ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

(ត្បូងឃ្មុំ)ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាថ្លែងលើកឡើងថាក្នុងនាមក្រុមការងារចុះមូលដ្ឋានតាមបណ្តាខេត្តក្រុងស្រុកត្រូវមានវត្តមាននៅមូលដ្ឋានពិតប្រាកដដែលជាការផ្តល់ភាពកក់ក្តៅនិងដើម្បីពិគ្រោះសុំយោបល់ពីសំណាក់អ្នកនៅមូលដ្ឋាន។ជាពិសេស<<ក្នុងនាមក្រុមការងារចុះមូលដ្ឋានគឺត្រូវចុះជួយដោះស្រាយរាល់បញ្ហានានាបន្តអភិវឌ្ឍន៍និងគាំទ្រយន្តការដ៍ល្អរបស់សម្តេចតេជោហ៊ុនសែនតែដាច់ខាតមែនមិនចុះដើម្បីបន្ថែមបន្ទុកបញ្ហាដល់មូលដ្ឋានដើម្បីបានលាភសក្ការៈណាមួយសម្រាប់ខ្លួននោះឡើយ>>

ឯកឧត្តមជាសុផារ៉ាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំថ្លែងលើកឡើងបែបនេះនាព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០២២នេះក្នុងឳកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលបូកសរុបការងារប្រចាំឆ្នាំ២០២១និងលើកទិសដៅការងារឆ្នាំ២០២២នៅសាលាខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំនេះប្រព្រឹត្តិទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រធានក្រុមការងារចុះមូលដ្ឋានទាំង០៧ក្រុងស្រុកឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងស្ថាប័នតុលាការថ្នាក់ដឹកនាំសាលាខេត្តមន្ទីរអង្គភាពជុំវិញខេត្តកងកម្លាំងទាំង៣ប្រភេទអភិបាលក្រុងស្រុកមេឃុំចៅសង្កាត់និងអ្នកពាក់ព័ន្ធ។

នាឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបានលើកឡើងថាក្នុងឆ្នាំកន្លងមកនេះក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំបានខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទីនិងភារកិច្ចរបស់ខ្លួនក្នុងការជម្រុញនិងលើកកម្ពស់ការទទួលខុសត្រូវលើការងារផ្តល់សេវាសាធារណៈការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋាន។

ក្នុងនាមប្រធានក្រុមការងារឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាក៏បានក្រើនរំលឹកដល់លោកមេភូមិមេឃុំអភិបាលក្រុងស្រុកត្រូវសហការជាមួយកងកម្លាំងទាំង៣ឲ្យទៅជាកម្លាំងប្រមូលផ្តុំតែមួយពោលគឺរៀបកម្លាំងខាងក្នុងបានល្អចេញទៅខាងក្រៅនឹងជោគជ័យដោយយកចិត្តទុកដាក់បំរើសេវាបំពេញតាមបំណងប្រាថ្នាជូនប្រជាពលរដ្ឋតាមគោលដៅឲ្យខានតែបាននិងមានប្រសិទ្ធភាពខ្ពស់។

ឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាក៏បានជម្រុញឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានសំដៅចូលរួមដោះស្រាយបញ្ហាប្រឈមសំណូមពរនិងគាំទ្រជម្រុញការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភាឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឳកាសនោះឯកឧត្តមវងសូតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែកក៏បានឡើងអាននៅរបាយការណ៍សង្ខេបពាក់ព័ន្ធនឹងសមិទ្ធិផលនិងលទ្ធផលការងារយ៉ាងច្រើនដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំសម្រេចបានក្នុងឆ្នាំ២០២១នេះនិងលើកនូវផែនការទិសដៅសម្រាប់ឆ្នាំបន្ទាប់ផងដែរ។

ជាមួយគ្នានោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបញ្ជាក់ផងដែរថាសមិទ្ធិផលនិងលទ្ធផលជាច្រើនដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរួមទាំងអាជ្ញាធរមូលដ្ឋានក្នុងខេត្តត្បូងឃ្មុំទាំសម្រេចបានសុទ្ធសឹងផ្តើមចេញពីកត្តាសន្តិភាពដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខដឹកនាំដ៏ឈ្លាសវៃនិងដោយមានការជ្រោមជ្រែងគ្រប់បែបយ៉ាងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ានិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងមូល។

ឯកឧត្តមបណ្ឌិតបន្ថែមថាលោកនឹងបន្តខិតខំដោះស្រាយនូវរាល់បញ្ហាប្រឈមសំណូមពរនិងសំណើនានារបស់ពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាពតម្លាភាពនិងគណនេយ្យភាពសំដៅកែលម្អលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងជាលំដាប់។

ជាចុងក្រោយឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្ត<<បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនិងឳឡារិកក្នុងអង្គពិធីថាឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតគឺជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត>>

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com