(ត្បូងឃ្មុំ៖ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីននៅព្រឹកថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២២នេះបានដឹកនាំប្រតិភូថ្នាក់ខេត្ត–ស្រុកអញ្ជើញចុះពិនិត្យទីតាំងបូជនីយដ្ឋានប្រវត្តិសាស្រ្តហ្លួងព្រះស្តេចកនរួមមានកស្សិនទឹកខាងលិចនិងបឹងប្រាក់(ជាទីកន្លែងផលិតប្រាក់ស្លឹងខ្មែរតាំងពីសតវត្សទី១៥ដល់ដើមសតវត្សទី២០) រួមទាំងរូបសំណាក់និងទីតាំងសក្ការៈមួយចំនួនទៀត។
បន្ទាប់មកបានបន្តជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងជនចាស់ជរាចំនួន២០០គ្រួសារដែលមានជីវភាពខ្វះខាតក្រោយរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ–១៩ដោយចែកអំណោយជាសារ៉ុងម្នាក់១និងថវិកាមួយចំនួនផងដែរ។
ថ្លែងក្នុងពិធីសំណេះសំណាលទៅកាន់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋនាក្នុងបរិវេណវត្តព្រៃអង្គរក្នុងឃុំដូនតីស្រុកពញាក្រែកឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានបញ្ជាក់ថាការចែកអំណោយនាពេលនេះដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់បងប្អូនជាពិសេសតបតាមការអំពាវនាវរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខជនងាយរងគ្រោះដែលរងផលប៉ះពាល់ក្នុងពេលមានការឆ្លងរាតត្បាតនៃជំងឺកូវីដ–១៩ដើម្បីរក្សាសុខុមាលភាពសង្គមនិងសុខសុវត្ថិភាពនៅក្នុងសហគមន៏។
ឯកឧត្តមបណ្ឌិតបានបន្តថាក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានខិតខំប្រឹងប្រែងរំដោះប្រទេសជាតិឲ្យមានសុខសន្តិភាពហើយធ្វើការអភិវឌ្ឍមានការរីកចម្រើនឥតឈប់ឈរបើទោះបីក្នុងកាលៈទេសៈការឆ្លងរីករាលដាលនៃជំងឺកូវីដ–១៩ក្តីទន្ទឹមនោះសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រនិងចាស់ជរាគ្មានទីពឹងទោះបីសម្តេចនៅឆ្ងាយក៏សម្តចនៅតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា។
ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានបន្ថែមថាទន្ទឹមនឹងមានការរីកចម្រើននេះសូមឱ្យមន្ទីរអង្គភាពជំនាញអាជ្ញាធរមូលដ្ឋានរួមជាមួយបងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាអភិរក្សថែរក្សាវប្បធម៌ប្រពៃណីជំនឿឱ្យបានគង់វង្សនិងលើកស្ទួយតម្លៃកេរ្តិ៍តំណែលបុព្វបុរសបានបន្សល់ទុកឱ្យនៅលើទឹកដីប្រវត្តិសាស្រ្តនៃយើង។
តួយ៉ាងដូចជាទីតាំងកស្សិនទឹកបឹងប្រាក់និងរមណីយដ្ឋានប្រវត្តិសាស្រ្តហ្លួងព្រះស្តេចកននេះដើម្បីបង្ហាញដល់ភ្ញៀវជាតិអន្តជាតិថាខ្មែរមានជំនឿវប្បធម៌ប្រពៃណីតាំងពីយូរយាណាស់មកហើយនិងអាចបង្កើតអោយមានជាការប្រណាំងទូក(ទូកត្នោត) សម្រាប់រដ្ឋបាលខេត្តក្នុងឱកាសពិធីបុណ្យអុំទូកដែលជាបុណ្យជាតិផងដែរ។
ឆ្លៀតក្នុងឳកាសនោះដែរឯកឧត្តមបណ្ឌិតអភិបាលខេត្តបានបន្តធ្វើការអំពាវនាវក្រើនរំលឹកដល់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពនិងបន្តអនុវត្តន៍វិធានការ៣កុំ៣ការពារដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩ជាពិសេសនោះបន្តបោះឆ្នោតជូនរាជរដ្ឋាភិបាលកម្ពុជាគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោជាប្រមុខដឹកនាំបន្តរស់នៅប្រកបដោយសុខសន្តិភាពនិងការអភិវឌ្ឍន៍ជានិរន្តន៍៕