ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ សម្រេចបានជិត៨០% និងពិនិត្យស្ថានភាពទឹកទន្លេមេគង្គដែលកំពុងហក់ឡើង

ត្បូងឃ្មុំ)នាថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានដឹកនាំមន្ទីរ/អង្គភាពជំនាញជុំវិញខេត្តចុះពិនិត្យដោយផ្ទាល់ការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារដោយសំណេះសំណាលឧបត្ថម្ភថវិកាដល់កម្មករនិងប្រជាពលរដ្ឋចំនួន១៧០នាក់ក្នុងម្នាក់១ម៉ឺនរៀលសរុប១,៧០០,០០០រៀលព្រមទាំងចែកសារ៉ុងមួយចំនួនទៀតផងដែរ។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានបញ្ជាក់ឲ្យដឹងថាមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនតាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំដែលមានតម្លៃរហូតដល់១.៤លានដុល្លារបំពាក់ដោយបរិក្ខារទំនើបៗកំពុងដំណើរការសាងសង់បានប្រមាណជិត៨០%ហើយដែលគ្រោងបញ្ចប់ការសាងសង់នាអំឡុងចុងឆ្នាំ២០២១ខាងមុខនេះ។

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៦មកម្ល៉េះដោយឡែកមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារដ៏ធំនិងទំនើបថ្មីស្រឡាងនេះមានកម្ពស់៤ជាន់ទំហំ៤,១៣៧ម៉ែត្រក្រឡាសាងសង់លើផ្ទៃដីទំហំ១៣,២២៩ម៉ែត្រក្រឡាតាមគម្រោងនឹងសាងសង់រួចជាស្ថាពរនៅចុងឆ្នាំ២០២១នេះដោយគ្រោងចំណាយទឹកប្រាក់អស់ប្រមាណ១.៤លានដុល្លារអាមេរិក។

បន្ទាប់មកឯកឧត្តមបណ្ឌិតអភិបាលខេត្តបានដឹកនាំក្រុមការងារបន្តដំណើរពិនិត្យស្ថានភាពទឹកតាមដងទន្លេនិងនៅទីតាំងទំនប់បង្ហៀរទឹកព្រែកតាកុចក្នុងរដូវទឹកទន្លេមេគង្គកំពុងហក់ឡើងជាបន្តបន្ទាប់មានកំពស់ខ្ពស់ជាងឆ្នាំមុនបើប្រៀបនឹងពេលវេលាដូចគ្នា។

បន្ទាប់មកឯកឧត្តមបណ្ឌិតអភិបាលខេត្តបានដឹកនាំក្រុមការងារបន្តដំណើរពិនិត្យស្ថានភាពទឹកតាមដងទន្លេនិងនៅទីតាំងទំនប់បង្ហៀរទឹកព្រែកតាកុចក្នុងរដូវទឹកទន្លេមេគង្គកំពុងហក់ឡើងជាបន្តបន្ទាប់មានកំពស់ខ្ពស់ជាងឆ្នាំមុនបើប្រៀបនឹងពេលវេលាដូចគ្នា។

ទំនប់បង្ហៀរទឹកព្រែកតាកុចនេះមានប្រវែងបណ្តោយ១៥០ម៉ែត្រ. ទទឹង៧ម៉ែត្រទទួលផលស្រោចស្រពចំនួន១២ឃុំក្នុងស្រុកក្រូចឆ្មារ  ចំណាយអស់ថវិកា៦០ម៉ឺនដុល្លាដែលជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនតាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com