ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ត្រូវបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ដើម្បីការពារសុខសន្តិភាពបន្តទៀត

ត្បូងឃ្មុំឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតស្នើដល់ប្រជាពលរដ្ឋបន្តគាំទ្រគណបក្សប្រជាជនកម្ពុជានិងសម្ដេចតេជោនាយករដ្ឋមន្ត្រីដើម្បីបន្តការពារសុខសន្តិភាពស្ថេរភាពនយោបាយនិងការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្តទៀតគណៈសុខសន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋយើងការអំពាវនាវបែបនេះរបស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតគឺបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតសម្ភោធសមិទ្ធិផលនានានឹងកាត់ឫសសីមាឆ្លងព្រះវិហារនៅវត្តបុព្វកសុវារីហៅវត្តជីទ្រុនស្ថិតនៅភូមិជីទ្រុនឃុំត្រពាំងព្រីងស្រុកតំបែរខេត្តត្បូងឃ្មុំនៅថ្ងៃទី១១ខែមិនាឆ្នាំ២០២២

ឯកឧត្តមហ៊ុនម៉ាណែតបានលើកឡើងទៀតថាជាការពិតប្រទេសជាតិយើងកំពុងមានសុខសន្តិភាពហើយសុខសន្តិភាពនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទក្នុងនោះសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋត្រូវបានរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខបានយកចិត្តទុកដាក់យ៉ាងខ្លាំងពិសេសការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ដោយសម្ដេចបានជំរុញឲ្យមានការចាក់វ៉ាក់សាំងចាប់កុមារអាយុឆ្នាំឡើងទៅរហូតធ្វើឲ្យប្រទេសជាតិមានស្ថានភាពល្អប្រសើរឡើងវិញលើគ្រប់វិស័យពិសេសដំណើរការឲ្យប្អូនដែលជាទំពាំងស្នងឬស្សីបានចូលសិក្សារៀនសូត្រជាធម្មតាវិញ  ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមរស់នៅមានអនាម័យខ្ពស់និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាទាំងដូសដំបូងនិងដូសជំរុញដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ហើយបាននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងព្រោះយើងមិនអាចហាមឃាត់ការឆ្លងរីករាលដាលជំងឺនេះបានឡើយគឺមានតែបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់គ្នាតែប៉ុណ្ណោះ

ឯកឧត្តមបណ្ឌិតបន្តទៀតថាបទទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាបានរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩យ៉ាងណាក្តីតែមិនបានរាំងស្ទះដល់ការអភិវឌ្ឍន៍សេដ្ឋារតន៍ចនាសម្ព័ន្ធផ្សេងនោះទេ។ពោលគឺយើងនៅតែអាចបន្តនិងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបម្រើដល់ផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទាំងក្នុងអាណាចក្រនិងពុទ្ធចក្រជាក់ស្ដែងនៅថ្ងៃនេះសមិទ្ធិផលជាច្រើននិងព្រះវិហារត្រូវបានកសាងឡើងក្រោមការចូលរួមរបស់បងប្អូនពុទ្ធបរិស័ទទាំងជិតទាំងឆ្ងាយដើម្បីបម្រើឱ្យវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com