(ត្បូងឃ្មុំ)៖នាថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគនិងម៉ាសពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ត្បូងឃ្មុំកំពង់ចាមដឹកនាំដោយឯកឧត្តមអ៊ុកប៊ុនឈឿនប្រធានក្រុមសម្រាប់ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋមដែលកំពុងធ្វើចត្តាឡីស័កនិងចូលរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅខេត្តត្បូងឃ្មុំ។
មានប្រសាសន៍សំណេះសំណាលឯកឧត្តមអ៊ុកប៊ុនឈឿនបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភាជាពិសេសសម្តេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភាផ្ញើជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការនិងជូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តត្បូងឃ្មុំប្រកបដោយក្តីនឹករលឹកព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខសុខុមាលភាពនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ។
ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការជុំវិញខេត្តដែលបានខិតខំបំពេញការងារយ៉ាងសកម្មនាពេលកន្លងមកពិសេសបានអនុវត្តន៏ការណែនាំនូវវិធានការនានាជាច្រើនដើម្បីបង្ការនិងទប់ស្កាត់ការីករាលដាលជំងឺកូវីដ–១៩បានទាន់ពេលវេលាព្រមទាំងធ្វើការក្រើនរំលឹកដល់អាជ្ញាធរខេត្តត្បូងឃ្មុំត្រូវបន្តការអនុវត្តន៏គ្រប់វិធានការប្រុងប្រយ៏ត្នខ្ពស់ថែមទៀត។
ឆ្លៀតក្នុងឳកាសនោះឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការអត់ធ្មត់កុំបំពានកុំប្រមាថនិងកុំធ្វេសប្រហែសឱ្យសោះព្រោះបច្ចុប្ប្នន្ននៅទូទាំងប្រទេសកម្ពុជានៅមានតំបន់មួយចំនួននៅតែប្រឈមខ្លាំងដដែលដូច្នេះយើងត្រូវបន្តប្រកាន់ខ្ជាប់នូវវិធានការ៣ការពារ៣កុំនិង២ចូលរួមព្រមទាំងអនុវត្តឱ្យបានតាមវិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីការពារសុខភាពនិងអាយុជីវិតរបស់យើងក្រុមគ្រួសារយើងនិងសង្គមជាតិយើង។
មានប្រសាសន៍នាឱកាសនោះដែរឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំបានថ្លែងអំណរគុណនិងកោតសរសើរចំពោះទឹកចិត្តសប្បុរសរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ដែលបាននាំយកអំណោយមកប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំនេះជាវប្បធម៌នៃការចែករំលែកនិងការជួយគ្នាទៅវិញទៅមកក្នុងពេលវេលាដែលវីរុសកូវីដ១៩រីករាលដាលជាសកល។
ចំពោះអំណោយទាំងនោះរួមមាន៖ទឹកត្រី១០០យួរទឹកស៊ីអុីវ១០០យួរទឹកសុទ្ធ១០០កេសត្រីខ១០០យួរមី១០០កេសនិងម៉ាសចំនួន៤០០០ម៉ាស៕