ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅសាលប្រជុំ(ខ)សាលាខេត្តត្បូងឃ្មុំបានពិនិត្យពិភាក្សានិងអនុម័តលើរបៀបវារៈចំនួន០៦ចំនុចរួមមាន៖
១.សេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៧អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត
២.សេចក្ដីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែឧសភាឆ្នាំ២០២២របស់រដ្ឋបាលខេត្ត
៣.សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីប្រតិទិននៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេល១២ខែឆ្នាំទី៤អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត
៤.ការងារបោះឆ្នោតតែងតាំងមន្ត្រីរាជការសាលាខេត្ត
៥.សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារកិច្ចការពារកុមារ
៦.បញ្ហាផ្សេងៗ
–ស្ដាប់របាយការណ៍របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តត្បូងឃ្មុំ៕