ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អភិបាលខេត្តកំពង់ចាម ចាត់វិធានការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមខ្នងផ្ទះ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចាត់វិធានការបន្ទាន់ដាក់ចេញនូវសេនារីយូថ្មី សម្រាប់គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមខ្នងផ្ទះ ជូនប្រជាពលរដ្ឋ ដល់អាជ្ញាធរថ្នាក់ក្រោម អនុវត្តនៅមូលដ្ឋានឱ្យទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចាត់វិធានការបន្ទាន់ដាក់ចេញនូវសេនារីយូថ្មី សម្រាប់គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមខ្នងផ្ទះ ជូនប្រជាពលរដ្ឋ ដល់អាជ្ញាធរថ្នាក់ក្រោម អនុវត្តនៅមូលដ្ឋានឱ្យទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ឧត្តម អ៊ុន ចាន់ដា បានថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ខ្លូត ផន ជាប្រធានក្រុមប្រឹក្សាខេត្ត នាសាលាខេត្ត នៅព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ២០២១ នេះថា បញ្ហាដាក់អ្នកជំងឺកូវីដ-១៩ ឱ្យនៅព្យាបាលតាមខ្នងផ្ទះ គឺការសំខាន់បំផុត ហើយសូមឱ្យអាជ្ញាធរថ្នាក់ក្រោម មានការការពារឱ្យបាលល្អ ដោយសួរនាំព័ត៌មានបន្ថែមទៀតមកកាន់ថ្នាក់ខេត្ត នៅពេលការអនុវត្តជួបប្រទះនូវបញ្ហា។

ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ បានថ្លែងបន្តទៀតថា ព្រោះករណីនេះខាងរដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តវិធានការនេះរួចហើយ ដោយអភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានចែករំលែកវិធាន នៃការព្យាបាលនៅតាមផ្ទះនេះដែរ។ សំខាន់ក្រុមការងារទាំងអស់ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមសហការជួយមើល និងរាយការណ៍មកកាន់អភិបាលស្រុក ក្រុង ឲ្យបានជាប់ជាប្រចាំ។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា នៅចំពោះមុខយើង ដាក់គ្រូពេទ្យម្នាក់ឱ្យមើលថែ និងព្យាបាលអ្នកជំងឺនេះចំនួន ប្រាំនាក់។ ប៉ុន្តែករណីនេះយើងចាំបាច់ត្រូវមានការបត់បែន ករណីមានស្រុកណាផ្ទុះខ្លាំងត្រូវថែមគ្រូពេទ្យ ដើម្បីតម្រូវទៅនឹងចំនួនអ្នកជំងឺតាមផែនការកំណត់។ ឯបញ្ហារោគសញ្ញា គឺគ្រូពេទ្យយើងមានបទពិសោធន៍រួចហើយ គឺត្រូវប្រុងប្រយ័ត្នក្នុងការផ្តល់ថ្នាំ ដោយពិនិត្យស្ថានភាពកម្រិតអ្នកជំងឺ ករណីស្រាល ត្រូវព្យាយាមពន្យល់បកស្រាយ កុំឱ្យគិត ឬភ័យ ឱ្យសប្បាយ និងជំរុញការហាត់ប្រាណឱ្យបានច្រើន និងទៀងទាត់។

ឯកឧត្តមបន្តថា ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមខ្នងផ្ទះនេះ គឺជាសេនារីយូថ្មីដែលមានការបន្ធូរភាពតានតឹងក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋដែលមិនចង់ទៅពេទ្យ ព្រោះនៅពេទ្យអាចបង្កឱ្យមានជំងឺផ្សេងៗ ដោយនៅទីនោះ ដេករួម ហូបរួម ហាត់ប្រាណរួម នៅជិតគ្នា អាចប៉ះពាល់ដល់ពួកគាត់មួយផ្នែកទៀត។ អ៊ីចឹងការព្យាបាលជំងឺកូវីដ-១៩ នៅតាមខ្នងផ្ទះជាសេនារីយូ នៃការបន្ធូរអារម្មណ៍ របស់ប្រជាពលរដ្ឋ ដែលតម្រូវឱ្យយើងត្រូវធ្វើនយោបាយ និងការពន្យល់បកស្រាយឱ្យបានជោគជ័យ និងកុំឱ្យមានអ្នកជំងឺនេះស្លាប់នៅតាមផ្ទះបន្តទៀត៕

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com