ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រដ្ឋមន្ត្រីក្រសួងផែនការ បានណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញ ត្រូវពិនិត្យតាមដាន និងដោះស្រាយការងារឧបត្ថម្ភសាច់ប្រាក់ដល់គ្រួ​សា​រក្រីក្រឱ្យបានហ្មត់ចត់

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានណែនាំ​បន្ថែមដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួង មន្ត្រីមន្ទីរផែនការរាជធានី ខេត្ត ក្រុង ត្រូវពិនិត្យ តាមដាន និងដោះស្រាយការងារនេះឱ្យបានម៉ត់ចត់ ប្រុងប្រយ័ត្ន មិនត្រូវផ្តេកផ្តួល ជាពិសេសការឧបត្ថម្ភសម្រាប់តែប្រជាជនក្រីក្រ និងចុះជាប់នៅ​​​ឯមូលដ្ឋានជាមួយអាជ្ញាធរ​ឃុំ សង្កាត់ ជានិច្ច ដើម្បីក្តាប់ឱ្យជាប់សភាពការណ៍។ នេះបើយោងតាមក្រសួងផែនការ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាម​ការ​ស្នើសុំក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដី​ការក្រសួងផែនការ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានមានប្រសាសន៍ថា ថ្នាក់ដឹក​នាំ មន្រ្ដីជំនាញ ត្រូវចុះជួយពន្យល់ ណែនាំអាជ្ញាធរភូមិ ឃុំ សង្កាត់ ដោយត្រូវបំបាត់ឱ្យ​អស់​បក្សពួក និងគ្រួសារនិយម ហើយក្រសួងផែនការកំពុងដំណើរការរៀបចំយន្តការ​ដើម្បី​ដោះស្រាយ និងផ្តល់តម្លាភាពដល់ប្រជាជនផងដែរ។ ឯកឧត្ដមបានថ្លែង​នូវអំណរ​គុណ​ដល់​អភិបាលរាជធានី ខេត្ត ក្រុង និងមន្ទីរផែនការ មន្ត្រីគ្រប់លំដាប់ថ្នាក់ដែលបាន​សហការ​យ៉ាងជិតស្និទ្ធជា​មួ​យក្រសួងផែនការ ខិតខំបំពេញការងារ និងជម្នះគ្រប់ឧបសគ្គរហូត​សម្រេច​បានជោគជ័យ ដែលទទួលបានទិន្នន័យគ្រួសារក្រីក្រ ជាពិសេស​​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងដំណើរការ​ឧបត្ថម្ភ​សាច់ប្រាក់ ដែលមកទល់ថ្ងៃនេះ គ្រួសារទាំងជាង ៥៦០,០០០គ្រួសារ (ជុំទី១)ស្ទើរតែទទួល​បានថវិកាដំណាក់កាលទី១ ទាំង​អស់គ្នាហើយ។

យោងតាមក្រសួងផែនការបានឱ្យដឹងថា ការឧបត្ថម្ភសាច់ប្រាក់ដំណាក់កាលទី១ បញ្ចប់ការផ្តល់ក្នុងដំណាក់កាលទី២ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ដែលនឹងត្រូវប្រើប្រាស់ទិន្នន័យបច្ចុប្បន្នភាព ក្រោយថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ដែលជា​ការបូកបញ្ចូលគ្នានៃគ្រួសារក្រីក្រនៅជនបទ និងទីប្រជុំជន ដែលទិន្នន័យគិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ (បណ្តោះអាសន្ន) មានគ្រួសារក្រីក្របានកើនចំនួន ២៤,៩១៥គ្រួសារ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានបន្តថា ទោះបីជាយើងបានព្យាយាមខិតខំសម្រេច​បាន​នូវភារកិច្ច​ដ៏មានសារៈសំខាន់ជាប្រវត្តិ​សាស្ត្រជូនរាជរដ្ឋាភិបាល ប្រទេសជាតិ និង​ប្រជា​​ជន​កម្ពុជា យ៉ាងនេះក៏ដោយ ក៏យើងនៅតែមានជួបនូវបញ្ហាប្រឈមជាច្រើនដូចជា ការកំណត់ពេលផ្តល់ទិន្នន័យមានរយៈពេលខ្លីបំផុត និងទាមទារគុណភាពទិន្នន័យ ការ​ប្រើប្រាស់ tablets ជាការប្រើប្រាស់លើកដំបូង នៅមានភាពរអាក់រអួល ទាំងប្រព័ន្ធ និង មន្រ្តី។ ទន្ទឹមនេះ ដោយសារតែរដូវនេះ ជារដូវធ្លាក់ភ្លៀង បានប៉ះពាល់ដល់ដំណើរការ​ប្រព័ន្ធទាក់ទង ការបញ្ជូនទិន្នន័យ ការធ្វើដំណើរ ស្ថានភាពរបស់ខេត្តមិនដូចគ្នា ខ្លះឆ្ងាយ ផ្លូវពិបាក និង ខ្លះជាតំបន់កោះ និងជ្រលងភ្នំជាដើម។

តែទោះបីយ៉ាងណាក៏ដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានលើក​ឡើងថា រឿងដែលសំខាន់បំផុត និងប៉ះពាល់ដល់ការងារផ្តល់ការឧបត្ថម្ភសាច់ប្រាក់នេះ គឺ ប្រតិកម្មពីប្រជាជន ចំពោះអ្នកមានជីវភាពល្អប្រសើរនៅមានប័ណ្ណ និង ទទួលបានការ ឧបត្ថម្ភ។ ប័ណ្ណខ្លះ ផុតសុពលភាព (លើសពី៣ឆ្នាំ) មានអ្នកបំផុសឱ្យទៅទទួលការឧបត្ថម្ភ ហើយគ្រួសារក្រីក្រពិតប្រាកដមិនទទួលបានប័ណ្ណ និងការឧបត្ថម្ភ។ ចំពោះ​គ្រួសារ​ខ្លះនៅ បន្តប្រើប័ណ្ណអាទិភាព Post ID របស់ក្រសួងសុខាភិបាលមកទាមទារ ហើយគ្រួសារ​ខ្លះ​ជា គ្រួសារចំណាកស្រុក ឬមិនមានសៀវភៅគ្រួសារនិងសៀវភៅស្នាក់នៅ។ ដោយ​ឡែក ប័ណ្ណ រហែក ឬបាត់បាននាំគ្នាផ្ទុះការ​តវ៉ា ដោយផ្ទាល់ ប្រយោល ជាពិសេស​តាមបណ្តាញ​សង្គម ទោះបីមានការពន្យល់ ណែនាំ ជាពិសេសក្រសួងផែនការ​តាមបណ្តាញ​សង្គម សារព័ត៌​មាន វិទ្យុ ទូរទស្សន៍ និង ចុះដោះស្រាយដល់ទីតាំងផ្ទាល់ ក៏នៅមិនទាន់មានភាព​ជ្រះ ស្រឡះ និងនៅតែបន្ត។ ជាមួយនេះដែរ មានក្រុមការងារជាតិចុះតាមឃុំ សង្កាត់ ក៏នៅតែ ខិតខំជួយតាមដានការងារនេះផងដែរ។

  • សូមបញ្ជាក់ថា សម្រាប់ទិន្នន័យបឋមអំពីបញ្ហា ដែលខេត្តចំនួន១៣ បានផ្តល់មក និងបានដោះស្រាយរួចរាល់រួមមាន៖ ១.ប័ណ្ណអស់សុពលភាព មានចំនួន ១៨៥ ករណី។
    ២.អ្នកកាន់ប័ណ្ណដែលមានជីវភាពប្រសើរឡើង មានចំនួន ២,៣៤១ ករណី (នៅសល់តែ​២៣០​ករណីកំពុងកាន់ប័ណ្ណ)។ ៣.អ្នកក្រដែលមិនមានប័ណ្ណ មានចំនួន ៥៩៩ ករណី។
    ៤.ប័ណ្ណរហែក ឬបាត់ មានចំនួន២,៧៥៣ ករណី៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com