ទាន់ហេតុការណ៍
តារាងបាល់ទះ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានលួចលាក់បង្គប់បើកមាន់ជល់តាមអនទ្បាញ ខណៈ អាជ្ញាធរនិងសមត្ថកិច្ច មិនហ៊ានបង្ក្រាប => ផ្ទះ១ខ្នង និងសម្ភារៈប្រើប្រាស់ចំណាយថវិកាប្រមាណជិត៥ពាន់ដុល្លា ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ ប្រគល់ជូនដល់ស្ត្រីមេម៉ាយទីទ័លក្រកូន៤នាក់ និងបន្តនាំយកអំណោយមនុស្សធម៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនពលរដ្ឋក្រីក្រងាយរងគ្រោះបំផុតចំនួន៤០៦គ្រួសារ ក្នុងស្រុកក្រូចឆ្មារ => មន្ត្រីគយខេត្តកណ្ដាលនិងបក្សពួក ដាក់កុងត្រូលជជុះ យកលុយពីក្រុមអាជីវករដឹកទំនិញនិងបន្លែផ្លែឈើពីប្រទេសវៀតណាមចូលមកកម្ពុជា => រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធធ្វើពិធីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ខួប៧០ យាងចូល ៧១ព្រះវស្សា => រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបុណ្យវិសាខបូជាក្នុងវត្តវិហារទទឹម និងដង្ហែជុំវិញទីប្រជុំជន ក្រុងសួង ខេត្តត្បូងឃ្មុំ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ៖ តំបន់សេដ្ឋកិច្ចពិសេសមួយ នឹងលេចរូបរាងឡើងនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 លើផ្ទៃដីជាង ១,១០០ហិកតា => អភិបាលខេត្តត្បូងឃ្មុំ នាំអំណោយមនុស្សធម៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២២១គ្រួសារ នៅស្រុកតំបែរ => រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីសូត្រមន្តប្រោសព្រំសិរីសួស្តី ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និង សំណេះសំណាល ចែកប័ណ្ណប្រេងសាំង និងថវិកាលើកទឹកចិត្តដល់មន្ត្រីរាជការ => លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំឲ្យគណៈចលនាមហាជន និងក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បន្តពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង អនុវត្តន៍គោលការណ៍ <<រក្សាចាស់ បង្កើនថ្មី>> លើគោលដៅយកជ័យ ក្នុងការបោះឆ្នោតខាងមុខ => អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ភោធឆ្លងសាលឡំ កុដិ និងសមិទ្ធផលនានា តម្លៃជាង១១១.០០០ដុល្លា ក្នុងអាស្រមមណីឆព្វរង្សី (ទួលកែវ) ស្ថិតនៅឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
0

សមិទ្ធិផលថ្មីបន្ថែមទៀតនៅតំបន់កោះថ្មX១៦ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រះអង្គប្រក់នាគគោកធ្លក ត្រូវបានធ្វើពីធីពុទ្ធាភិសេក ដើម្បីតម្កល់ជាទីសក្ការៈបូជា

ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត អញ្ជើញអមដំណើរ ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការនៃក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីភាព ក្នុងពិធីពុទ្ធាភិសេកព្រះអង្គប្រក់នាគគោកធ្លកតំកល់ក្នុងប្រាង្គ ដើម្បីតម្កល់ជាទីសក្ការៈបូជា តាមពុទ្ធសាសនា និងប្រពៃណីខ្មែរ តភ្ជាប់ពីអតីតកាលមក បច្ចុប្បន្នកាល និងទៅអនាគតកាលលនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ x១៦ ស្ថិតនៅភូមិចង្គំទី១ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

 

នៅក្នុងពិធីដ៏មានអត្ថន័យនេះ មានការធ្វើពិធីក្រុងពាលី បួងសួងបារមីយកពិលាជ័យ ព្រមទាំងនិមន្តព្រះសង្ឃ ០៩ព្រះអង្គ សូត្រមន្តចម្រើនព្រះបរិត្ត ទៅតាមក្បួនខ្នាតប្រពៃណី និងទំនៀមទំលាប់សាសនាផងដែរ។

 

ក្នុងនោះ អត្ថន័យព្រះអង្គគោកធ្លកផ្អែកលើមូលដ្ឋាន៣សំខាន់ៗរួមមាន ៖

*ទី១៖ មូលដ្ឋានវប្បធម៌៖ ខ្មែរយើងបានកាន់ព្រះពុទ្ធសាសនា តាំងពីសម័យនគរគោកធ្លក ហើយព្រះអង្គគោកធ្លក គឺជាព្រះពុទ្ធរូបដែលមានប្រក់នាគក្បាល៧។ នាគប្រក់ មានអត្ថន័យថា «ព្រះពុទ្ធរូបមួយបែប មានរូបនាគរាជមួយពេនព័ទ្ធបើកពពារគ្របប្រក់ពីលើព្រះអង្គ៖ ធ្វើតាមរឿងតំណាលកាលដែលនាគរាជឈ្មោះមុចលិន្ទមកសម្តែងអការៈគោរពព្រះអង្គពេញ៧ថ្ងៃ ក្នុងខាងក្រោយបន្ទាប់ពេលដែលទ្រង់បានត្រាស់អស់៣៥ថ្ងៃរួចហើយ»។

 

សូមរំលឹកថា ក្រោយពីនាយឧត្តមសេនីយ៍ សៅ សុខា ទទួលបានការប្រគល់ភារកិច្ចជាប្រធានក្រុមការងាររៀបចំប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍ នៃការយកជីវិតធ្វើដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន និងមានការយល់ព្រមពីសម្ដេចពិជ័យសេនា គឺបានរៀបចំគម្រោងផែនការសាងសង់ តាមជំហ៊ានៗ ចាប់ពីខួបលើកទី៤៣មកដល់បច្ចុប្បន្ននេះ។

 

ការសាងសង់នេះ បែងចែកជា៣ដំណាក់កាល រួមមាន៖

*ជំហាន១៖ សមិទ្ធផលកើតឡើងក្នុងការរៀបចំពិធីរំលឹកខួបលើកទី៤៣ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំផ្ទាល់ និងមកបញ្ចប់ការសាងសង់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដោយបានប្រារព្ធពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ក្នុងនោះរួមមាន៖ វេទិកាទំហំ ៦,១ម៉ែត្រគុណ៤៧ម៉ែត្រ ១ខ្នង, សាលាដំណាក់, បន្ទប់អនាម័យ, ការបំពាក់ក្បាច់ហោជាងនៅសាលាដំណាក់ និងវេទិកា, ការងារធ្វើរបងព័ទ្ធជុំវិញកន្លែងប្រារព្ធពិធី និងសមិទ្ធិផលជាច្រើនទៀត។ គម្រោងទី១នេះ ប្រើប្រាស់ថវិកាសរុប១.៥៣៥.៧៥៨,១២ដុល្លារ។

 

*ជំហានទី២៖ រួមមាន ៤ផ្នែកផ្សេងៗ៖ មានការងារសាងសង់អគារក្នុងនោះមានអគារមិត្តភាពកម្ពុជា-វៀតណាម ១ខ្នង ទំហំ១៨ម៉ែត្រគុណ៦៣ម៉ែត្រ កម្ពស់២ជាន់ សាងសង់បានប្រមាណ៨០%, ការងារសាងសង់ប្រាង្គ ព្រះអង្គគោកធ្លក និងខឿនជុំវិញ សាងសង់បានប្រមាណ៩០%,។ ការងារចម្លាក់រូបនាគធ្វើអំពីថ្មភក់បានប្រមាណ៧០% និងសមិទ្ធិផលជាច្រើនទៀត។ ជំហានទី២នេះ គ្រោងចំណាយថវិកាសរុបប្រមាណ២.២៦១.០៧៥,៨៨ដុល្លារ។

 

*ជំហានទី៣៖ ផែនការសម្រាប់អនុវត្តបន្ត ការងារបំពាក់គ្រឿងសង្ហារឹមនៅអគារមិត្តភាពកម្ពុជា វៀតណាម, ដំឡើងជញ្ជាំងខ័ណ្ឌចម្លាក់ជាន់ទី១, បំពាក់រូបពិព័រណ៌រូបភាព, បំពាក់ស្គីន LED បន្ទប់ប្រជុំជាន់ទី១, បំពាក់ស្គីន LED បន្ទប់ជាន់ផ្ទាល់ដី, បំពាក់តុ កៅអី…និងសមិទ្ធិផលជាច្រើនទៀត។ ជំហានទី៣នេះ គម្រោងចំណាយថវិកាសាងសង់សរុប១.០៣៧.០៨៩,៨៧ដុល្លារផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com