ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

​ទំនង​ជា​ឈ្មោះ សេន ឡាំ ម្ចាស់​ក្រុមហ៊ុនក្លូ​អូ​វីន ចំណាយ​ដើមទុន​ទៅលើ​លោក អ៊ុន ចាន់​ដា​អភិបាល​ខេត្ត​ព្រះវិហារ ច្រើន​ណាស់​ហើយ​មើល​ទៅ​បាន​ជា​បើកដៃ​ឲ្យ​ក្រុមហ៊ុន​ក្លូ​អូ​វីន​ផ្លាញ​ព្រៃឈើ​ក្នុង​ឃុំ​គូលែន​ខាង​ជើងស្រុក​គូលែន​តាម​អំពើ​ចិត្ត

ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​គូលែន​ខាងជើង ស្រុក​គូលែន បានឲ្យដឹងថា ទំនង​ជា​ឈ្មោះ សេន ឡាំ ម្ចាស់​ក្រុមហ៊ុនក្លូ​អូ​វីន ចំណាយ​ដើមទុន​ទៅលើ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​លំដាប់លំដោយ​ទើប​មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ទប់ស្កាត់​ទាល់តែសោះ​។ ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៩ ក្រុមហ៊ុនក្លូ​អូ​វីន បាន​ដឹក​ម៉ាស៊ីន​អារឈើ​តាម​គោយន្ត​ចូល​ទៅ​ទីតាំង​ក្រុមហ៊ុន​យ៉ាង​រលូន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ទប់ស្កាត់​ទេ​។ សូម្បីតែ​លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ ក៏​ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ហើយ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុនក្លូ​អូ​វីន ដែល​មាន​ម្ចាស់​ឈ្មោះ សេន ឡាំ បន្ត​បំផ្លាញ​ព្រៃឈើ​ក្នុង​ស្រុក​គូលែន យ៉ាង​មហន្តរាយ​។​

​ប្រភព​ពី​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ខេត្ត​ព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុនក្លូ​អូ​វីន ដែល​មាន​ម្ចាស់​ឈ្មោះ សេន ឡាំ កំពុង​បំផ្លាញ​ព្រៃឈើ​នៅ​ឃុំ​គូលែន​ខាងជើង ស្រុក​គូលែន ខេត្ត​ព្រះវិហារ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ទន្ទឹមនឹងនេះ​មជ្ឈដ្ឋាន​នានា​បាន​រិះគន់ថា បទបញ្ជា​របស់​លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ កំពុង​ក្លាយទៅជា​រឿង​ឥតន័យ ព្រោះ​ក្រុមហ៊ុនក្លូ​អូ​វីន របស់​ឈ្មួញ​ឈ្មោះ សេន ឡាំ នៅតែ​ហ៊ាន​ធ្វើ​សកម្មភាព​កាប់​ឈើ អារច្រៀក​ឈើ និង​ដឹកជញ្ជូន​ឈើ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ មិន​គួរ​មើលរំលង​ភាព​អសកម្ម​របស់លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ នោះទេ​ព្រោះ​លោក អ៊ុន ចាន់​ដា នៅតែ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុនក្លូ​អូ​វីន របស់​ឈ្មួញ សេន ឡាំ បំផ្លាញ​ព្រៃឈើ​ក្នុង​ឃុំ​គូលែន​ខាងជើង ស្រុក​គូលែន​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​គូលែន​ខាងជើង បានឲ្យដឹងថា ឈ្មោះ សេន ឡាំ ដែល​ជា​ម្ចាស់​ក្រុមហ៊ុនក្លូ​អូ​វីន មាន​អាយុប្រមាណ​៥០​ឆ្នាំ ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ក្នុង​ឃុំ​គូលែន​ខាងជើង ស្រុក​គូលែន ច្រើន​ឆ្នាំ​មក​ហើយ​ព្រោះ​មាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ​។ ជាក់ស្ដែង​កន្លងមក​ក្រុមហ៊ុនក្លូ​អូ​វីន របស់​ឈ្មួញ សេន ឡាំ អាច​ដឹក​ជញ្ជូន​ឈើមូល​ធំៗ​ចូល​ទៅ​អារច្រៀក​ក្នុង​ទីតាំង​ក្រុមហ៊ុន​របស់​ខ្លួន​យ៉ាង​សុខ​ស្រួល​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះវិហារ បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ពិនិត្យ​ឡើង​វិញ​ចំពោះ​បញ្ហា​ខាងលើ​នេះ ព្រោះ​ក្រុមហ៊ុនក្លូ​អូ​វីន របស់​ឈ្មួញ សេន ឡាំ កំពុង​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ ព្រមទាំង​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បែរ​ជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។​

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com