ទាន់ហេតុការណ៍
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...!
0

ក្រុមហ៊ុនចំនួនចំនួនពីរ នឹងដំឡើងឧបករណ៍ផលិតទឹកស្អាតមកពីប្រទេ​សចិន និងពិនិត្យលទ្ធភាពបង្កើ​ត​រោងចក្រផលិតនៅក្នុងប្រទេស​ក​ម្ពុ​ជា

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៧ ខែ កក្កដា​ ឆ្នាំ២០២០ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោ​​ក​បណ្ឌិត Cai Yunlong នាយកក្រុមហ៊ុន Micro Purification Science & Technology (Cambodia) Co.,Lt​d​ និងលោក Pen​g​ Ting Gang នាយកក្រុមហ៊ុនT.C.U Polys Enterprise Co.,Ltd ដែលជាក្រុមហ៊ុនផលិតឧបករណ៍ស​ម្ភារទឹកស្អាត ការដំឡើងនូវប្រព័​ន្ធ​ប្រព្រឹត្តិកម្ម​ទឹកស្អាតតាមបច្ចេកវិទ្យាថ្មី និងដំឡើងឧបករណ៍ផលិតទឹកស្អាតមកពីប្រទេសចិន បានប្រកា​ស​ថា ក្រុមហ៊ុននឹងពិនិត្យលទ្ធភាពបង្កើតរោងចក្រផលិតនៅក្នុងប្រទេសកម្ពុជាតែម្ដង។ ការលើកឡើងនេះ ក្នុងជំនួបស​ម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និ​ងនវានុវត្តន៍ កាលពីថ្ងៃទី ២៧ ខែ កក្កដា​ ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឧស្សាហកម្ម។ នេះបើយោងតាមក្រសួងឧស្សាហកម្ម វិ​ទ្យា​សាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។

​លោក Peng Ting Gang ប្រធានក្រុមហ៊ុន T.C.U Polys Enterprise Co.,Ltd បានលើក​ឡើងពីភាពរីកចម្រើនរបស់ក្រុមហ៊ុន ដែ​ល​បានបង្កើតឡើងតាំងពីឆ្នាំ២០១៦ មក ហើយ​រហូតដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតនូវឧបករណ៍បម្រើឱ្យវិស័យទឹកស្អាតជាច្រើន ប្រភេទប្រកបដោយគុណភាព ដូចជា ទុយោទឹកអាចផលិតរហូតដល់មុខកាត់២ម៉ែត្រ និងមានប្រវែង ១២ ម៉ែត្រ ជាដើ​ម​។​ លោកបានអះអាងថា សម្រាប់ថ្ងៃខាងមុខ ក្រុមហ៊ុនក៏​មានបំណងបង្កើតមជ្ឈមណ្ឌលមន្ទីរពិសោធន៍ឧបករណ៍ផលិតទឹកស្អាតនៅ​កម្ពុជា និង ពិនិត្យលទ្ធភាពបង្កើតរោងចក្រផលិតនៅក្នុងប្រទេសកម្ពុជាតែម្តង។

ចំណែកលោកបណ្ឌិត Cai Yunlong នាយកក្រុមហ៊ុន Micro Purification Science & Technology (Cambodia) Co.,Ltd បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដែលទទួលបាន​ជោគជ័យ​នៃអាជីវកម្មរបស់ខ្លួនលើវិស័យទឹកស្អាតនៅកម្ពុជា ជាពិសេសការគាំទ្រពី​ឯកឧត្តមកិត្តិសេដ្ឋា​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រោមឱវាទ ដែលតែង តែគាំទ្រនូវ​គម្រោ​ង​អាជីវកម្មរបស់លោក។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់​ចំពោះ​សមិទ្ធ​​ផលផ្លែផ្កាកើតចេញពីកិច្ចសហការរវាងក្រុមហ៊ុន​ទាំងពីរខាងលើ ក្នុងប្រតិបត្តិការ​អាជីវ​កម្មរបស់ខ្លួននៅកម្ពុជា ដែលបានចូលរួមវិនិយោគការអភិវឌ្ឍវិស័យទឹកស្អាតនៅ​ក​ម្ពុ​ជា ដោយក្រុមហ៊ុន Micro Purification Science & Technology (Cambodia) Co.,Ltd គឺជាអ្នកនាំចូលមកដំឡើងនូវប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតតាមបច្ចេកវិទ្យាថ្មី UF Membrane ដោយសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​​នុវត្តន៍ លើការ ងារដំឡើងឧបករណ៍ផលិតទឹកស្អាតសម្រាប់លក់ដុំបន្ត។ ចំណែកក្រុមហ៊ុន T.C.U Polys Enterprise Co.,Ltd គឺ​ជា​ក្រុមហ៊ុនដ៏ជំនាញមួយរបស់ចិន ដែលនាំចូលនូវឧបករណ៍​បម្រើ ឱ្យ​វិស័យទឹកស្អាតមកដំឡើងចែកចាយ នៅទីផ្សារកម្ពុជា ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកឡើងពីគោល​នយោ​បាយទឹកស្អាតរបស់ក្រសួង ក៏ដូចជារាជរដ្ឋា​ភិ​បា​​​ល ហើយលើកទឹកចិត្តជានិច្ចរាល់​គម្រោង​វិនិយោគលើវិស័យទឹកស្អាតសម្រាប់ជាផលប្រយោជន៍ដល់ការបម្រើជីវភាពប្រជាព​ល​រដ្ឋទូទៅ។ ឯកឧត្ដមសង្ឃឹមថា ក្រោមគម្រោងនៃគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន កម្ពុជានឹងទទួលបានបន្ថែមទៀត ទាំងការវិនិយោគ និងឥណទានសម្រាប់ការអភិវឌ្ឍ​លើវិស័យ​ទឹកស្អាតនៅកម្ពុជា។ ដោយឡែកទាក់ទងនិងគំនិតផ្តួចផ្តើមបង្កើតឱ្យមាន​មជ្ឈ​មណ្ឌលពិសោធន៍ឧបករណ៍ផលិតទឹកស្អាតគឺជាគំនិតស្របគ្នាជាមួយនឹងឯកឧត្តមដែរ ដែលបាន​គិតគូរមិនត្រឹមតែមន្ទីរពិសោធន៍ធ្វើតេស្តទេ តែត្រូវមានមជ្ឈមណ្ឌលបណ្តុះ​បណ្តាល​ជំនាញ​ទឹកស្អាតថែមទៀត ដែលយើងត្រូវរួមសហការគ្នា។

ជាមួយគ្នានេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានឯក​ភាពតាមការស្នើសុំ ដោយនឹងដឹកនាំប្រតិភូក្រសួងអញ្ជើញចុះពិនិត្យដល់ទីតាំងក្រុមហ៊ុន T.C.U Polys Enterprise Co.,Ltd ដែលមានជំនាញដំឡើងឧបករណ៍ផលិតទឹកស្អា​ត​ មាន​ទីតាំង​​នៅក្នុងខេត្តកំពង់ស្ពឺ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com