ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលតះហ្វីសហ៊្សលគូរអាន់នូរនិងសាលាបឋមសិក្សារអាននូរ

ត្បូងឃ្មុំ)ឯកឧត្ដមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលតះហ្វីសហ៊្សលគូរអាន់នូរនិងសាលាបឋមសិក្សារអាននូរស្ថិតក្នុងភូមិតាប៉ាវបំពេញទេសឃុំរការពរប្រាំ  ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំនាថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២២។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមម៉ូតយូសុះតំណាងរាស្ត្រខេត្តត្បូងឃ្មុំឯកឧត្តមទីប្រឹក្សារាជរដ្ឋាភិបាលព្រមទាំងក្រុមប្រឹក្សាខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាមអភិបាលរងខេត្តថ្នាក់ដឹកនាំសាលាខេត្តមន្ទីរអង្គភាពជុំវិញខេត្តអាជ្ញាធរមូលដ្ឋានសិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋ។

ក្រោយស្ដាប់មតិស្វាគមន៍និងរបាយការណ៍របស់លោកសេងសុខឃឿនអភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំរួចមកឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានមានប្រសាសន៍លើកឡើងថាដោយសារមានសុខសន្តិភាពទើបយើងមានអ្វីៗគ្រប់យ៉ាងមកដល់ពេលនេះទាំងវិស័យពុទ្ធចក្រនិងអាណាចក្រប្រកបដោយសេចក្ដីសុខជាមួយគ្នារហូតមកដល់បច្ចុប្បន្ននេះមូលហេតុចម្បងនោះគឺពលរដ្ឋកម្ពុជាចេះរគោរពស្រលាញ់គ្នាទៅវិញទៅមកគ្រប់ជំនឿសាសនា។

ឯកឧត្តមបណ្ឌិតក៏បានជំរុញដល់សិស្សានុសិស្សខិតខំរៀនសូត្រទាំងចំណេះដឹងទូទៅវិជ្ជាជីវៈជំនាញកុំព្យូទ័រជាពិសេសផ្នែកពលករជំនាញនានាឲ្យបានច្រើនដើម្បីទទួលបាននូវជំនាញពិតៗសម្រាប់អានាគតខ្លួននិងសង្គមជាតិយើងឲ្យបានរីកចម្រើនទៅមុខបន្តទៀត។

ឆ្លៀតក្នុងឳកាសនោះឯកឧត្ដមបណ្ឌិតអភិបាលខេត្តក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំសូមទៅឱ្យចាក់វាក់សាំងដុះជំរុញបន្ថែមទៀតនិងបង្កើនការប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ខណៈកម្ពុជាទើបរកឃើញវីរុសបំប្លែងថ្មីអូមេក្រុងឆ្លងក្នុងសហគមន៍ជាបន្តបន្ទាប់ដោយបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលរាជរដ្ឋាភិបាលកម្ពុជាបីកុំបីការពារដើម្បីចៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះ។

បន្ទាប់មកឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានចែកកងជូនសិស្សានុសិស្សអណ្ដូងទឹកអំពូលសូឡាគម្ពីរអាល់គួរអាននិងចុះហត្ថលេខាលើសៀវភៅក្រាំងមាសផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com