ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២២នេះនៅសាលាស្រុកមេមត់ខេត្តត្បូងឃ្មុំ បានរៀបចំដំណើរការដាក់ដេញថ្លៃជាសាធារណៈនូវគម្រោងសា្ថបនាផ្លូវក្រាលគ្រួសក្រហមនិងសាងសង់ផ្លូវបេតុងអាមេចំនួន០៨គម្រោងរួមមាន៖ឃុំចាន់មូលចំនួន០១គម្រោងឃុំជាំចំនួន០២គម្រោងឃុំត្រមូងចំនួន០២គម្រោងឃុំដារចំនួន០១គម្រោងនិងឃុំជាំតាម៉ៅដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋានស្រុកមេមត់ក្រោមវត្តមានលោកស្រេងលីអភិបាលស្រុកមេមត់លោកស៊ឺងគិរីវណ្ឌីនាយករងទីចាត់ការផែនការនិងវិនិយោគខេត្តមេឃុំនិងគណកម្មការឃុំទាំង០៨មន្រ្តីបច្ចេកទេសតំណាងក្រុមហ៊ុនដេញថ្លៃនិងអ្នកពាក់ព័ន្ធផងដែរ។
នាឱកាសនោះលោកស្រេងលីបានមានប្រសាសន៏លើកឡើងដោយសង្កត់ធ្ងន់ថារាល់ការបើកសំណើរដាក់ដេញថ្លៃលើគម្រោងមូលនីធិឃុំ/សង្កាត់ចាំបាច់ត្រូវអនុវត្តន៏គោរពតាមគោលការណ៏អោយបានត្រឹមត្រូវទៅតាមនីតិវិធីលទ្ធកម្មដែលមានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តន៏គម្រោងមូលនីធិឃុំ/សង្កាត់ជាធរមានធានាបានតម្លាភាពយុត្តិធម៌គុណភាពដែលរដ្ឋបាលមូលដ្ឋានទទួលយកបានទាំងអស់គ្នា។
ដោយបន្ទាប់ពីបានដំណើរការបើកឯកសារសម្រាប់ដាក់ដេញថ្លៃរបស់បណ្តាក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃរួចមកលោកស្រេងលីក៏បានមានប្រសាសន៏បន្ថែមថាតាមទិដ្ឋភាពជាក់ស្តែងការដេញថ្លៃគម្រោងមូលនិធិឃុំ/សង្កាត់នេះគឺបានប្រព្រឹត្តទៅប្រកបដោយតម្លាភាពនិងត្រឹមត្រូវតាមច្បាប់និងលក្ខខណ្ឌនៃការដេញថ្លៃខណៈប្រធានគណៈកម្មការលទ្ធកម្មយល់ព្រមទទួលយកគម្រោង។
នាឱកាសនោះដែរលោកស៊ឺងគិរិវណ្ឌីនាយកទីរងចាត់ការផែនការនិងវិនិយោគខេត្តមានប្រសាសន៏ថាក្រោយពីដំណើរការដេញថ្លៃត្រូវបានបញ្ចប់សូមលោក–លោកស្រីជាក្រុមហ៊ុនទទួលបានសិទ្ធទទួលការទាំងអស់ត្រូវអនុវត្តន៏អោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដោយធ្វើយ៉ាងណាអនុវត្តគម្រោងសាងសង់ផ្លូវទាំងនេះប្រកបដោយគុណភាពបម្រើផលប្រយោជន៏ជូនប្រជាពលរដ្ឋបានយូអង្វែងទន្ទឹមគ្នានេះសូមបន្តចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជូនតាមវិធានរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលដើម្បីជៀសផុតពីជំងឺកូវីដ–១៩។
សូមជម្រាបថា៖ជាលទ្ធផលក្នុងកិច្ចដំណើរការបើកសំណើរដេញថ្លៃគម្រោងស្ថាបនានិងសាងសង់ផ្លូវទាំង០៨គម្រោងខាងលើនេះសម្រាប់គម្រោង៖ឃុំចាន់មូលសាងសង់ផ្លូវបេតុងអាមេ០១ខ្សែមានប្រវែង១៩៧មបានទៅលើលោកហួតឆៃលីមជាតំណាងក្រុមហ៊ុនហួតឆៃលីមមានប៊ីតដាក់ចូលរួមពីក្រុមហ៊ុនដេញថ្លៃចំនួន០៣/ ឃុំជាំមានចំនួន០២គម្រោងដោយគម្រោងទី០១សាងសង់ផ្លូវបេតុងអាមេ០១ខ្សែរមានប្រវែង២៥១មនិងគម្រោងទី០២ស្ថាបនាផ្លូវក្រាលដីគ្រួសក្រហមមានប្រវែង៧០៥មបានទៅលើលោកហួតឆៃលីមជាតំណាងក្រុមហ៊ុនហួតឆៃលីមមានប៊ីតដាក់ចូលរួមពីក្រុមហ៊ុនដេញថ្លៃសរុបចំនួន០៦/ ឃុំត្រមូងមានចំនួន០២គម្រោងដោយគម្រោងទី០១សាងសង់ផ្លូវបេតុងអាមេ០១ខ្សែរមានប្រវែង២០០មនិងគម្រោងទី០២ស្ថាបនាផ្លូវក្រាលដីគ្រួសក្រហមមានប្រវែង៧៥០មបានទៅលើលោកស្រីជាតំណាងក្រុមហ៊ុនហ៊ន់សោភ័ណ្ឌមានប៊ីតដាក់ចូលរួមពីក្រុមហ៊ុនដេញថ្លៃសរុបចំនួន០៩/ ឃុំដារសាងសង់ផ្លូវបេតុងអាមេ០១ខ្សែមានប្រវែង៦១៩មបានទៅលើលោកស្រីជាតំណាងក្រុមហ៊ុនហ៊ន់សោភ័ណ្ឌមានប៊ីតដាក់ចូលរួមពីក្រុមហ៊ុនដេញថ្លៃចំនួន០៥/ ឃុំជាំតាម៉ៅមានចំនួន០២គម្រោងដោយគម្រោងទី០១សាងសង់ផ្លូវបេតុងអាមេ០១ខ្សែរមានប្រវែង២០០មនិងគម្រោងទី០២ស្ថាបនាផ្លូវក្រាលដីគ្រួសក្រហមមានប្រវែង៤០០មបានទៅលើលោកលីឈួនជាតំណាងក្រុមហ៊ុនលីឈួនមានប៊ីតដាក់ចូលរួមពីក្រុមហ៊ុនដេញថ្លៃសរុបចំនួន០៧សរុមក្រុមហ៊ុនចូលរួមដេញថ្លៃមានប៊ីតសរុបចំនួន៣១ប៊ីតផងដែរ៕