ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

សម្តេចក្រឡាហោម ស ខេស ស្នើដល់ប្រទេសក្នុងតំបន់ និងសមាជិកនៅក្នុងអនុតំបន់ទន្លេមេគង្គ បន្តកិច្ចសហប្រតិបត្តិការគាំទ្រគ្នាទៅវិញទៅមកក្នុងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងគ្រឿងញៀនខុសច្បាប់

រាជធានីភ្នំពេញ ៖ តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៤ តាមប្រព័ន្ធសន្និសីទវីដេអូ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងពីសកម្មភាព និងលទ្ធផល ដែលកម្ពុជាសម្រេចបានក្នុងបរិបទនៃឧក្រិដ្ឋកម្មឆ្លងដែន ដែលក្នុងនោះរួមមាន បញ្ហាគ្រឿងញៀន ដោយកម្ពុជាមើលឃើញនូវគ្រោះថ្នាក់ និងមហន្តរាយសង្គមធ្ងន់ធ្ងរដែលបង្កឡើងដោយបញ្ហាគ្រឿងញៀននេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការជាក់លាក់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់រៀងរាល់៦ខែម្តង ដោយចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ យុទ្ធនាការនេះត្រូវបានចាត់តាំងអនុវត្តចំនួន ៥លើក ដោយបានរឹបអូសគ្រឿងញៀន គ្រប់ប្រភេទជាច្រើនតោន និងបានបញ្ជូនជនល្មើសទៅផ្តន្ទាទោសជាច្រើនរយនាក់។

ជាមួយគ្នានោះសម្តេចបានស្នើដល់ប្រទេសក្នុងតំបន់ ជាពិសេស រដ្ឋសមាជិកនៅក្នុងអនុតំបន់ទន្លេមេគង្គ សូមបន្តកិច្ចសហប្រតិបត្តិការគាំទ្រគ្នាទៅវិញទៅមកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យកាន់តែសកម្មថែមទៀត ដើម្បីភាពសុខដុមរមនារបស់ប្រជាជន។

សម្តេចក្រឡាហោម បានលើកឡើងផងដែរថា កម្ពុជាក៏សម្រេចបានសមិទ្ធផលលិខិតុបករណ៍ច្បាប់សំខាន់ៗមួយចំនួន រួមមាន ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។ ច្បាប់ទាំងនេះនឹងជួយឱ្យកម្ពុជាមានមូលដ្ឋានគតិយុត្តរឹងមាំទទួលស្គាល់ពីអន្តរជាតិ ក្នុងការជួយពង្រឹងប្រព័ន្ធហិរញ្ញវត្ថុ និងធនាគារឱ្យមានស្ថិរភាព ចូលរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ច ព្រមទាំងរក្សាកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ និងបញ្ជាក់កាន់តែច្បាស់ពីឆន្ទៈរបស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសនានាទាំងក្នុងតំបន់ និងសកលលោក លើការងារប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ស្របតាមការវិវឌ្ឍន៍នៃស្ថានភាពសង្គម និងការកំណត់របស់សហគមន៍អន្តរជាតិ ដើម្បីបំផ្លាញប្រភពធនធានហិរញ្ញវត្ថុដែលជាបង្អែកគាំទ្រឱ្យសកម្មភាពប្រព្រឹត្តបទល្មើសរបស់ឧក្រិដ្ឋជន ដែលបច្ចុប្បន្ននេះយើងកំពុងបន្តរៀបចំលិខិតបទដ្ឋានក្រោមច្បាប់ពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការអនុវត្តន៍ពេញលេញ និងប្រកបដោយប្រសិទ្ធភាព។

សម្តេចក្រឡាហោម បានមានប្រសាសន៍ដែរថា កម្ពុជាក៏កំពុងដំណើរការរៀបចំច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលត្រូវបានតាក់តែងឡើងដោយឈរលើមូលដ្ឋាននៃអនុសញ្ញាអន្តរជាតិប៊ុយដាប៉េស ស្តីពីឧក្រិដ្ឋកម្មអ៊ិនធឺណិត ឆ្នាំ២០០១ និងក៏មានការចូលរួមផ្តល់ធាតុចូលពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗល្បីៗមួយចំនួន ដូចជាក្រុមហ៊ុន Facebook, Google, Amazon ជាដើម ។ កម្ពុជានឹងជំរុញឱ្យសេចក្តីព្រាងច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះបានអនុម័ត និងដាក់ឱ្យប្រើប្រាស់បានឆាប់ ដើម្បីធានាដល់សន្តិសុខ និងសុវត្ថិភាពនៃលំហអ៊ីនធឺណិត បញ្ចៀសបានហានិភ័យនានាពីការវាយប្រហារភេរវកម្មបច្ចេកវិទ្យា ព្រមទាំងដើម្បីការពារក៏ដូចជាជំរុញការធ្វើពាណិជ្ជកម្ម និងឧស្សាហកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ប្រកបដោយសុវត្ថិភាព និងរួមចំណែកធានាដល់ដំណើរការរៀបចំរដ្ឋាភិបាលឌីជីថលរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាព​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com