ទាន់ហេតុការណ៍
វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...! => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី។
0

អភិបាលខេត្តត្បូងឃ្មុំ បន្តលើកទឹកចិត្តទាំងស្មារតី និងសម្ភារៈដល់កងកម្លាំងឈរជើងតាមទីតាំងទាំងអស់នៅក្នុងស្រុកក្រូចឆ្មាដើម្បី បញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ១៩

 

(ត្បូងឃ្មុំ)ដើម្បីផ្តល់ការលើកទឹកចិត្តនិងជំរុញណែនាំបន្តពង្រឹងនូវវិធានការនានាដល់អាជ្ញាធរក្នុងមូលដ្ឋាននាព្រឹកថ្ងៃ២៣ខែកញ្ញាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំរួមដំណើរដោយអភិបាលរងខេត្តបានដឹកនាំមន្ទីរអង្គភាពជំនាញចុះពិនិត្យដោយផ្ទាល់សំណេះសំណាលលើកទឹកចិត្តដល់អាជ្ញាធរនិងកងកម្លាំងកំពុងឈរជើងនៅទីតាំងចំនួន០៤ទីតាំងក្នុងស្រុកក្រូចឆ្មារ។

នាឳកាសចុះសំណេះសំណាលឯកឧត្តមបណ្ឌិតបានឧបត្ថម្ភមី៤០កេសទឹកសុទ្ធ៤០កេសម៉ាស២៥០០ម៉ាសអាល់កុល៦០លីត្រនិងកងកម្លាំងប្រមាណ៨៥នាក់ថវិកាក្នុងម្នាក់២ម៉ឺនរៀលសរុប១,៧០០,០០០រៀលនិងលោកមេភូមិមេឃុំសារ៉ុងនិងថវិកា។

ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានណែនាំក៍ដូចជាជំរុញមន្ត្រីនគរបាលទាំងអស់ត្រូវបន្តធ្វើនិងត្រូវតែធ្វើកិច្ចការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរស្របតាមនូវគោលនយោបាល«ភូមិឃុំមានសុវត្ថិភាព» ក៏ដូចជាបន្តឈរជើងនូវគោលដៅដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

បន្ថែមពីនេះឯកឧត្តមបណ្ឌិតអភិបាលខេត្តបន្តទទូចដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តអនុវ្តតន៍ឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាពនូវវិធានការ«៣កុំ៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាលដើម្បីខ្លួនយើងក្រុមគ្រួសារយើងសហគមន៍យើងនិងប្រទេសជាតិយើងទាំងមូលជៀសឆ្ងាយពីជំងឺដ៏អន្តរាយនេះ។

បន្ទាប់មកឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តនិងក្រុមការងារបន្តចុះពិនិត្យភូមិសាស្ត្រមួយចំនួនបន្ថែមទៀតក្នុងស្រុកក្រូចឆ្មារដើម្បីបន្តក្តាប់ព័ត៍មានដាក់ចេញវិធានាការនានាធានាការឆ្លងរីករាលដាលជំងឺកូវីដ១៩៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com