ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

លោក កើត ដា​រ៉ាស៊ី​មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ត្រពាំង​ស្រែ​និង​មន្ត្រី​គយ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​ពុករលួយ​តាម​អំពើ​ចិត្ត​ឡើង​ដុះ​ស្លែរ

ប្រភព​ពី​ក្រុម​ឈ្មួញ​ដែល ដឹកជញ្ជូន​ឈើ ដឹកជញ្ជូន​ធ្យូង និង​ដឹកជញ្ជូន ទំនិញគេចពន្ធ​ចេញទៅ ស្រុក​យួន​តាម​ច្រក ទ្វារ​អន្តរជាតិ​ត្រពាំង ស្រែ​បានឲ្យដឹង​ថា​ពួក​គេ​បង់ លុយ​តាម​ការកំណត់​របស់​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោ ប្រវេ​សន៍ ច្រក​ត្រពាំង​ស្រែ និង​មន្ត្រី​គយ​ទើប​អ្វីៗ អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ ក្រុម​ឈ្មួញ​បានឲ្យ ដឹង​ទៀត​ថា ប្រសិន បើ​គ្មាន​ការឃុបឃិត​ពី​សំណាក់​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ទេ​នោះ​គឺ​ពួកគេ​មិន​អាច​ដឹកជញ្ជូន​ឈើ​និង​ដឹកជញ្ជូន​ធ្យូង ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​ចូល​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ បានឡើយ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិន​គួរ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ត្រពាំង​ស្រែ និង​មន្ត្រី​គយ​ម្នាក់​ឈ្មោះ សារឿ​ន ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ធ្យូង ដឹកជញ្ជូន​ឈើ និង​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។​

​ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹង​ថា​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ និង​មន្ត្រី​គយ​មួយចំនួន​ក្នុង​ខេត្ត​ក្រចេះ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ និង​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន​។
​បើ​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក កើត ដា​រ៉ាស៊ី បានឲ្យដឹងថា ការដែល​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ​។ ខ្នងបង្អែក​ដ៏​ក្រាស់ឃ្មឹក​របស់លោក កើត ដា​រ៉ាស៊ី គឺ​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ ដែល​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ហេតុនេះហើយ​ទើប​លោក កើត ដា​រ៉ាស៊ី មាន​សិទ្ធិ​អំណាច​យ៉ាង​ធំធេង​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​តាម​ច្រើន​រូបភាព​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹងថា បច្ចុប្បន្ន​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ បាន​ឃុបឃិត​ជាមួយ​មន្ត្រី​គយ​មួយចំនួន​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ធ្យូង​និង​ទំនិញគេចពន្ធ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។​

​ទន្ទឹមនឹងនេះ​លោក កើត ដា​រ៉ាស៊ី គឺជា​អ្នក​បើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង ជាពិសេស​នៅពេល​យប់​ហើយ​មន្ត្រី​គយ​មួយចំនួន គឺជា​អ្នកសម្របសម្រួល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ទៀតផង​។ ប្រភព​បានឲ្យដឹង​ទៀតថា មួយរយៈ​កន្លងទៅនេះ​លោក កើត ដា​រ៉ាស៊ី និង​មន្ត្រី​គយ​ក្នុង​ខេត្ត​ក្រចេះ ឃុបឃិត​ជាមួយ​មន្ត្រី​គយ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ធ្យូង​និង​ទំនិញគេចពន្ធ​ចេញ​ទៅ​ស្រុក​យួន​ក្នុង​មួយ​យប់ៗ​រាប់សិប​តោន​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។​

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com