0
ព្រឹកថ្ងៃសុក្រ ២កើត ខែបឋមសាធ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ហាក់ សុខមករា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលនិងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ព្រមទាំងសហការី បានដឹកនាំនូវកញ្ចប់ថ្នាំពេទ្យចម្រុះ ចំនួន ២០០កញ្ចប់ ដែលជាអំណោយដ៏សប្បុរសរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុនី ប្រគល់ជូន ដល់ លោកប្រធានមន្ទីរសុខាភិបាលខេត្ត ការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិ មេមត់ និង ស្រុកក្រូចឆ្មារ ដើម្បីចូលរួមចំណែកក្នុងការផ្តល់ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះក្នុងភូមិសាស្ត្រស្រុក ក្នុង ខេត្តត្បូងឃ្មុំ។ ថ្នាំរួមមាន _ថ្នាំឈឺ ចុកពោះ _ថ្នាំជំងឺរាគរុះ _ថ្នាំបង្កើនជាតិទឹក និងអស់កំលាំង _ថ្នាំក្តៅខ្លួន _ថ្នាំអាលែកហ្សុី _ថ្នាំផ្តាសាយ _ម៉ាស់ ៤០០០
Filed in: ព័ត៌មានជាតិ