ទាន់ហេតុការណ៍
វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...! => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី។
0

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាអញ្ជើញបិទសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន» នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ)នារសៀលថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១នេះបានជំរុញឲ្យពង្រឹងមន្ដ្រីអ្នកនាំពាក្យតាមបណ្ដាស្ថាប័នពិសេសរដ្ឋបាលថ្នាក់ខេត្តដើម្បីឆ្លើយតបព័ត៌មានបានទាន់ពេលវេលាជាមួយបណ្ដាសារព័ត៌មានផ្សេងៗ។

លោករដ្ឋមន្រ្តីខៀវកាញារីទ្ធក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការិយាល័យអ្នកនាំពាក្យនិងការិយាល័យព័ត៌មានទុកដើម្បីជាការឆ្លើយតបឲ្យថ្នាក់ដឹកនាំជាអភិបាលខេត្តរាជធានីមេបញ្ជាការស្នងការព្រោះថ្នាក់ដឹកនាំមានការងារជាច្រើនដែលត្រូវធ្វើតែអាចនិយាយតែរឿងណាដែលសំខាន់និងចាំបាច់បន្ទាន់ម្តងម្កាលតែប៉ុណ្ណោះ។

ដូច្នេះអ្វីដែលជាប្រសិទ្ធភាពសម្រាប់ការិយាល័យព័ត៌មាននិងអ្នកនាំពាក្យគឺពាក់ព័ន្ធទៅនឹងវិជ្ជាបុគ្គលដែលត្រូវទំនាក់ទំនងជាមួយគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ដោយក្នុងនោះគឺជ្រើសរើសយកអភិបាលរងខេត្តរាជធានីម្នាក់ដែលអាចជួបជាប្រចាំជាមួយអភិបាលខេត្តរាជធានីនិងយកមន្រ្តីសាលាខេត្តម្នាក់ទៀតព្រោះរាល់ឯកសារទាំងអស់ត្រូវចូលតាមជ្រកចេញចូលតែមួយ។នេះជាការលើកឡើងរបស់លោករដ្ឋមន្ដ្រី។

ទន្ទឹមនេះក៏ត្រូវមានមន្រ្តីនៃមន្ទីរព័ត៌មានម្នាក់ទៀតចូលរួមក្នុងកិច្ចការងារការិយាល័យព័ត៌មាននិងអ្នកនាំពាក្យព្រោះអាចក្តាប់បាននូវចំនួនអ្នកសារព័ត៌មានក្នុងខេត្តក្រុងរបស់ខ្លួនដឹងពីការងារធ្វើជាសេចក្តីថ្លែងការណ៍ហើយបញ្ជូនទៅផ្សាយនៅប្រព័ន្ធផ្សព្វផ្សាយណាខ្លះបានទាន់ពេលវេលា។ដូច្នេះមន្រ្តីព័ត៌មានត្រូវយល់ឲ្យច្បាស់ពីពាក្យស្លោករបស់ក្រសួងព័ត៌មានគឺប្លែកលឿនទុកចិត្តបានទីណាពេលណាក៏បាន។

លោកបន្ថែមថាមន្ត្រីព័ត៌មានត្រូវតែនិយាយតែពាក្យពិតកុំកុហកឲ្យសោះបើមិនដូច្នេះទេនឹងបាត់ជំនឿទុកចិត្តជាក់ជាមិនខាន។លោករដ្ឋមន្ដ្រីបានលើកឡើងថានៅក្នុងសម័យនេះដើម្បីគ្រប់គ្រងអំណាចបានគឺត្រូវចែងចែកព័ត៌មានឲ្យបានរហ័សហើយត្រូវក្តាប់ព័ត៌មានឲ្យបានគ្រប់ទាំងអស់។ឆ្លៀតក្នុងឱកាសនេះលោកខៀវកាញារីទ្ធបានជំរុញដល់មន្រ្តីគ្រប់ផ្នែកត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អមានកិច្ចសហការជាមួយមន្ទីរជុំវិញខេត្តទើបធ្វើឲ្យរាល់កិច្ចការងារប្រព្រឹត្តទៅដោយរលូននិងទទួលបានប្រសិទ្ធិភាពនិងលទ្ធផលល្អ។

សូមជម្រាបថាបន្ទាប់ពីបានដំណើរការអស់រយ:ពេល២ថ្ងៃរួចមកអង្គសិក្ខាសាលាស្ដីពី«ការិយាល័យព័ត៌មានឆ្លាតវៃនិងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន» រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលជូនដល់មន្ត្រីជំនាញមកពីខេត្តចំនួន០៤ត្បូងឃ្មុំកំពង់ចាមព្រៃវែងនិងស្វាយរៀងបានប្រារព្ធពិធីបិទនៅរសៀលថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១នាសាលប្រជុំសាលាខេត្តត្បូងឃ្មុំក្រោមវត្តមានអញ្ជើញជាអធិបតីភាពលោកខៀវកាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាន។

នៅក្នុងដំណើរការនៃអង្គសិក្ខានេះមានការធ្វើបទឧទ្ទិសនាមពីលោកផៃស៊ីផានរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពី«ការិយាល័យព័ត៌មានឈ្លាសវៃនិងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋាន»

ជាមួយគ្នានេះលោកជិនម៉ាលីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានធ្វើបទឧទ្ទេសនាមស្តីពីកិច្ចការអ្នកនាំពាក្យប្រកបដោយប្រសិទ្ធភាព។

លោកមាសសុភ័ណ្ឌអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានធ្វើបទឧទញទេសនាមស្តីពីដំណើរការសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានផងដែរ។

តាមរបាយការណ៍បូកសរុបដែលលើកឡើងដោយលោកផៃស៊ីផានរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសម្រាប់ពេល២ថ្ងៃនៃសិក្ខាសាលានេះមានសិក្ខាកាមចូលរួមចំនួន១៨០នាក់ដែលជាមន្រ្តីមកពីបណ្តាមន្ទីរជំនាញជុំវិញខេត្តចំនួន៤មកទទួលយកនូវការចែករំលែកនូវទស្សនទានយន្តការយុទ្ធសាស្ត្រនិងបទពិសោធន៍ជាមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មានរបស់រដ្ឋក្នុងទិសដៅកសាងឲ្យបាននូវអភិបាលកិច្ចល្អលើវិស័យព័ត៌មានថ្នាក់ក្រោមជាតិនិងដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយបំផុសព័ត៌មានឲ្យចូលកៀកប្រជាពលរដ្ឋដើម្បីផលប្រយោជន៍ផ្ទាល់នៅតាមមូលដ្ឋាន។

លោកផៃស៊ីផានបានបញ្ជាក់ថាអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មានគឺកិច្ចពង្រឹងវេទិកាសន្ទនាឆ្លើយឆ្លងរវាងមន្ត្រីព័ត៌មាននិងមន្ទីរវិស័យជំនាញជុំវិញរដ្ឋបាលខេត្តដើម្បីផ្ដល់ការយល់ដឹងដល់សាធារណជនឈានទៅការបង្កើតបាននូវតម្លាភាពគណនេយ្យភាពនិងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយប្រសិទ្ធភាពនិងស័ក្ដិសិទ្ធភាព។

សកម្មភាពនេះគឺជាការចូលរួមអនុវត្តជាក់ស្តែងនូវស្មារតីនិងខ្លឹមសារនៃប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃនិងក្រសួងព័ត៌មានស្តីពី«តួនាទីភារកិច្ចរបស់មន្ត្រីទទួលបន្ទុកព័ត៌មានរដ្ឋបាលរាជធានីខេត្ត» ចុះថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១២។នេះជាកញ្ចក់ឆ្លុះបញ្ចាំងនូវការរួមចំណែកអនុវត្តនយោបាយកែទម្រង់មុតស្រួចក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋានតាមស្មារតីនៃគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការដែលជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋានផ្ទាល់ក្នុងការសន្ទនាឆ្លើយឆ្លងនិងផ្សព្វផ្សាយបំផុសស្មារតីនយោបាយនិងប្រសិទ្ធភាពនៃការដឹកនាំរដ្ឋបាលមូលដ្ឋានដោយការបង្ហាញចេញនូវដំណោះស្រាយនៃបញ្ហាប្រឈមនានានៅតាមមូលដ្ឋានទាំងដោយផ្ទាល់តាមវេទិកាសាធារណៈឬវេទិកាសន្ទនាមតិដោយប្រយោលតាមរលកអាកាសដែលមានមន្ទីរជំនាញចូលរួមសហការយ៉ាងជិតស្និទ្ធក្នុងកិច្ចក្ដោបក្ដាប់និងគ្រប់គ្រងមតិសាធារណៈឆ្ពោះទៅរកប្រសិទ្ធភាពឯកភាពនិងសាមគ្គីភាពរវាងរាស្រ្តនិងរដ្ឋដែលចាប់ផ្តើមពីមូលដ្ឋានមកថ្នាក់ជាតិ។

គួររំលឹកឡើងវិញកាលពីឱកាសបើកអង្គសិក្ខាសាលាលោកជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំបានលើកឡើងថាតួនាទីនិងការទទួលខុសត្រូវរបស់អ្នកនាំពាក្យនិងមន្ត្រីព័ត៌មានគឺជាមុខងារចាំបាច់និងត្រូវពង្រឹងពង្រីកសមត្ថភាពឲ្យទាន់សភាពការណ៍ការវិវឌ្ឍន៍រីកចម្រើននៃបច្ចេកវិទ្យារួមនឹងអភិបាលកិច្ចលំហូរព័ត៌មានឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលនៅក្នុងការដឹកនាំការអភិវឌ្ឍនិងការកសាងសង្គមជាតិមាតុភូមិរក្សាបាននូវសុខសន្តិភាពនិងការចម្រើនឡើងថែមទៀត៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com