ត្បូងឃ្មុំ៖នៅវេលាម៉ោងប្រម៉ាណជាង៣រសៀលថ្ងៃទី២១ខែឧសភាឆ្នាំ២០២១មានករណីគ្រោះធម្មជាតិ(រន្ទះបាញ់)មួយបានកើតឡើងបណ្តាលឱ្យមនុស្សចំនួន២នាក់បានស្លាប់ភ្លាមនៅចំណុចវាលស្រែស្ថិតក្នុងភូមិគគីជើងឃុំគគីស្រុកមេមត់ខេត្តត្បូងឃ្មុំ។
យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលឃុំគគីបានឱ្យដឹងថាបុរសចំនួន២នាក់ដែលបានស្លាប់មានឈ្មោះឯលធារ៉ាភេទប្រុសអាយុ៣១ឆ្នាំនិងឈ្មោះវេងស៊ាងហេងអាយុ២០ឆ្នាំ។អ្នកទាំង២រស់នៅភូមិឃុំកើតហេតុខាងលើ។
តាមការរៀបរាប់របស់លោកទន់រស់អាយុ៥២ឆ្នាំត្រូវជាឪពុកក្មេកជនរងគ្រោះឈ្មោះឯលធារ៉ាបានឳ្យដឹងថាមុនពេលកើតហេតុគាត់និងជនរងគ្រោះទាំង២នាក់កំពុងភ្ជួរស្រែ ពេលនោះមេឃចាប់ភ្លៀងគាត់ក៏កាប់ដីទប់ភ្លឺស្រែនៅចម្ងាយប្រហែល៣០ម៉ែត្រពីកន្លែងកើតហេតុ។ពេលនោះដោយមេឃភ្លៀងខ្លាំងជនរងគ្រោះទាំង២ក៏ពន្លត់ម៉ាស៊ីនភ្ជួរហើយទៅអង្គុយក្បែរគ្នាលើភ្លឺស្រែស្រាប់តែបន្តិចក្រោយមកក៏មានរន្ទះបាញ់ពួកគេទាំង២នាក់ស្លាប់ភ្លាមៗតែម្តង៕