ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ក្រុមឈ្មួញ ស្រូវ ឈ្លោះ ដណ្តើម ផែ គ្នា , ម្ខាង យក ទូក បិទ ផ្លូវទឹក ម្ខាង យក រថយន្ត ស្រូវ រាំង បិទផ្លូវ ថ្នល់ ផ្អើលមហាជនពេញច្រកព្រំដែនព្រៃវល្លិ៍

ស្វាយរៀងៈមានករណីក្រុមឈ្មួញស្រូវបានផ្ទុះជម្លោះឈ្លោះដណ្តើមបេនផែទូកកាណូតគ្នាដោយម្ខាងយកទូកកាណូតដាក់ត្រួតគ្នាបិទព្រែកមិនឲ្យទូកកាណូតភាគីម្ខាងទៀតចូលមកដឹកស្រូវធ្វើឲ្យជម្លោះផ្ទុះឡើង

ចំណែកអ្នកមានបេនរថយន្តនៅដើមផ្លូវយករថយន្តដឹកស្រូវដាក់បិទផ្លូវរថយន្តមិនឲ្យរថយន្តភាគីខាងចុងផ្លូវចូលរថយន្តទៅបេនផែកាណូតវិញបង្កឲ្យមានការកកស្ទះរថយន្តពេញដងផ្លូវរយៈពេល១២ម៉ោង

ករណីខាងលើនេះបានកើតឡើងតាំងពីវេលាម៉ាងព្រឹករហូតដល់ម៉ោងរសៀលថ្ងៃទីខែសីហាឆ្នាំ២០២១នៅចំណុចប្រឡាយទាហានស្ថិតនៅភូមិព្រៃល្លិ៍ឃុំថ្មីស្រុកកំពង់រោទិ៍ជិតច្រកទ្វារព្រំដែនអន្តរជាតិព្រៃល្លិ៍

បើតាមសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលឃុំថ្មីបានឲ្យដឹងថាករណីជម្លោះរវាងឈ្មួញស្រូវនិងឈ្មួញស្រូវនេះគឺដណ្តើមផែទូកកាណូតផ្ទេរស្រូវលក់ឲ្យម៉ូយវៀតណាមប្រភពបន្តថាមុនពេលកើតហេតុគឺឈ្មោះឡុងលាភភេទប្រុសអាយុ២៥ឆ្នាំនិងឪពុកមានស្រុកកំណើតនៅខេត្តព្រៃវែងបានមកទិញដីធ្វើបេនចំណតរថយន្តជាប់ប្រឡាយទាហានក្បែរព្រែកព្រៃល្លិ៍ជាប់ព្រំដែននេះហើយនៅព្រឹកកើតហេតុនាក់ឪពុកនិងកូនបានឲ្យវៀតណាមចតទូកពេញប្រឡាយចតកាណូតត្រួតគ្នារួចឲ្យកម្មករលីស្រូវពីលើរថយន្តចុះទូកបង្កការបិទផ្លូវទូកជិតធ្វើឲ្យភាគីម្ខាងទៀតឈ្មោះតាកប៊ុនណារិទ្ធភេទប្រុសអាយ៥៤ឆ្នាំនៅភូមិព្រៃល្លិ៍ឃុំថ្មីដែលមានបេនចំណតរថយន្តដឹកស្រូវនៅដើមផ្លូវមិនអាចឲ្យម៉ូយទូកវៀតណាមចូលមកទិញស្រូវដាក់ទូកកាណូតបានក៏យករថយន្តដឹកស្រូវដាក់បិទផ្លូវមិនឲ្យរថយន្តភាគីឪពុកកូនចូលដូចគ្នា

សមត្ថកិច្ចបានឲ្យដឹងទៀតថានៅប្រឡាយទាហាននេះជាផ្លូវទឹកអាចឲ្យទូកកាណូតធំចេញចូលបានដោយមានទំហំទទឹងប្រមាណ១២ម៉ែត្របណ្តោយប្រវែង៧០០ម៉ែត្រមានផ្លូវទំនប់ជាថ្នល់អមសងខាងមានក្រុមហ៊ុនទិញលក់ស្រូវចំនួនប្រកបមុខរបរទិញលក់ស្រូវឲ្យវៀតណាមទី. ឈ្មោះតាកបូរ៉ាហៅអ៊ិភេទប្រុសអាយុ៥៧ឆ្នាំមានបេនចំណតខាងជើងប្រឡាយទី. ឈ្មោះតាកប៊ុនណារិទ្ធហៅមិចភេទប្រុសអាយុ៥៤ឆ្នាំមានចំណតនៅខាងត្បូងប្រឡាយ

ហើយនៅឆ្នាំ២០២០ឈ្មោះឡុងលាភភេទប្រុសអាយុ២៥ឆ្នាំនិងឪពុកបានមកទិញដីនៅចំណុចមាត់ព្រែកព្រំដែនជាងហិកតាចាក់ដីធ្វើចំណតរថយន្តជាប់នឹងប្រឡាយទាហានខាងត្បូងដែរហើយមិននឹកស្មានថាផ្ទុះជម្លោះដណ្តើមចំណតគ្នាចុះស្រូវបែបនេះសោះ

អាជ្ញាធរវៀតណាមបានបិទព្រំដែនខែមកហើយមិនឲ្យប្រជាជនវៀតណាមចូលមកទិញស្រូវនៅច្រកព្រំដែនប្រឡាយទាហាននេះទើបតែលោកអភិបាលខេត្តស្នើរសុំទៅភាគីវៀតណាមឲ្យអនុញ្ញាតិឲ្យប្រជាជនវៀតណាមចូលមកទំនាក់ទំនងទិញស្រូវនិងផ្លាស់ប្តូរទំនិញឡើងវិញបាន០៣ថ្ងៃប៉ុណ្ណោះមិនគួរបង្កជាបញ្ហាបែបនេះសោះក្រោយមកលោកអធិការនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ដឹកនាំកម្លាំងចុះទៅសម្របសម្រួលរៀបចំសណ្តាប់ធ្នាប់ឲ្យក្រុមហ៊ុនទាំងពីរបើកផ្លូវទូកផ្លូវថ្នល់ដើម្បីរថយន្តចូលក្នុងចំណតនិងផែទូកតាមចំណតរៀងៗខ្លួន

ខណៈនោះដែរឈ្មោះតាកប៊ុនណារិទ្ធហៅមិចបានសំណូមពរសុំឲ្យអាជ្ញាធរស្រុកលោកអភិបាលខេត្តស្វាយរៀងមេត្តាស្តារប្រឡាយទាហានពង្រីកចេញខាងឲ្យបានម៉ែត្រកន្លះម្ខាងដើម្បីងាយស្រួលចូលទូកកាណូតទាក់ទិនករណីនេះដែរលោកសុចពិសីអភិបាលស្រុកកំពង់រោទិ៍បានមានប្រសាសន៍កន្លងមកលោកបានស្នើទៅលោកអភិបាលខេត្តស្វាយរៀងដើម្បីស្តារប្រឡាយទាហាននេះលោកក៏បានឲ្យលោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តមកសិក្សារួចហើយលទ្ធផលយ៉ាងណាមិនទាន់ទទួលបានទេ

លោកបន្តទៀតថាប្រឡាយទាហាននេះជាផ្លូវទឹកដ៏សំខាន់សម្រាប់ផ្លាស់ប្តូរទំនិញជាពិសេសចំណតទូកកាណូតសម្រាប់នាំកសិផលកសិកម្មរបស់ប្រជាកសិករទៅប្រទេសវៀតណាមនិងនាំទឹកពីព្រែកព្រំដែនមកស្រោចស្រប់ដីស្រែប្រជាពលរដ្ឋឃុំថ្មីផងដែរបើតាមឈ្មួញទិញលក់ស្រូវបានឲ្យដឹងថាស្រូវដែលនាំចេញទៅប្រទេសវៀតណាមនេះជាប្រភេទស្រូវអ៊ីអ៊ែរ៥៤និង៨៥ស្រូវសើមលក់ចេញឲ្យវៀតណាមក្នុងគីឡូតម្លៃ.៦៥០ដុងស្មើ៨១០រៀលលុយខ្មែរ( ដោយគិតថ្លៃឈ្នួលកម្មករលើកដាក់លីចុះដល់ទូក)

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com