( ត្បូងឃ្មុំ):
រថយន្តដឹកដីមិនគ្របហុយទ្រលោមតែអាជ្ញាធរស្រុកអូរាំងឳខេត្តត្បូងឃ្មុំមិនមានចំណាត់ការបណ្ដាលឲ្យប៉ះពាល់សុខភាពអ្នកដំណើរយ៉ាងខ្លាំង។
លោកនីសុធីប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំបានឲ្យដឹងនៅព្រឹកថ្ងៃទី២ខែមិថុនាឆ្នាំ២០២១ថាចំពោះរថយន្តដឹកដីលោកប្រធានគ្រប់គ្រងមិនបានទេដោយសារមានរថយន្តដឹកដីមកពីខេត្តផ្សេងៗក៏ចូលមកដឹកដល់ក្ន្ងស្រុកអូរាំងឳខេត្តត្បូងឃ្មុំយើងដែរ។
លោកប្រធានបន្តថាចំពោះបញ្ហាបរិស្ថាននេះអាជ្ញាធរមូលដ្ឋានគួតែមានចំណាត់ការលើរឿងនេះ។
លោកងន់ប៊ុនណានអភិបាលស្រុកអូរាំងឳបានឲ្យដឹងថាបញ្ហានេះគឺទាក់ទងទៅលើមន្ទីររ៉ែនិងថាមពលមន្ទីរសាធារណ:ការមន្ទីរបរិស្ថាននិយាយរួមគឺអន្តរ:ក្រសួងជាអ្នកមានចំណាត់ការ៕