ខេត្តតាកែវ៖មន្ត្រីជំនាញសាខាក.ប.ប. ខេត្តតាកែវនៅថ្ងៃចន្ទ៧រោចខែស្រាពណ៍ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី៣០ខែសីហាឆ្នាំ២០២១នេះនៅតែបន្តរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន៣ទីតាំងស្ថិតក្នុងឃុំដូងនិងឃុំចំប៉ីស្រុកបាទីខេត្តតាកែវប្រកបអាជីវកម្មមិនស្មោះត្រង់ផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
យោងតាមមន្រ្តីជំនាញបានគូសបញ្ជាក់ថាចំពោះអាជីវកម្មដែលប្រកបរបរមិនស្មោះត្រង់ផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ដូចនេះមន្រ្តីជំនាញបានចាត់វិធានការពិន័យអន្តរការណ៍តាមបទប្បញ្ញត្តិជាធរមានផងដែរ។
ជាក់ស្តែងក្នុងការត្រួតពិនិត្យនេះមន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូតនិងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយនិងដេប៉ូចែកចាយទាំង០៣ទីតាំងផងដែរ។
ក្រោយប្រតិបត្តិការរួចជាលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញស្ថានីយនិងដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន៣ទីតាំងស្ថិតក្នុងឃុំដូងនិងឃុំចំប៉ីស្រុកបាទីខេត្តតាកែវគឺប្រកបអាជីវកម្មមិនស្មោះត្រង់ផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
គួរបញ្ជាក់ដែរថាកន្លងទៅនៅពេលដែលមន្រ្តីជំនាញចុះរកឃើញលើកទី១បានឱ្យម្ចាស់ស្ថានីយនិងដេប៉ូទាំងអស់ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមផងដែរ។ប៉ុន្តែប្រសិនបើមន្រ្តីសាខាក.ប.ប. រកឃើញកំហុសលើកទី២មន្រ្តីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕