ទាន់ហេតុការណ៍
វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...! => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី។
0

ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតច្បាប់សាងសង់និងជួសជុលផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងតំបន់ឧទ្យានអង្គរ បានចំនួនជាង៣០០០គ្រួសារ

ឆ្នាំ២០២០នេះអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតច្បាប់សាងសង់និងជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងតំបន់ឧទ្យានអង្គរ បានចំនួនជាង៣០០០គ្រួសារ ដើម្បីធានាឱ្យប្រជាពលរដ្ឋបានរស់នៅក្នុងជម្រកសមរម្យ និង ស្របតាមរចនាបទដែលបាន កំណត់ដោយច្បាប់។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាៈក្នុងរយៈពេលមួយឆ្នាំ២០២០នេះ ប្រជាពលរដ្ឋរស់នៅតំបន់ឧទ្យានអង្គរ បានដាក់ពាក្យស្នើ សុំច្បាប់សាងសង់សរុបចំនួន៤,២៨២គ្រួសារ ក្នុងនោះទទួលបានការអនុញ្ញាតជូនតែចំនួន៣០៨២គ្រួសារប៉ុណ្ណោះ។

លោកឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិ កម្ពុជាថា អាជ្ញាធរជាតិអប្សរានៅតែប្រកាន់គោលការណ៍ច្បាប់ គឺរាល់ការសាងសង់ឬជួសជុលផ្ទះនៅក្នុងតំបន់ឧទ្យានអង្គរ ត្រូវរក្សាតំបន់ទេសភាពអង្គរឱ្យនៅតែមានភាពស្រស់ស្អាត។លោកបន្តថាៈប្រជាពលរដ្ឋត្រូវធ្វើការដាក់ពាក្យស្នើសុំតាមរយៈអាជ្ញាធរភូមិឃុំដែលជិតបំផុតឬនៅមជ្ឈមណ្ឌលសេវាកម្មនៃ អាជ្ញាធរជាតិអប្សរា ទើបអាចចាត់ទុកថាជាសំណង់ស្របច្បាប់។
លោកបន្តថា ក្រោយពេលប្រជាពលរដ្ឋបានដាក់ពាក្យស្នើសុំច្បាប់សាងសង់រួចរាល់ហើយ នឹងមានក្រុមការងារសហគមន៍ចុះ ពិនិត្យវាយតម្លៃនិងសម្របសម្រួលករណីសំណើផ្សេងៗមុននឹងអនុញ្ញាតច្បាប់សាងសង់។

ប្រជាពលរដ្ឋដែលមានបំណងធ្វើការជួសជុលឬធ្វើផ្ទះ សូមកុំធ្វើការជួសជុលដោយឯកឯងដោយមិនមានការសុំច្បាប់ ព្រោះការដែលធ្វើអ្វីដោយខ្លួនឯងនេះវាផ្ទុយពីច្បាប់ ហើយរាល់ការធ្វើទាំងអស់ត្រូវដាក់ពាក្យស្នើសុំតាមរយៈភូមិឃុំសង្កាត់ ហើយមានតែតាមរយៈភូមិឃុំទេទើបអាជ្ញាធរជាតិអប្សរាធ្វើការវាយតម្លៃលើសំណើរបស់ពួកគាត់ ហើយមួយទៀតប្រជាពលរដ្ឋ ដែលចង់ដាក់ពាក្យស្នើសុំសាងសង់ផ្ទះចាស់ជំនួសផ្ទះថ្មី គាត់អាចដាក់ពាក្យនៅច្រកចេញចូលតែមួយក្នុងស្រុកដែលគាត់ ស្នាក់នៅ ឬគាត់មកដាក់ពាក្យនៅមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា។
គួរជម្រាបផងដែរថា ការចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះ សាងសង់តូចតាចជូនប្រជាពលរដ្ឋក្នុងតំបន់ឧទ្យានអង្គរ គឺក្នុងគោលបំណងចង់ទប់ស្កាត់ការរីកដុះដាលផ្ទះសំបែង ថែរក្សា ទេសភាពវប្បធម៌អច្ឆរិយក្នុងតំបន់ឧទ្យានអង្គរ ឱ្យនៅគង់វង្សតាមសភាពដើម ហើយការស្នើសុំជួសជុលនេះ គឺពុំមានការ បង់ប្រាក់ឡើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com