ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរាបយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម ចំនួន០៦ចំណុចសំខាន់ៗ ដល់លោកស្រី Veena Reddy នាយកបេសកកម្មនៃកម្មវិធីកសិកម្ម និងសន្តិសុខស្បៀង នៃអង្គការ USAID

ភ្នំុំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យ​លោ​​កស្រី Veena Reddy នាយកបេសកកម្មនៃកម្មវិធីកសិកម្ម និងសន្តិសុខស្បៀង នៃអង្គការ USAID និងសហការី ចូលជួបសម្តែងការគួរសម និងរា​យ​​ការណ៍ជួនជ្រាបអំពីវឌ្ឍន ភាពនៃកម្មវិធីកសិកម្ម និងសន្តិសុខស្បៀង និងសុំការណែនាំ ចង្អុលបង្ហាញបន្ថែមអំពីយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មក​ម្ពុ​ជាសម្រាប់រយ:ពេល៥ឆ្នាំខាងមុខ ហើយឆ្លៀតឱកាសនោះលោកក៏បានធ្វើការណែនាំ និងពិភ្សាជាមួយនាយកកម្មវិធីសុវត្ថិភាពស្បៀង និងបរិស្ថានដែ​ល​ទើបអញ្ជើញមកថ្មី គឺលោក RICHARD Chen ផងដែរ ។
ក្រោយពេលបានស្តាប់របាយកាណ៍អំពីវឌ្ឍនភាពនៃកម្មវិធីខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅ​ជូ​ន​ចំពោះរដ្ឋាភិបាលស​ហ​រដ្ឋអាមេរិកតាមរយ:អង្គការ USAID ដែលបានជួយឧបត្ថម្ភថវិកាសម្រាប់អនុវត្តកម្មវិធីខាងលើ និងថ្លែងអំណរគុណចំពោះក្រុមការងារពាក់ព័ន្ធទាំ​ង​​អ​ស់ដែលបានសហការអនុវត្តកម្មវិធីទទួលបានលទ្ធផលគួរជាទីមោទនៈ ដែលសមិទ្ធផលនេះបាននិងកំពុងផ្តល់ប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ចគ្រួសារ​ក​សិករនៅជនបទ កំណើនប្រាក់ចំណូល កំណើនផលិតផ​ល តម្លៃបន្ថែម និងស្ថិរភាពទីផ្សារ ។

ដោ​យឡែក យុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មកម្ពុជាសម្រាប់០៥ឆ្នាំខាងមុខ ឯកឧត្តមរដ្ឋមន្រ្តីបានជូនអនុសាសន៍គន្លឹះសំខាន់ ០៦ គឺ ៖
ទី១- បណ្តុះបណ្តាលធនធានមនុស្សគឺជាអាទិភាពរបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋាភិបាល ទាំងបច្ចេកទេស បទពិសោធន៍ និងការអនុវត្តផ្ទាល់ ជាសំខាន់សម្រួល ឬតម្រង់ទិសឲ្យពួកគេចូលរួមបម្រើក្នុងវិស័យឯកជន ឬបង្កើតការងារដោយខ្លួនឯក ដោយនាំយកចំណេះជំនាញថ្មីៗ ទំនើបទាន់សម័យ សមស្របតាមបរិបទនៃការប្រែប្រួលអាកាសធាតុ បរិយាប័ន និងនវានុវត្តន៍។
ទី២- ការពង្រឹង និងពង្រីកការអនុវត្តអនាម័យ និងភូតគាមអនាម័យ (SPS) លើផលិតកម្ម និងលើវិស័យកែច្នៃគឺជាដើមចមសំខាន់សម្រាប់ធ្វើការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ហើយនេះគឺជា​គោ​ល​នយោបាយអាទិភាពរបស់ក្រសួង ។
ទី៣- ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ គឺជាសកម្មភាពចាំបាច់ និងបន្ទាប់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសការបង្កើតប្រព័ន្ធខ្សែច្រ​វ៉ា​​ក់ផលិតកម្មត្រជាក់ (cool chain)ក្នុងផលិតកម្ម បន្លែ សាច់សត្វ និងផលិតផលជលផល ដែលប្រទេសសមាជិកអាស៊ានមួយចំនួនកំពុងអនុវត្តយ៉ាង​ស​កម្ម ហើយលោកបានស្នើឲ្យ USAID ពិនិត្យពិចាររណាលើចំណុចនេះឲ្យបានស៊ីជម្រៅ ។
ទី៤- វិស័យស្រូវអង្គរ លោករដ្ឋមន្រ្តីបានស្នើឲ្យ USAID ពិនិត្យលើការពង្រឹងវិស័យឯកជន ក្នុងការចូលរួមការផលិតពូជ រោង​សម្ងួ​ត​ ឃ្លាំងស្តុក និងការធ្វើឲ្យប្រសើរនូវគុណភាពផលិត និងការវេចខ្ចប់ ។
ទី៥- ពង្រឹងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធានាភាពយុត្តធម៌រវាងអ្នកផលិត និងវិស័យឯកជន (អ្នកទិញ) បរិមាណផ្គត់ផ្គង់ គុណភាព តម្លៃ និងទីផ្សារ ។
ទី៦- ពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ ការគ្រប់គ្រងធនធានធម្មជាតិ និងព្រៃឈើប្រកបដោយចីរភាព ដោយត្រូវធ្វើការជាដៃគូជាមួយសហគមន៍ព្រៃឈើ និងស្ថាប័ន ជៀសវាងការចោទប្រកាន់ដាក់គ្នា ។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវក្តីសង្ឃឹម និងជឿជាក់ថា USAID នឹងទទួលអនុសាសន៍ខាងលើទៅពិនិត្យ វាយតម្លៃ និងសម្រេចធ្វើការឧបត្ថម្ភគាំទ្រដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ ឆ្លើយតបសំណើ លោកស្រី Veena Reddy ថា USAID នឹងយកអនុសាសន៍ខាងលើទៅពិនិត្យពិចារណា ដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មកម្ពុជា សម្រាប់​រយៈពេ​ល​ ០៥ឆ្នាំ ខាងមុខ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com