ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អភិបាលស្រុកអូររាំងឪនិងមន្ត្រីពាក់ព័ន្ធធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹមដោយសារមិនព្រមចុះដោះស្រាយករណីជនខិលខូចរំលោភយកប្រឡាយសាធារណៈ

ត្បូងឃ្មុំប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងភូមិស្វាយតាធម្មឃុំអំពិលតាពកស្រុកអូរាំងឪខេត្តត្បូងឃ្មុំសម្ដែងការសោកស្ដាយនិងអស់សង្ឃឹមចំពោះអភិបាលស្រុកអូររាំងឪនិងមន្ត្រីពាក់ព័ន្ធមួយចំនួនដែលមិនព្រមចុះដោះស្រាយរឿងបុគ្គលមួយរូបបានសាងសង់រំលោកយកប្រឡាយសាធារណៈធ្វើជាកម្មសិទ្ធិខណៈពួកគាត់បានស្នើឲ្យមានការដោះស្រាយករណីនេះជាច្រើនលើកច្រើនសារតែខាងអាជ្ញាធរស្រុកបានត្រឹមចុះវាស់វែងនឹងសន្យាខ្យល់ថានឹងដោះស្រាយ

ក្នុងករណីនេះតំណាងប្រជាពលរដ្ឋបានលើកឡើងថាបើសិនជាអាជ្ញាធរស្រុកនៅតែមិនបន្តដោះស្រាយពួកគាត់នឹងធ្វើដំណើរទៅសាលាខេត្តដើម្បីសុំអន្តរាគមន៍ដោយផ្ទាល់ពីឯកឧត្តមអភិបាលខេត្តដើម្បីដោះស្រាយបញ្ហានេះព្រោះថាប្រឡាយមួយនេះគឺជាច្រកតែមួយគត់សម្រាប់ប្រជាពលរដ្ឋក្នុងភូមិទាំងមូលចេញចូលធ្វើស្រែហើយពេលនេះគឺជារដូវចាប់ផ្ដើមភ្ជួរាស់ដើម្បីធ្វើស្រែហើយបើនៅតែមិនព្រមចុះវាស់វែងដោះស្រាយនោះពួកគាត់មិនមានផ្លូវសម្រាប់ចេញចូលធ្វើស្រែនោះទេ

បើតាមតំណាងប្រជាពលរដ្ឋបានរៀបរាប់ឲ្យដឹងថាករណីនេះគឺបានកើតឡើងជាយូរឆ្នាំមកហើយដោយឈ្មោះម៉ៅសុខល័ងបានសង់រំលោភយកប្រឡាយតែកន្លងមកប្រជាពលរដ្ឋមានផ្លូវចេញចូលតាមដីអ្នកភូមិនៅជាប់នោះមិនមានការតវ៉ាឬទាមទារភ្លាមៗនោះដែរប៉ុន្តែពេលនេះម្ចាស់ដីដែលជាប់ស្រឡាយមិនអនុញ្ញាតឲ្យអ្នកភូមិធ្វើដំណើរលើដីគាត់ទៀតនោះទេ។ដូច្នេះហើយទើបប្រជាពលរដ្ឋបានស្នើទៅអាជ្ញាធរស្រុកជួយអន្តរាគមន៍ចុះវាស់វែងដីប្រឡាយនោះមកឲ្យប្រជាពលរដ្ឋជាសម្បត្តិរដ្ឋវិញ។បន្ទាប់ពីមានការស្នើអភិបាលស្រុកអូររាំងឪរួមទាំងមន្ត្រីពាក់ព័ន្ធក៏បានចុះទៅវាស់វែងប៉ុន្តែក្រោយការចុះវាស់វែងអស់រយះពេលជាច្រើនខែគឺមិនឃើញមានដំណោះស្រាយអ្វីឡើយតំណាងអ្នកភូមិខាងលើបន្តឲ្យដឹងទៀតថារហូតដល់ថ្ងៃទីខែមីនាឆ្នាំ២០២២អ្នកភូមិក៏បានធ្វើលិខិតស្នើសុំជួយដោះស្រាយជាថ្មីម្ដងទៀតទៅលោកអភិបាលស្រុកនិងបានយកលិខិតនោះទៅដាក់ដោយផ្ទាល់នៅសាលាស្រុកអូរាំងឪប៉ុន្តែមិនឃើញមានមន្ត្រីពាក់ព័ន្ធណាចេញមកទទួលនោះទេប៉ុន្តែក្រោយមកព័ត៌មានមន្ត្រីម្នាក់បានមកជួបប្រជាពលរដ្ឋនិងបានលើកឡើងថា

ខាងអាជ្ញាធរស្រុកកំពុងបន្តនីតិវិធីដោះស្រាយជូនប្រជាពលរដ្ឋហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលំនៅឋានវិញ

តែយ៉ាងណាករណីនេះរហូតដល់ថ្ងៃទី២១ខែមិនាឆ្នាំ២០២២គេនៅមិនទាន់ឃើញខាងអាជ្ញាធរស្រុកអូររាំងឪចុះទៅវាស់វែងដីប្រឡាយខាងលើជូនប្រជាពលរដ្ឋវិញនៅឡើយទេ។ការមិនចុះនេះត្រូវបានប្រភពប្រជាពលរដ្ឋនៅក្នុងភូមិឃុំខាងលើបង្ហើបឲ្យដឹងថាដោយសារតែអាជ្ញាធរស្រុកអាចនឹងទទួលបានផលប្រយោជន៍អ្វីមួយទើបពន្យារពេលដោះស្រាយម្ដងហើយម្ដងទៀតដូច្នេះ

ការមិនព្រមចុះវាស់វែងដោះស្រាយនេះប្រជាពលរដ្ឋនៅក្នុងភូមិតាធម្មឃុំអំពិលតាពកស្រុកអូររាំងឪបានប្រាប់ឲ្យដឹងថាពួកគាត់មិនអាចបន្តទ្រាំរង់ចាំបានទៀតនោះទេព្រោះថារដូវបង្កបង្កើនផលស្រូវចាប់ផ្ដើមហើយហើយពួកគាត់គ្មានផ្លូវសម្រាប់ចេញចូលនោះទេដូច្នេះនឹងធ្វើដំណើរយកសំណើសុំជួយអន្តរាគមន៍ដោយផ្ទាល់ជូនឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំដើម្បីឲ្យឯកឧត្តមជួយអន្តរាគមន៍ដោះស្រាយធ្វើយ៉ាងណាឲ្យពួកគាត់អាចមានផ្លូវចេញចូលទៅបង្កបង្កើនផលស្រូវបានទាំងអស់គ្នា។

លោកងួនប៊ុណ្ណានអភិបាលស្រុកអូររាំងឪធ្លាប់ប្រាប់សារព័ត៌មានឲ្យដឹងថាករណីនេះករណីនេះស្រុកកំពុងបន្តនីតិវិធីហើយតែវិធានការច្បាប់ដោះស្រាយតាមរដ្ឋបាលគឺយូរបន្តិច

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com