ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ក្រុមហ៊ុនដេញថ្លៃស្ថាបនាផ្លូវចំនួន៤ បានគេចវេស មិនព្រមដាក់សំណើដេញថ្លៃទេបន្ទាប់មន្រ្តីជំនាញ និងគណៈកម្មការលទ្ធកម្មរិតបន្តឹងពីនិតិវិធីក្នុងការចូលរួមដេញថ្លៃ

ត្បូងឃ្មុំក្រោយពីមានក្រុមហ៊ុនម៉ៅការដេញថ្លៃស្ថាបនាផ្លូវមួយចំនួនបង្ករភាពអនាធិបតេយ្យក្នុងកម្មវិធីដេញថ្លៃមន្រ្តីជំនាញនិងប្រធានគណៈកម្មការលទ្ធកម្មបានរិតបន្តឹងនូវនិតិវិធីដើម្បីឳ្យដំណើរការដេញថ្លៃប្រព្រឹត្តិទៅរលួននិងមានតម្លាភាពជាក់ស្តែងនៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០២២ក្នុងកម្មវិធីដេញថ្លៃស្ថាបផ្លូវនៅសាលាឃុំជីរោទី២មានម្ចាស់ចំនួន៣០ក្រុមហ៊ុនដែលបានចុះវត្តមានក្នុងចំណោមក្រុមហ៊ុនទាំង៣០នេះមានក្រុមហ៊ុនចំនួន៤

.ក្រុមហ៊ុនសេនសុវណ្ណារ៉ាចុះបញ្ជីនៅខេត្តត្បូងឃ្មុំ

.ក្រុមហ៊ុនជាគឹមសាងចុះបញ្ជីនៅខរត្តកំពង់ឆ្នាំង

.ក្រុមហ៊ុនហ៊ាងលន់ចុះបញ្ជីនៅខេត្តព្រៃវែងដែលបុគ្គលឈ្មោះយ៉ានយឿនមកជាតំណាង

.ក្រុមហ៊ុនហុងលីហួរចុះបញ្ជីនៅខេត្តកំពង់ចាម)ដែលបានបានគេចវេសមិនព្រមដាក់សំណើដេញថ្លៃទេ

ដូចនេះបើតាមការសន្និដ្ឋានក្រុមហ៊ុនទាំងនោះមិនមានឯកសារគ្រប់គ្រាន់នៅក្នុងស្រោមសំបុត្រទេគឺគាត់មានគោលបំណងមកអង្គុយអុកឡុកនិងទាមទាផលប្រយោជន៍ផ្សេងៗនៅក្នុងពេលកិច្ចលទ្ធកម្ម។

លោកជាប៊ុនពៅមេឃុំជីរោទី២និងជាប្រធានគណៈកម្មការលទ្ធកម្មបានលើកឡើងថាក្រុមហ៊ុនចំនួនបានដាក់សំណើរដេញថ្លៃខុសនិតិវិធីហើយលោកមិនអនុញ្ញាតិឳ្យចូលរួមក្នុងឃុំរបស់លោកទៀតនោះទេព្រោះក្រុមហ៊ុនទាំងនោះមានចេតនាបង្ករភាពអនាធិបតេយ្យដល់កម្មវិធីដេញថ្លៃលោកបន្តថាក្រោយមានការសម្រេចនេះក្រុមចំនួនបានទទួលយកកំហុសតែមានក្រុម១គឺក្រុមហ៊ុនវ៉ាន់សុធីបានបន្តការអុកឡុកច្រងែងច្រងាងគ្មានច្បាប់ទំលាប់មកលើរូបលោករបៀបមនុស្សព្រៃមិនស្គាល់ច្បាប់ទំលាប់មិនសមជាក្រុមហ៊ុនដែលត្រូវអនុញ្ញាតិឳ្យចូលរួមដេញថ្លៃលើកក្រោយទៀតនោះទេ

ជុំវិញបញ្ហានេះម្ចាស់ក្រុមហ៊ុនម៉ៅការដេញថ្លៃមួយចំនួនបានខ្សឹបប្រាប់ឳ្យដឹងថាម្ចាស់ក្រុមហ៊ុនវ៉ាន់សុធីនិងក្រុមហ៊ុនចំនួន៤ទៀតដែលមានរាយឈ្មោះដូចខាងលើតែងបង្ករភាពអនាធិបតេយ្យក្នុងកម្មវិធីដេញថ្លៃជាច្រើនដងមកហើយដោយនេះមិនមែនជាលើកទី១នោះទេជាក់ស្តែងនៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០២២នៅឃុំក្រូចឆ្មារស្រុកក្រូចឆ្មារក៏មានសកម្មភាពស្រដៀងនេះដែរតែមកដល់ពេលនេះមិនទាន់មានមន្ត្រីជំនាញណាចាត់វិធានការចំពោះម្ចាស់ក្រុមហ៊ុនវ៉ាន់សុធីនៅឡើយទេ

លោកស៊ឺងគីរីវណ្ឌីអនុប្រធានទីចាត់ការផែនការវិនិយោគសាលាខេត្តត្បូងឃ្មុំដែលចូលរួមជាអធិប្បតីក្នុងកម្មវិធីដេញថ្លៃខាងលើបានលើកឡើងថាក្រុមហ៊ុនទាំងអស់ដែលមិនពេញចិត្តចំពោះការសម្រេចរបស់ប្រធានគណៈកម្មការលទ្ធកម្មគឺមានសិទ្ធិតវ៉ាតែមិនមែនមកច្រងែងច្រង៉ាងបង្ករភាពអនាធិតេយ្យបែបនេះទេ

ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធនិងចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមហ៊ុនវ៉ាន់សុធីនិងក្រុមហ៊ុនចំនួន៤ទៀតដើម្បីកុំឳ្យបង្ករភាពអនាធិបតេយ្យបំផ្លាញការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាននេះ។

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com