ខេត្តពោធិ៍សាត់ ៖ ប្រភពពីប្រជានេសាទបានរាយការណ៍មកថា មន្រ្តីជំនាញរដ្ឋបាលជលផល នៅក្នុងតំបន់ជាអ្នកឃុបឃិតបើកដៃឲ្យពួក ឈ្មួញនេសាទល្មើសច្បាប់ ដើម្បីផលប្រយោជន៍ ។ ចំណែកពួកឈ្មួញវិញបាននិយាយថា គ្រាន់តែបង់លុយតាមតម្រូវការ ចង់បានរបស់មន្ត្រីជលផល គឺពួកយើងអាចនេសាទល្មើស ច្បាប់បានដោយសេរី ។ បើតាមប្រភពពី ប្រជានេសាទបាន ឲ្យដឹងទៀតថា មានឈ្មួញដែលជាមេខ្លោង ធំជាងគេឈ្មោះឌីណា និងបក្ខពួកបានបង់លុយចាប់ពីលើដល់ ក្រោមដែលមានលក្ខណៈ ជាប្រព័ន្ធដើម្បីជាថ្នូរបំផ្លាញមច្ឆាជាតិ និងថ្នូរមិនបង្ក្រាប ។
ប្រជានេសាទអះអាងថា មន្ត្រីរដ្ឋបាលជលផលតាមបណ្តាស្រុក ហាក់ដូចជាឈ្មោះហុក ម៉េងអាន នាយសង្កាត់រដ្ឋបាលជលផល ក្រគរ លោកភេម សុខុននាយសង្កាត់រដ្ឋបាលជលផលកណ្តៀង និងនាយសង្កាត់ ស្រុកបាកាន លឹម សុក្រិត អ្នកទាំងនោះ ចាត់ចែងទទួលខុសត្រូវ ចែករំលែកដល់ ថ្នាក់ដឹកនាំរបស់ខ្លួនដូចជាលោ កភុំ វិមលនាយខណ្ឌរដ្ឋបាលជលផលជាដើម ។ គេអាចមើលដោយភ្នែក ទទេឃើញចំពោះបទល្មើស នៅតំបន់បឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់ ដែលពួកមន្ត្រីជលផលផ្តើម គំនិតឲ្យមានបទល្មើសទាំងនោះ ។ អួនស្បៃមុងប្រវែងរាប់គីឡូម៉ែត្រលាតសន្ធឹង លើផ្ទៃបឹងទន្លេសាបក្នុងភូមិសាស្ត្រ ស្រុកបាកាន ដោយមិនមានការបង្ក្រាបទាល់តែសោះ ។ ពួកមន្ត្រីជលផលអះអាងថាឆ្នាំនេះ ទិន្នផលត្រីមានតិចតួចណាស់ ហើយការនេសាទក៏ មិនមានបទល្មើសអ្វីធ្ងន់ធ្ងរដុំកំភួននោះដែរ មានតែប្រជាពលរដ្ឋនេសាទលក្ខណៈគ្រួសារ ។ ផ្ទុយទៅវិញគឺបទល្មើសនេសាទបានកើតឡើងយ៉ាងពេញបន្ទុក ។ ប៉ុន្តែការបង្ក្រាបហាក់ដូចទន់ដៃស្ទើរគ្រប់ស្ថាប័ន ។ រាល់ឆ្នាំបើពួកមន្ត្រីជលផលមិន បង្ក្រាបទេ គឺឃើញកម្លាំងសមត្ថកិច្ចផ្សេងៗចុះបង្ក្រាបយ៉ាង សកម្មផងដែរ ។ប៉ុន្តែឆ្នាំនេះក្រៅពីពួកជលផលស្ងប់ស្ងាត់ គ្មានការបង្ក្រាបអ្វីនោះដែរ ។ ការដែលសមត្ថកិច្ចមិនបង្ក្រាបក៏ជាឱកាសមួយដែលអាច ឲ្យអនុញ្ញាតឲ្យលោកហុក ម៉េងអាននាយ សង្កាត់រដ្ឋបាលជលផលក្រគរ,លោកភេម សុខុននាយ សង្កាត់រ ដ្ឋ បា លជលផល កណ្តៀងនាយសង្កាត់ ស្រុកបាកានលឹមសុក្រិតនិង លោក ភុំវិមលបណ្តែតបណ្តោ យឲ្យប្រព្រឹត្តបទ ល្មើសនេសាទយ៉ាងចំហ ។ សូមរំលឹកដែរថា កាលពីកន្លង ទៅ ថ្មីៗនេះ មានបណ្តាញ ព័ត៌មានមួយចំនួនបា នចុះផ្សាយពីការបែក ធ្លាយពីបញ្ជីឈ្មោះម ន្ត្រីជំនាញជលផលនិ ងមន្ត្រីជំនាញ ជលផល ក្នុងខេត្តពោធិសាត់ដែ លមានមេៗជលផល ចាប់ពីថ្នាក់នាយកដ្ឋាន រដ្ឋបាលជល ផលលោ ក អេង ជាសាន លោក ហុង ហ៊ី និងលោកឡាយ វិទូ បញ្ជាការរងកងរាជអាវុធហត្ត ខេត្តនិងប្រ ធា នមន្ទីក សិកម្មខេត្ត លោក ឡាយ វិសិដ្ឋ លោកនាយខណ្ឌរដ្ឋបាលជលផលខេតគឺ លោកភុំវិមល និងមន្ត្រីថ្នាក់ ក្រោមច្ឆា ប់ពី នាយផ្នែក លោកច្រឹង តាំងលីលោកភេម សុខុននិងលោកលឹមសុក្រិត នៅស្រុកក្រគ រនិងនៅស្រុ កកណ្ដៀង រួមសមត្ថកិច្ចពាក់ ព័ន្ធ នៅខេត្តពោធិ សាត់មួយចំនួនទៀ តបានយកលុយពី ឈ្មោះហួនធី ជនជាតិវៀ តណាម ប្រើ( ឈ្មោះ ខ្មែរ) និងជា មេខ្លោងកាងនិងរត់ការ ប្រមូលលុយពីអ្នករកស៊ីបទ ល្មើសទូកនេសាទអូសអួន ជាង១០វង់នៅនិងទូកអូស យ៉ាំងកា វជា ច្រើនវង់របស់ជ នជាតិវៀតណាមនៅឃុំកំពង់លួងដែលធ្វើសកម្មភាពនៅចំណុចកោះក្អែក រាំងទិលក្នុង តំបន់បឹង ទន្លេ សាប រាប់ម៉ឺនដុល្លារទៀត ដែលការកំណត់លុយនេះគឺមានជារៀងរាល់ឆ្នាំ។គួរជម្រាបឲ្យដឹងថាសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានដាក់បញ្ជាឲ្យទប់ស្កាត់និងលុបបំបាត់ការនាំចេញឈើនិងផលិតផលកែច្នៃឈើគ្រប់ប្រភេទទៅក្រៅប្រទេស តាមច្រកព្រំដែន និងច្រករបៀងដែលគ្មានការអនុញ្ញាតឱ្យមានប្រសិទ្ធភាពនិងតម្លាភាព ។ ការចេញបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើឡើងក្នុងបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៤ ខែមីនា យ៉ាងដូច្នេះថា ត្រូវរួមគ្នាបង្ក្រាបបទល្មើសព្រៃឈើ និងជលផលតាមគ្រប់រូបភាព ។សម្តេចហ៊ុនសែនបានបញ្ជាក់ «បន្តជំរុញការបោះបង្គោលព្រំដែនព្រៃឈើ និងព្រៃលិចទឹកឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ការរំលោភបំពានដីព្រៃឈើ និងដីព្រៃលិចទឹក» ។ ជាមួយគ្នានោះដែរសម្តេចក៏បានឲ្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិដែលដឹកនាំដោយលោកសៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមបន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិជាពិសេសទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផលកែច្នៃឈើគ្រប់ប្រភេទទៅក្រៅប្រទេសតាមច្រកព្រំដែននិងច្រករបៀងដែលគ្មានការអនុញ្ញាតឱ្យមានប្រសិទ្ធភាពនិងតម្លាភាព ។សម្តេចក៏បានលើកឡើងថា ត្រូវបន្តពង្រឹងសមត្ថភាពសហគមន៍នេសាទឱ្យបានរឹងមាំ គ្មានបទល្មើសជលផលទាំងទឹកសាប និងសមុទ្រ ។ ជំរុញការអភិវឌ្ឍវារីវប្បកម្មគ្រប់ប្រភេទរួមទាំងការចិញ្ចឹមត្រីតាមស្រែត្រូវធ្វើឱ្យកើនយ៉ាងតិច២០% ក្នុងមួយឆ្នាំ ស្របតាមផែនការយុទ្ធសស្ត្រាជាតិ អភិវឌ្ឍវារីវប្បកម្ម ឆ្នាំ២០១៦-២០៣០ ។ បន្តពង្រឹងការគ្រប់គ្រង កន្លែងអភិរក្សជលផល ព្រៃលិចទឹក ព្រៃកោងកាង ដែលជាជម្រកដ៏សំខាន់របស់មច្ឆជាតិ ។ ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្ត និងអនុវត្តអនុសញ្ញាអន្តរជាតិពាក់ព័ន្ធការនេសាទល្មើសច្បាប់តាមរយៈយន្តការថ្នាក់ជាតិ និងអន្តរស្ថាប័នស្របតាមនីតិវិធីជាធរមាន ៕