ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អភិបាលខេត្តត្បូងឃ្មុំ ផ្តល់កុំព្យូទ័រយួរដៃម្នាក់មួយគ្រឿង ដល់សិស្សពូកែនិទ្ទេសA ទាំង៥៤នាក់ ជារង្វាន់លើកទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

(ត្បូងឃ្មុំ)កុំព្យូទ័រយួរដៃ(computer latop) ចំនួន៥៤គ្រឿងព្រមទាំងថវិកាជារង្វាន់ដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតត្រូវបានឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនាំយកទៅផ្តល់ជូនសិស្សានុសិស្សប្រលងជាប់សញ្ញាបត្រទុតិយភូមិ(បាក់ឌុប) និទ្ទេសA ទាំង៥៤នាក់ក្នុងឆ្នាំសិក្សា២០២០២០២១ដែលជាការលើកទឹកចិត្តដល់ប្អូនៗក្មួយៗខិតខំសិក្សាប្រលងជាប់ទទួលបាននិទ្ទេសល្អក្នុងចំណោមសិស្សដែលប្រលងជាប់ជាស្ថាពរសរុប២៩៤៤នាក់ក្នុងខេត្តត្បូងឃ្មុំទាំងមូលបើទោះបីជាស្ថិតក្នុងការលំបាកសិក្សារៀនសូត្រក្នុងបរិបទឆ្លងរីករាលដាលជំងឺកូវីដ១៩ជាសកលក្តី។

ក្នុងឳកាសសំណេះសំណាលផ្តល់រង្វាន់និងថវិកាលើកទឹកចិត្តសិស្សឆ្នើមនិទ្ទេសA នាព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២១នៅសាលាខេត្តត្បូងឃ្មុំឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណក៏បានចែកថវិកាដល់លោកគ្រូអ្នកគ្រូនិងអាណាព្យាបាលសិស្សជាការអរគុណដែលខិតខំបង្ហាត់បង្រៀនអប់រំទូន្មានណែនាំរហូតក្មួយៗទទួលបានលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះផងដែរ។

ស្ថិតក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខកោតសរសើរក្មួយៗទាំង៥៤រូបនិងលោកគ្រូអ្នកគ្រូព្រមទាំងអាណាព្យាបាលសិស្សពីសំណាក់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាជាពិសេសឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីដ៏សាកសមបំផុតមានទាំងចំណេះដឹងខ្ពង់ខ្ពស់បុគ្គលិកលក្ខណៈល្អឥតខ្ចោះមានសុជីវធម៍គុណធម៍និងប្រជាប្រិយភាពគ្រប់ស្រទាប់វណ្ណៈនៃពលរដ្ឋកម្ពុជាទាំងក្នុងនិងក្រៅប្រទេស។

ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណគូសបញ្ជាក់ថាយុវជនសម័យតេជោពិតជាមានសំណាងដែលមានឱកាសសិក្សារៀនសូត្រយ៉ាងទូលំទូលាយដើម្បីយកចំណេះដឹងទៅអភិវឌ្ឍន៍ខ្លួនឯងគ្រួសារនិងសង្គមជាតិទាំងមូល។

ឯកឧត្តមបណ្ឌិតបន្តថាដោយអនុវត្តតាមគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខដឹកនាំបានធ្វើឲ្យកម្ពុជាមានសុខសន្តិភាពស្ថេរភាពនយោបាយមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទើបប្រជាពលរដ្ឋមានឱកាសគ្រប់បែបយ៉ាងក្នុងការរស់នៅប្រកបរបរទទួលទានចិញ្ចឹមជីវិតពិសេសគឺមានឱកាសឲ្យកូនៗដែលជាទំពាំងស្នងឫស្សីបានរៀនសូត្រនិងឱកាសការងារយ៉ាងច្រើនរង់ចាំពួកគាត់ទៅបំពេញ។

ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបន្ថែមថា«ដូចនេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះឲ្យបានដាច់ខាតដោយមិនត្រូវឲ្យជនអគតិណាមួយមកបំផ្លាញបានឡើយ»

ឆ្លៀតក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានជំរុញឲ្យប្អូនៗក្មួយៗសិស្សានុសិស្សយកសម្ភារៈសិក្សានិងថវិកាដែលផ្តល់ជូនទៅប្រើប្រាស់ឲ្យចំគោលដៅខិតខំប្រឹងប្រែងរៀនសូត្របន្តនាថ្នាក់ឧត្តមសិក្សាពិសេសសិស្សានុសិស្សថ្នាក់វិទ្យាល័យនាជំនាន់ក្រោយៗទៀតខិតខំប្រឹងប្រែងសិក្សាដើម្បីទទួលបានការលើកទឹកចិត្តដូចគ្នាបែបនេះពិសេសត្រូវចង់ចាំថាចំណេះវិជ្ជាជាស្ពានឈានទៅរកជោគជ័យនិងកិត្តិយសសម្រាប់ខ្លួនឯងក្រុមគ្រួសារនិងសង្គមជាតិយើងទាំងមូលដែលកំពុងត្រូវការធនធានមនុស្សជាចាំបាច់នាសព្វថ្ងៃនេះក្នុងការបន្តអភិឌ្ឍន៍ប្រទេស៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com