ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យត្រៀមទីតាំងមណ្ឌលចត្តាឡីស័កថ្មីបន្ថែម នៅសណ្ឋាគារសុវណ្ណភូមិ

ត្បូងឃ្មុំ)ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ  នារសៀលថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២១បានដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំទីតាំងមណ្ឌលចត្តាឡីស័កថ្មីបន្ថែមនៅសណ្ឋាគារសុវណ្ណភូមិមាន៥២បន្ទប់ស្ថិតក្នុងភូមិទន្លេបិទលើឃុំទន្លេបិទស្រុកត្បូងឃ្មុំខណៈទីតាំងចត្តាឡីស័កនៅតាមសាលារៀននឹងត្រូវប្តូរទីតាំងដើម្បីត្រៀមបើកដំណើរការការសិក្សាសម្រាប់សិស្សានុសិស្សឡើងវិញនាពេលខាងមុខនេះ។

នាឱកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តបានមានប្រសាសន៍លើកឡើងថាដោយអនុវត្តតាមការណែនាំនិងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រសួងសុខាភិបាលរដ្ឋបាលខេត្តត្បូងឃ្មុំបានរៀបចំមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ជាច្រើនកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ១៩និងបងប្អូនដែលទើបវិលត្រលប់មកពីតំបន់ប្រឈមនានានៅតាមបណ្តារាជធានី/ខេត្តក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាពជាពិសេសបងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេសផងដែរ។

នៅក្នុងឱកាសចុះពិនិត្យមើលទីតាំងនេះឯកឧត្តមបណ្ឌិតអភិបាលខេត្តបានថ្លែងការកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់សណ្ឋាគារសុវណ្ណភូមិលោកឧកញ៉ាអានម៉ាឌីនិងលោកអានវេងស្រ៊ុនដែលបានផ្ដល់ទីតាំងយ៉ាងល្អប្រណិតសម្រាប់ធ្វើជាទីតាំងមណ្ឌលចត្តាឡីស័កពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តនិងជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ពិសេសក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ

ឆ្លៀតក្នុងឳកាសនោះឯកឧត្តមបណ្ឌិតបានបន្តជំរុញលើកទឹកចិត្តដល់កងម្លាំងសមត្ថកិច្ចនិងក្រុមគ្រូពេទ្យជំនាញមន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លាសម្រាប់ប្រជាជននិងប្រទេសជាតិនៅតាមគោលដៅតាមមណ្ឌលសម្រាកព្យាបាលនិងមណ្ឌលចត្តាឡីស័កនានាក្នុងខេត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ១៩ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែនគឺ៣កុំ៣ការពារ។

សូមជម្រាបថា៖ខេត្តត្បូងឃ្មុំមានមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ចំនួន៤កន្លែងរួមមានមន្ទីរពេទ្យបង្អែកមេមត់មន្ទីរពេទ្យបង្អែកពញាក្រែកមន្ទីរពេទ្យបង្អែកព្រះនរោត្តសីហនុត្បូងឃ្មុំនិងវិទ្យាល័យសម្ដេចតេជោហ៊ុនសែនត្បូងឃ្មុំ  ក្នុងនោះមណ្ឌលចត្តាឡីស័កQC2 មានចំនួន៤កន្លែងមានអ្នកជំងឺកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩មានចំនួន៨៦៩នាក់និងអ្នកចត្តាឡីស័កចំនួន.៩៦២នាក់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com