ត្បូងឃ្មុំ)៖អណ្តូងទឹកចំនួន០៧នៅឃុំរកាពប្រាំចំនួន០៥អណ្ដូងនិងឃុំទន្លេបិទចំនួន០២អណ្ដូងក្នុងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំនាថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២១ត្រូវបានឯកឧត្តមខាន់ខុនទីប្រឹក្សាក្រសួងធម្មការនិងសាសនានិងជានាយកសមាគមបេសកកម្មដំណឹងល្អរួមដំណើរដោយឯកឧត្តមកេងប៊ុនណាអភិបាលរងខេត្តត្បូងឃ្មុំអញ្ជើញចុះប្រគល់ជូនពលរដ្ឋដើម្បីប្រើប្រាស់។
ឯកឧត្តមខាន់ខុនបានលើកឡើងថាអណ្តូងទាំង០៧ដែលប្រគល់ជូននាពេលនេះដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពគ្រួសារដល់ប្រជាពលរដ្ឋក្នុងរដូវកាលការរីករាដាលជំងឺកូវីដ–១៩នេះក៍ដូចជាជួយសម្រួលដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តមបញ្ជាក់ថាអណ្តូងទាំងនេះក្រោមការឧបត្ថម្ភគាំទ្រពីសមាគមបេសកកម្មដំណឹងល្អរួមជាមួយក្រុមហ៊ុន(ប៊ីម៉ារៀលអ៊ីស្តេត) Bema Real Estate co.Ltd និងការរួមសហការរបស់គ្រិស្តបរិស័ទក្នុងនិងក្រៅប្រទេសបានបរិច្ចាគចូលរួមជាការអធិដ្ឋាននិងចូលជាថវិកាតាមរយៈលោកផ្ទាល់ក្នុងការចុះជួយដល់ប្រជាជនក្នុងប្រទេសកម្ពុជាទៅតាមលទ្ធភាពដែលមានក្នុងការចូលរួមជួយដល់រាជរដ្ឋាភិបាល។
ឯកឧត្តមខាន់ខុនបានអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ផ្គររន្ទះថែរក្សាសុខភាពឱ្យបានល្អដោយអនុវត្តការរស់នៅស្អាតហូបស្អាតកុំបន្ទោរបង់ពាសវាលពាសកាលត្រូវសម្រាន្តក្នុងមុងដើម្បីការពារពីជំងឺគ្រុនចាញ់ឬគ្រុនឈាមជាពិសេសបន្តចូលរួមអនុវត្តវិធានការក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាលកម្ពុជា«៣កុំ៣ការពារ» ដើម្បីជៀសផុតពីជំងឺកូវីដ១៩។
ជាមួយគ្នានេះដែរឯកឧត្តមកេងប៊ុនណាអភិបាលរងខេត្តត្បូងឃ្មុំនិងអាជ្ញាធរដែនដីរួមជាមួយប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់លោកខាន់ខុនក្រុមហ៊ុនប៊ីម៉ារៀលអ៊ីស្ទេតនិងគ្រិស្តបរិស័ទក្នុងប្រទេសនិងក្រៅប្រទេសដែលបានផ្តល់នូវប្រភពទឹកស្អាតមូលដ្ឋានខេត្តត្បូងឃ្មុំ៕