(ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី១៨ខែសីហាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តនិងលោកជំទាវម៉េងវ៉ាន់ដានីនបានអញ្ជើញចុះសំណេះសំណាលនាំយកអំណោយជាស្បៀងអាហារនិងថវិកាសម្រាប់ផ្គត់ផ្គង់តម្រូវការក៏ដូចជាលើកទឹកចិត្តដល់មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដើម្បីបន្តអនុវត្តន៍ការការពារសុខសុវត្ថិភាពជូនពលរដ្ឋពិសេសការងារប្រយុទ្ធនឹងជំងឺកូវីដ១៩។
ក្នុងឳកាសចុះសំណេះសំណាលដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្តមន្ទីរជំនាញជុំវិញខេត្តឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានមានប្រសាសន៍កោតសរសើរចំពោះលោកម៉ុនមាគ៍ាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តនិងមន្ត្រីនគរបាលទូទាំងខេត្តចំពោះការងារអនុវត្តកន្លងមកយ៉ាងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃពិសេសការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ឯឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានណែនាំក៍ដូចជាជំរុញមន្ត្រីនគរបាលទាំងអស់ត្រូវបន្តធ្វើនិងត្រូវតែធ្វើកិច្ចការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរស្របតាមនូវគោលនយោបាល«ភូមិ–ឃុំមានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជាពិសេសអនុវត្តន៍ឲ្យខានតែបាន«៣កុំ–៣ការពារ»។
ឆ្លៀតក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តបានជូនដំណឹងក៏ដូចជាអំពាវនាវឲ្យកងកម្លាំងនិងប្រជាពលរដ្ឋទាំងអស់ត្រូវតែប្រយ័ត្នប្រយែងសុខភាពពាក់ព័ន្ធនឹងជំងឺកូវីដ១៩និងការបំរែបំរួលអាកាសធាតុ។
ឯកឧត្តមបណ្ឌិតឲ្យដឹងថាបើតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ២៤ខែសីហាឆ្នាំ២០២១នៅវេលាម៉ោងប្រមាណ១០ព្រឹកដល់ម៉ោង០២រសៀលកម្ដៅនឹងមានការកើនឡើងលើសពីធម្មតាដែលមិនធ្លាប់មានដែលជាការគួរតែប្រុងប្រយ័ត្ន។
ចប់ប្រសាសន៍សំណេះសំណាលឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណនិងលោកជំទាវបានធ្វើការប្រគល់ជូននូវស្បៀងអាហារដល់ស្នងការនគរបាលខេត្តរួមមានអង្ករ២៥០០គីឡូក្រាមម៉ាស៥០០០អាកុល៦០លីត្រទឹកសុទ្ធ១០០កេសបន្លែធម្មជាតិមួយចំនួននិងថវិកាចំនួន០៥លានរៀល៕