រាជធានីភ្នំពេញ ៖ នាយប់ថ្ងៃចន្ទ ០៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលកំពុងតែធ្វើចត្តាឡីស័កនិងជួបទុក្ខលំបាកខ្វះស្បៀងអាហារចំនួន១៦០គ្រួសារ។ ដោយឃើញទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័ក រដ្ឋបាលរាជធានីភំ្នពេញបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងមួយគ្រួសារទទួលបានអង្ករ១ប៉ាវ(២៥គីឡូ) មី១កេស និងស្អែកព្រឹកមានសាច់ជ្រូក២គីឡូបន្ថែមទៀតក្នុងមួយគ្រួសារ៕