រាជធានីភ្នំពេញ (ខណ្ឌពោធិ៍សែនជ័យ) ៖ នារសៀលថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះចែកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១,៦៩៤គ្រួសារ ដែលរស់នៅក្នុងតំបន់បិទខ្ទប់ ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។
សូមបញ្ជាក់ថា អំណោយក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ២៥គីឡូ មីមួយកេះ ទឹកស៊ីអ៊ីវមួយយួរ ទឹកត្រីមួយយួរ និងត្រីខមួយយួរ ក្នុងមួយគ្រួសារ៕