ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

លោក​ឧត្តមសេនីយ៍ត្រី ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​សា្ម​ច់ កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​អំពើ​ចិត្ត​

ខេត្ត​ឧត្តរមានជ័យ ៖ ប្រភព​ថ្មី​នេះ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ននេនេះ​លោក​ឧត្តមសេនីយ៍ត្រី ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បន្ត​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​គឃ្លើន​។ ប្រភព​បានឲ្យដឹង​ទៀត​ថា​លោក ខូង ទីន និង​បក្ខពួក​បាន​គាប​យក​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ចេញចូល​ប្រទេស​សៀម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ស្រេច​តែ​អំពើ​ចិត្ត​ដោយ​តម្រូវឲ្យ​ពួកគាត់​បង់លុយ​១០០០០​រៀល សម្រាប់​ការ​បោះត្រា​លើ​លិខិត​ឆ្លងដែន និង​៥០០០​រៀល​សម្រាប់​ការ​បោះត្រា​លើ​ប័ណ្ណឆ្លងដែន​។ ដូច្នេះ​ក្នុង​មួយថ្ងៃៗ​លោក ខូង ទីន និង​មន្ត្រីក្រោមឱវាទ​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យក​ទៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​សុខ​ស្រួល ព្រោះ​លោក ខូង ទីន អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​


​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ខូង ទីន បានឲ្យដឹងថា បើទោះបី​លោក ខូង ទីន ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​យូរ​មក​ហើយ​ក៏​ដោយ ក៏​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រភព​ខ្លះ​បានឲ្យដឹងថា ប្រសិនបើ​គ្មាន​លោក គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជា​បង្អែក​ដ៏​រឹងមាំ​ទេនោះ គឺ​លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ ទន្ទឹមនឹងនេះ​លុយ​ដែល​លោក ខូង ទីន ប្រមូល​បាន​តាមរបៀប​ពុករលួយ​របស់លោក ខូង ទីន គឺ​ប្រហែលជា​មាន​ការបែងចែក​ទៅដល់​មន្ត្រី​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ផងដែរ ទើប​មន្ត្រី​ទាំងនោះ​បណ្ដោយ​ឲ្យ​លោក ខូង ទីន ព្រមទាំង​បក្ខពួក​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។​


​បើ​តាម​ការ​បង្ហើប​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បានឲ្យដឹងថា ក្រៅពី​គាប​យកលុយ​ពី​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចេញចូល​ប្រទេស​សៀម តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ គឺ​លោក ខូង ទីន ឃុបឃិត​ជាមួយ​សមត្ថកិច្ច​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​អូរ​ស្មាច់ យ៉ាង​រាលដាល​ផងដែរ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ មិន​គួរ​មើលរំលង​នូវ​ទង្វើ​មិន​ប្រក្រតី​របស់​លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ នោះទេ​ព្រោះ​នាយ​ឧត្តមសេនីយ៍ត្រី គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ទន្ទឹមនឹងនេះ​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ និង​ទង្វើ​មិន​ប្រក្រតី​របស់​លោក ខូង ទីន​ផង​៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com