ទាន់ហេតុការណ៍
វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...! => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី។
0

សូមស្ថាប័នក្រសួងពាក់ព័ន្ធ មេត្តាត្រួតពិនិត្យការជីកនិងដឹក អាចម៌ដីយកទៅលក់ របស់លោកហុង វណ្ណឌី ដែលគេសង្ស័យថា គ្មានអាជ្ញាប័ណ្ណចេញពីក្រសួងរ៉ែនិងថាមពល

កំពង់ចាម៖សកម្មភាពជីកនិងដឹកអាចម៌ដីយកទៅលក់នៅក្នុងទឹកស្រុកខ្សាច់កណ្តាលខេត្តកណ្តាលដែលមានម្ចាស់អាជីវកម្មឈ្មោះហុងវណ្ណឌីបានធ្វើសកម្មភាពជីកនិងដឹកអាចម៌ដីយកទៅលក់យ៉ាងអនាធិបតេយ្យជាទីផុតបណ្តាលអោយផ្លូវថ្នល់មួយកន្លែងទល់មុខវត្តព្រះប្រសប់និងទល់មុខសាលាឃុំព្រះប្រសប់ពិសេសផ្លូវថ្នល់មួយចំនួនទៀតនៅក្នុងទឹកដីស្រុកខ្សាច់កណ្តាលរងការខូចខាតដោយអន្លើៗក្នុងនោះអាជ្ញាធរឃុំព្រះប្រសប់ពិសេសលោកប៊ុនផេងចៅហ្វាយស្រុកខ្សាច់កណ្តាលមិនដែលបើកភ្នែកមើលសកម្មភាពការដឹកអាចម៌ដីយកទៅលក់របស់លោកហុងវណ្ណឌីនោះឡើយ? ទំនងអស់លោកបានត្រូវថ្នាំសណ្តំរបស់លោកហុងវណ្ណឌីអស់ហើយមើលទៅទើបបានជាបណ្តែតបណ្តោយអោយរថយន្តធន់ធំរបស់លោកហុងវណ្ណឌីដឹកអាចម៌ដីយកទៅលក់បន្តកន្ទុយគ្នាដូចរថយន្តហែរបុណ្យកឋិនទាន។

សូមបញ្ជាក់ផងដែរថាក្នុងករណីរថយន្តដឹក

អាចម៌ដីយកទៅលក់នៅក្នុងទឹកដីស្រុកខ្សាច់កណ្តាលយ៉ាងអនាធិបតេយ្យរបស់លោកហុងវណ្ណឌីលោកគង់សោភ័ណ្ឌចៅហ្វាយខេត្តកណ្តាលបានប្រាប់(សារព័ត៍មានយើង)តាមទូរស័ព្ទថាលោកនិងអោយលោកប៊ុនផេងចៅហ្វាយស្រុកខ្សាច់កណ្តាលចុះមកត្រួតពិនិត្យនិងចាត់វិធានការណ៌តាមផ្លូវច្បាប់។ប៉ុន្តែរហូតមកដល់ពេលនេះម៉ោងនេះក្បួនរថយន្តដឹកអាចម៌ដីរបស់លោកហុងវណ្ណឌីនៅតែបន្តសកម្មភាពយ៉ាងអនាធិបតេយ្យដ៌ដែរអញ្ចឹងហើយបានជាមហាជនមានការសង្ស័យថាលោកប៊ុនផេងអាចនិងត្រូវថ្នាំសណ្តំរបស់លោកហុងវណ្ណឌីបាត់ទៅហើយ។

សូមបញ្ជាក់ផងដែលថាលោកហុងវណ្ណឌីបានធ្វើសកម្មភាពដឹកអាចម៌ដីចេញពីចំណុចបឹងក្រចាប់ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្វាយពោធ៌ឃុំស្វាយពោធ៌ស្រុកស្រីសន្ធរខេត្តកំពង់ចាមនិងបានដឹកអាចម៌ដីបន្តយកទៅលក់នៅក្នុងទឹកដីស្រុកខ្សាច់កណ្តាលគឺលោកហុងវណ្ណឌីបានធ្វើលិខិតស្នើដល់លោកអ៊ុនចាន់ដាចៅហ្វាយខេត្តកំពង់ចាមកាលពីថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០ដើម្បីសុំស្តារបឹងក្រចាប់ដែលមានទំហំផ្ទៃដីចំនួន៨៧ហិចតាស្តារប្រឡាយប្រវែង១០គីឡូម៉ែត្រនិងធ្វើផ្លូវលំមួយខ្សែរមានចំនួន១០គីឡូម៉ែត្រស្ថិតនៅក្នុងភូមិស្វាយពោធ៌ឃុំស្វាយពោធ៌ស្រុកស្រីសន្ធរខេត្តកំពង់ចាម។សូមបញ្ជាក់ថា?ក្រោយពីលោកអ៊ុនចាន់ដាបានឯកភាពលើសំណើរស្នើរសុំរបស់លោកហុងវណ្ណឌីចុះថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០។

ពលរដ្ឋរស់នៅក្នុងភូមិស្វាយពោធ៌បានអោយដឹងថា?លោកហុងវណ្ណឌីបានស្តារដីបឹងក្រចាប់បានតិចតួចតែប៉ុណ្ណោះ  ហើយការធ្វើផ្លូវលំមួយខ្សែរមានប្រវែង១០គីឡូម៉ែត្រនោះដូចជាអត់បានធ្វើសូម្បីតែមួយម៉ែត្រ។ប្រភពខាងលើបានលើកឡើងទៀតថារយះពេលពីឆ្នាំមកនេះបើសិនជាលោកហុងវណ្ណឌីបានស្តារបឹងឬធ្វើផ្លូវលំជូនពលរដ្ឋមែននោះ?ប្រហែលជាធ្វើរួចរាល់ជាស្ថាពរបាត់ទៅហើយ។ប៉ុន្តែមកពីគាត់មិនចង់ធ្វើដោយសារតែគាត់រវល់ឆ្លៀតឱកាសជីកនិងដឹកអាចម៌ដីយកទៅលក់នៅក្នុងទឹកដីស្រុកខ្សាច់កណ្តាលដើម្បីធ្វើមានធ្វើបានដោយមិនខ្វល់ពីការខូចផ្លូវថ្នល់នោះឡើយ?។សូមបញ្ជាក់ជូនបន្ថែមទៀតថាសកម្មភាពការជីកនិងដឹកអាចម៌ដីយកទៅលក់នៅក្នុងទឹកដីស្រុកខ្សាច់កណ្តាលរបស់លោកហុងវណ្ណឌីត្រូវបានគេសង្ស័យថាមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវចេញពីក្រសួងរ៉ែនិងថាមពលនោះទេ?

ពាក់ព័ន្ធនិងការជីកនិងអាចម៌ដីយកទៅលក់នៅក្នុងទឹកដីស្រុកខ្សាច់កណ្តាលលោកហុងវណ្ណឌីបានប្រាប់(សាន់ដេ)តាមទូរស័ព្ទថាគាត់ពិតជាបានដឹកអាចម៌ដីយកទៅលក់មែន? បើមិនអោយគាត់ដឹកអាចម៏ដីយកទៅលក់ទេ? តើបានលុយមកពីណាដើម្បីទិញប្រេងចាក់គ្រឿងចក្រដើម្បីស្តារបឹងក្រចាប់និងធ្វើផ្លូវលំមួយខ្សែរជូនពលរដ្ឋ។លោកហុងវណ្ណឌីបានបញ្ជក់ទៀតថា?ចំពោះបញ្ហាផ្លូវថ្នល់ដែលរងការខូចខាតដោយអន្លើៗនោះ?មិនមែនរងការខូចខាតដោយសារតែរថយន្តដឹកអាចម៌ដីរបស់គាត់ម្នាក់ឯងនោះទេ?នៅមានរថយន្តដឹកអាចម៌របស់អ្នកផ្សេងជាច្រើនទៀតដែលបានធ្វើសកម្មភាពដឹកអាចម៌ដីយកទៅលក់នៅក្នុងទឹកដីស្រុកខ្សាច់កណ្តាល។

ពាក់ព័ន្ធនិងករណីលោកហុងវណ្ណឌីធ្វើសកម្មភាពជីកនិងដឹក

អាចម៌ដីចេញពីចំណុចបឹងក្រចាប់យកទៅលក់ក្នុងទឹកដីស្រុកខ្សាច់កណ្តាលលោកលីចាន់ធីប្រធានមន្ទីរ៉ែនិងថាមពលខេត្តកំពង់ចាមបានអោយដឹងតាមសារប្រព័ន្ធTelegramថា? ការងារនេះមិនទាន់ស្នើសុំមកខាងជំនាញខ្ញុំនៅឡើយទេគឺគ្រាន់ជាការស្នើសុំគោលការណ៍រួមពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមឆ្លងតាមរយៈមន្ទីរធនធានទឹកនិងមន្ទីរកសិកម្មសិន។ប្រសិនបើដឹអាចម៍ដីស្ដារបឹងនេះធ្វើជាទំនប់ធារាសាស្រ្តមិនដឹកដីលក់ទេតាមច្បាប់ស្ដីការគ្រប់គ្រងនិងអាជីវកម្មធនធានរ៉ែមានចែងលើកលែងការស្នើសុំច្បាប់អាជីវកម្មនិងបង់សួយសាររ៉ែ។សូមអរគុណ។លោកលីចាន់ធីបានបញ្ជាក់ទៀតថា?ខ្ញុំនឹងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនិងវិធានការតាមច្បាប់សូមអរគុណ។

សូមបញ្ជាក់ថា? ករណីការជីកយកអាចម៌ដីនៅចំណុចបឹងក្រចាប់របស់លោកហុងវណ្ណឌីយកទៅលក់នៅក្នុងស្រុកខ្សាច់កណ្តាលត្រូវបានគេសង្ស័យថាគ្មានអាជ្ញាប័ណ្ណចេញពីក្រសួងរ៉ែនិងថាមពលននោះទេ? ។លោកអ៊ឹងឌីប៉ូឡាអគ្គនាយនៃអគ្គនាយកដ្ឋានក្រសួងរ៉ែនិងថាមពលបានប្រាប់(សាន់ដេ)តាមទូរស័ព្ទថា?លោកនិងធ្វើការរឿងនេះដោយខាងអគ្គនាយកដ្ឋាននិងរៀបចំបេសកកម្មចុះពិនិត្យ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com