ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សង្ឃឹមថាមានទេសចរណ៍ប្រមាណ៥០ម៉ឺននាក់ ចូលរួមបុណ្យសមុទ្រ ២០១៩នៅខេត្តកំពត

ខេត្តកំពត ៖ ការត្រៀមរៀបចំបុណ្យសមុទ្រ គិតមកដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានរួច​រា​ល់ ៩៥% ភាគរយហើយ គឺនៅ​ស​ល់​តែការងារសំរិតសំរាំងបន្ថែមមួយចំនួនទៀតតែប៉ុណ្ណោះ ។  ហើយបើតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តមបណ្ឌិតថោង ខុនបានលើកឡើងថា ការរៀបចំបុណ្យសមុទ្រនៅខេត្តកំពតក្នុងឆ្នាំ២០១៩នេះនឹងមានលក្ខណៈល្អប្រសើរ ការរៀបចំក្រុងបានស្អាត ពិសេសពេលរាត្រី ហើយបើផ្អែកលើបទពិសោធកន្លងមក ពិធីបុណ្យសមុទ្រឆ្នាំនេះនឹងអាចមានភ្ញៀវទេស​ច​រ​ណ៍កើនឡើងជាងឆ្នាំមុន តាមការរំពឹងទុករង្វង់ប្រមាណ៥០ម៉ឺននាក់  ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ដែលខេត្តកំពតទទួលធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តកំពត ។ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរ​ណ៍ បានលើកឡើងថា ការត្រៀមរៀបចំពិធីបុណ្យសមុទ្របានរួចរាល់ចប់សព្វគ្រប់អស់ហើយគិតមត្រឹមពេលនេះ គឺនៅសល់តែកា​រ​សំ​រិតសំរាំងបន្ថែមឲ្យកាន់តែល្អប៉ុណ្ណោះ  មិនមានបញ្ហាអ្វីគួរឲ្យព្រួយប្រារម្ភទេ ។ ចំណែកបញ្ហាផ្លូវធ្វើដំណើរមកកាន់ខេត្តកំពតដែ​ល​មានលក្ខណៈហុយ និងរលះមិនទាន់ស្រួយនៅឡើយ  ឯកឧត្តមរដ្ឋមន្ត្រីថា បានពិភាក្សាជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនរួចហើយ  ឯកឧត្តម ស៊ុន ចាន់ថុល ថានឹងជួយជំរុញ និងពន្លឿនធ្វើយ៉ាងណាឲ្យផ្លូវប្រសើរឡើងច្រើន នៅមុនថ្ងៃបុណ្យសមុទ្រមកដល់ ។

ឯកឧត្តមរដ្ដមន្ត្រីបានកោតសរសើរដល់រដ្ឋបាលខេត្ត ប្រជាពលរដ្ឋ មន្ទីរជំនាញ និងជាពិសេសអនុគណៈកម្មការ ទាំង៦ដែលបានចូលរួមសហការខិតខំប្រឹងប្រែង រៀបចំការងារត្រៀមបុណ្យសមុទ្រលើកទី ៨ ជុំទី២ នេះឲ្យមានភាពទាក់ទាញ និងទាន់ពេលវេលា ។ ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ចាក់ថា ក្រៅពីកម្មវិធីធ្លាប់មានដូចនៅក្នុងបុណ្យសមុទ្រនាពេលសព្វមួយដង  សម្រាប់​ជុំទី២​នៅ​ខេត្តកំពតនេះ និងមានកម្មវិធីថ្មីៗ បញ្ចូលច្រើនថែមទៀតដែរ ដូចជាវិថីម្ហូបអាហារ អមដោយការប្រគុំក្រុមតន្ត្រីរាំលែងកម្សា​ន្ត  ក្នុងគោលបំណងដើម្បីជួយជំរុញដល់សក្ដានុពល ម្ហូបអាហារខ្មែរ ឬផលិតផលក្នុងស្រុក ឲ្យបានខ្លាំងខ្លា ការរៀបចំអាហារដ្ឋាន​លើទឹកតាមបណ្តោយដងព្រែក និងសមិទ្ធិផលកីឡាថ្មីៗ  តំបន់មណ្ឌលកម្សាន្តថ្មីប្លែកៗជាច្រើនទៀត ដែលនឹងដាក់ផ្សាយតា​ម​ស្ព​តរបស់ក្រសួងក្រសួងទេសចរណ៍ ។ ជាងនេះទៅទៀត អ្វីដែលថ្មីមួយទៀតគឺទូរថភ្លើងលំដាប់អន្តរជាតិ សម្រាប់ដឹងជញ្ជូនអ្ន​ក​ដំណើរពីក្រុងព្រះសីហនុ មកកំពត ។

ឯកឧត្តម រដ្ឋមមន្ត្រីបានបន្ថែមថា ផ្អែកលើការអភិវឌ្ឍន៍ រីកចម្រើនទូទាំងប្រទេស កើតចេញពីកត្តាស្ថេរភាពនយោបាយ សុខសន្តិ​ភាព និងការរៀបចំបានល្អរបស់មន្ត្រីជំនាញ និងរដ្ឋបាលខេត្ត រួមនិងប្រជាពលរដ្ឋផងនោះ  នៅក្នុងបុណ្យសមុទ្រឆ្នាំ២០​១៩​នេះ​​ ឯកឧត្តម រំពឹងថាភ្ញៀវទេសចរណ៍នឹងកើនឡើង ។ តាមការប៉ាន់ស្មានប្រមាណជា៥០ម៉ឺននាក់  ខណៈដែលឆ្នាំមុនមានប្រ​មា​ណ​ ​៣៥ម៉ឺននាក់ ។

យ៉ាងណាក៏ដោយឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ការរៀបចំសេវាហូបចុកមិនខ្វះទេ ប៉ុន្តែសេវាស្នាក់នៅអាចនឹងមានប​ញ្ហា ព្រោះសេវាស្នាក់នៅរបស់ខេត្តនៅមានកម្រិត។ ប៉ុន្តែជុំវិញបញ្ហានេះ រដ្ឋបាលខេត្តបានចុះទៅជួបជាមួយនិងប្រជាពលរដ្ឋ ដ៏ដូចជាជំរុញដល់មន្ត្រីរាជការដែលមានផ្ទះធំទូលាយ សូមជួយរៀបចំដើម្បីទុកជួលឲ្យភ្ញៀវស្នាក់ផងដែរ ព្រោះបច្ចុប្បន្នវិស័យទេស​ច​រ​ណ៍គឺជាការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន  ។

 ឯកឧត្តម ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមមកចូលរួមទស្សនា កម្សាន្តសប្បាយ ក្នុងពិធីបុណ្យសមុទ្រឲ្យបានច្រើនកោះករ ជាពិសេសត្រូវជួយចូលរួមថែរក្សា និងសំអាតអនាម័យ បរិស្ថានឲ្យបានល្អស្អាត ចេះវេចខ្ចប់​កា​ក​សំណល់ជាដើម ចំណែកអ្នកផ្តល់សេវាទេសចរ ត្រូវបង្កើនគុណភាពសេវារបស់ខ្លួន ពិសេសតម្លៃត្រូវរក្សានូវដដែលឬតម្លៃបន្តិចបន្តួច ដើម្បីបង្ហាញថា យើងចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជា ដើម្បីខេត្តកំពតមានការរីកចម្រើនល្បីល្បាញផងដែរ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com