ទាន់ហេតុការណ៍
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...!
0

ផ្លូវចំនួន២៩ខ្សែ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានក្រសួងសាធារណការនិងរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដំណើរការជួសជុលជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ មន្ត្រីជំនាញមន្ទីរសាធារណការរាជធានីភ្នំពេញ បានអះអាងថា ផ្លូវចំនួន២៩ខ្សែក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលទទួលរងការខូចខាតដោយជំនន់ទឹក

ភ្លៀងនាពេលកន្លងមក ត្រូវបានក្រសួងសាធារណការនិងរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដំណើរការជួសជុលជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៣ខែវិច្ឆិកានេះថា ក្រោយ ជំនន់ទឹកភ្លៀងបានវាយលុករាជធានីភ្នំពេញរួចមក ផ្លូវមួយចំនួនត្រូវបានខូចខាត។ ចំពោះមុខនេះ ក្រសួងសាធារណការ និង រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងជួសជុលជាបណ្ដោះអាសន្នសិន ដេីម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ជាក់ស្តែង ផ្លូវជាតិលេខ៤ បាននិងកំពុងជួសជុល, ចំណែកផ្លូវ ២០A ផ្លូវ ៦A ក្រោយជួសជុលបណ្តោះអាសន្ន និងដាក់ឱ្យ ដំណើរការបណ្តោះអាសន្នដែរ រីឯផ្លូវផ្សេងៗទៀត កំពុងជួសជុលលុបសំបុកមាន់។
លោក សាំ ពិសិដ្ឋ បានឱ្យដឹងទៀតថា ក្រោយជំនន់ទឹកភ្លៀងបានស្រក ធ្វើឱ្យផ្លូវក្នុងរាជធានីភ្នំពេញចំនួន២៩ខ្សែទទួល រងការខូចខាត ផ្លូវខ្លះខូចខ្លាំង ខ្លះមធ្យម និងផ្លូវខ្លះទៀត ខូចតិចតួច ។ ចំពោះផ្លូវដែលខូចខាតខ្លាំងចាំបាច់ត្រូវមានការសិក្សា វាយតម្លៃពីក្រសួង មុននឹងអនុវត្តន៍ ប៉ុន្តែយេីងក៏បានជួសជុលបណ្តោះអាសន្នជាបន្តបន្ទាប់ដែរ កុំឱ្យមានគ្រោះថ្នាក់ ដូចជាផ្លូវ ជាតិលេខ ២។ លោកបន្តថា ចំពោះការខូចខាតមធ្យមនិងតិចតួច រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តេីមជួសជុលជាបន្តបន្ទាប់ ចំណែកផ្លូវទំនប់ សណ្តស្ទឹងព្រែកត្នោត ក្រសួងបាននិងកំពុងជួសជុលហើយ ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ផ្លូវ២១៧ឬផ្លូវចំការដូងមួយកំណាត់ ដែលលិចលង់ធ្ងន់ធ្ងរ ចាប់ពីស្ពានព្រែកជ្រៃ ដល់រង្វង់ មូលកួរស្រូវ អាចអនុញ្ញាតឱ្យធ្វើចរាចររថយន្តតូចៗបាន ចំពោះរថយន្តធំ មិនទាន់ឱ្យធ្វើចរាចរទេ ព្រោះខ្លាចខូចគ្រឹះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com