ខេត្តកណ្តាល ៖ កើតហេតុ៖ ថ្ងៃទី០៨ខែតុលាឆ្នាំ ២០១៩ វេលាម៉ោង១និង១០នាទីរំលងអាធ្រាត ស្ថិតនៅចំណុច ផ្លូវជាតិលេខ៤ ភូមិ អង្គស្នួលទី២ឃុំ ពើកស្រុកអង្គស្នួលខេត្តកណ្តាល ។ ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួន រួមមាន ៖
១-ឈ្មោះ ភន ឃីមភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរប:កម្មករសំណង់ មានទីលំនៅ បច្ចុប្បន្នភូមិ ជ្រៃកោងលិចឃុំខ្នាឆ្មាស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង (រក្សាទុក )។
២-ឈ្មោះឈ ឈិត ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ:កម្មករសំណង់ មានទីលំនៅភូមិជ្រៃកោងលិច ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជយ័ខេត្តកំពង់ឆ្នាំង (រក្សាទុក)។ ចំពោះវត្ថុតាងដកហូតមាន : ម្សៅក្រាមពណ៍សថ្លាសង្សយ័ថាសារធាតុញៀន ០២កញ្ចប់តូច
ម៉ូតូ០១គ្រឿងម៉ាក MSX ពណ៏ក្រហមខ្មៅពាក់ផ្លាកលេខពោធិសាត់៕
នៅថ្ងៃ ខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិរដ្ឋបាលពើកបានចេញល្បាតក្នុងភូមិសាស្រ្តដល់ចំណុចកន្លែងកើតហេតុ ខាងលើឃើញជនសង្សយ័០២នាក់កំពុងឈប់ម៉ូតូដោយមានការសង្ស័យកម្លាំង សមត្ថកិច្ចយើងក៏បានឃាត់ខ្លួនឆែកត្រួតពិនិត្យឃើញមានថ្នាំញៀន ចំនួន០២កញ្ចប់តូចនៅជនសង្សយ័ឈ្មោះឈ ឈិត ជាអ្នកទុក ។ ជនសង្សយ័ទាំង០២នាក់បានឆ្លើយសារភាពថាថ្នាំញៀន ០២កញ្ចប់នៅចំពោះមុខនេះពិតជាថ្នាំញៀនរបស់ខ្លួន ចូលលុយគ្នាទិញពិតប្រាកដមែនហើយថ្នាំញៀននេះខ្លួនបានទិញពីមនុស្សស្រីម្នាក់មិនស្គាល់ឈ្មោះនៅផ្លូវរទេះភ្លើងទួលគោករាជធានីភ្នំពេញដើប្បីយកទៅប្រើប្រាស់។ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕