំ២០២០) បានធ្វើការពិន័យ​សរុប​ចំនួន​​៨៣,​៣​៨​៦​​ករណី ក្នុងនោះ ម៉ូតូចំនួន៦១,០២២គ្រឿង ស្មើ៧៣ភាគរយ និងរថយន្ដ​ចំនួន​​២២,៣៦៤ករណី ស្មើ២៧ភាគរយ។  ការអនុវត្តការបង់ប្រាក់ពិន័យ​តាមស្នាក់ការ​នគរ​បាល​ចរាចរណ៍ផ្លូវគោក ដែលបានកំណត់ទទួលបានប្រាក់ពិន័យចំនួន​១២,៥០១​,​១​៨​៥,​០០០​​រៀល ក្នុងនោះ មិនទាន់បង់ប្រាក់ពិន័យចំនួន២០ភាគរយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com