ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

សិប្បកម្មផលិតឧបករណ៍សេរ៉ាម៉ិច មួយកន្លែងក្នុងក្រុងសៀមរាប កំពុងផលិតកែច្នៃវត្ថុប្រើប្រាស់ពីដីឥដ្ឋជាច្រើនប្រភេទដើម្បីបន្តថែរក្សាមរតកដូនតា

សិប្បកម្មផលិតឧបករណ៍សេរ៉ាម៉ិច មួយកន្លែងក្នុងក្រុងសៀមរាប កំពុងផលិតកែច្នៃវត្ថុប្រើប្រាស់ពីដីឥដ្ឋជាច្រើនប្រភេទដើម្បីបន្តថែរក្សាមរតកដូនតាដែលបានបន្សល់ទុកផង និងលក់ជូនអតិថិជនផង។
លោកសុន សីហៈ ម្ចាស់សិប្បកម្មមរតកសេរ៉ាម៉ិច បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះថា សិប្បកម្មនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ លើទឹកដីខេត្តសៀមរាប ក្នុងគោលបំណងចូលរួមអភិរក្សថែរក្សាប្រពៃណី សម្បត្តិវប្បធម៌របស់ជាតិ ដែលជាកេរដំណែលពីដូនតាបានបន្សល់ទុក ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានដឹង និងចូលរួមគាំទ្រ ក៏ដូចជាថែរក្សាបន្តទៀតឱ្យបានគង់វង្ស។

លោកបន្តថា បច្ចុប្បន្នសិប្បកម្មរបស់លោកអាចផលិតរបស់ប្រើប្រាស់ឬវត្ថុផ្សេងៗពីដីឥដ្ឋបានចំនួនជាង១០០ប្រភេទទៅតាមការកម្មង់របស់អតិថិជន ដូចជា៖របស់ប្រើប្រាស់ក្នុងគេហដ្ឋាន មានចាន ឆ្នាំង កែវ និងរូបសំណាកឬរូបសត្វដទៃទៀត ដែលមានតម្លៃចាប់ពី១ដុល្លារ រហូតដល់៣០០ ដុល្លារ។

និយាយរួមទៅរបស់ប្រើប្រាស់ មានថូ មានកែវ ចាន ឆ្នាំង រូបសត្វគ្រប់ប្រភេទ ឱ្យតែគាត់ចង់បានយើងច្នៃពីដីឥដ្ឋបានទាំងអស់ មានរូបសំណាកពីបុរាណយើងធ្វើបានជាង១០០ប្រភេទ។ខ្ញុំចង់ផ្តោតឱ្យយើងទាំងអស់គ្នាបានស្គាល់ថា ម៉េចជាកុលាលភាជន៍ ឬសេរ៉ាម៉ិច ហើយគាត់នឹងអាចជួយផ្សព្វផ្សាយបន្ត ទៅកូនខ្មែរជំនាន់ក្រោយៗទៀត គាត់ដឹងថាអាហ្នឹងគេធ្វើអ៊ីចឹង កុលាលភាជន៍ជារបស់ខ្មែរយើងទេ ពេលយើងនិយាយពី កុលាលភាជន៍គាត់អត់ស្គាល់ទេ ឱ្យគាត់ស្វែងយល់ ចេះសិក្សាពីការតាំងចិត្ត ការអត់ធ្មត់ ទៅលើក្បាច់រចនា។

លោក សុន សីហៈ ម្ចាស់សិប្បកម្មមរតកសេរ៉ាម៉ិច បានសំណូមពរដល់ប្រជាពលរដ្ឋ សូមបន្តគាំទ្រផលិតផលគ្រឿងស្មូន ដែលជាស្នាដៃរបស់កូនខ្មែរ ដើម្បីជាការចូលរួមអភិរក្សមរតកដូនតាដែលបានបន្សល់ទុក។

គួរជម្រាបផងដែរថា កុលាលភាជន៍ គឺជាបុរាណវត្ថុសិល្បៈ មានដូចជា ភាជន៍ដី,ចាន,ឆ្នាំងឬក្អម ដែលធ្វើដោយដីឥដ្ឋដុតក្នុងសីតុណ្ហភាពខ្ពស់ សម្រាប់ដាក់ភោជនាហារ មានបាយ ទឹកជាដើម។គ្រឿងស្មូនឆ្នាំង ក្អម ដែលភាសាបាលីហៅថា គ្រឿងកុលាលភាជន៍ គឺជាសិប្បកម្មប្រពៃណី ដែលបានបន្សល់ទុកពីបុរាណរហូតមកដល់សព្វថ្ងៃនេះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com