ទាន់ហេតុការណ៍
រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធីអបអរការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក => រដ្ឋបាលខេត្តត្បូងឃ្មុំ កំពង់ចាម និងក្រចេះ រួមគ្នាប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងធ្វើការដុតបំផ្លាញគ្រឿងញៀនជាង៨គីឡូក្រាម => គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ និងសភាពការណ៍ទូទៅ => គណៈកម្មការផ្សារសួង ចុះបាញ់គំនូសកំណត់ការលក់ដូររបស់អាជីវករ ក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ => ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងលោកជំទាវ និងឯកឧត្តមឧត្តមសេនីយ៍ឯក ម៉េង វ៉ាន់ឌី និងលោកជំទាវ ប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងពុទ្ធមណ្ឌលវត្តចំនួន២៥ ក្នុងខេត្តត្បូងឃ្មុំ => លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា និងភរិយា អញ្ជើញបោះឆ្នោតរួចហើយ នៅការិយាល័យក្នុងសាលាបឋមសិក្សា ដារ => លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៍ា អញ្ជើញបោះឆ្នោតរួចហើយ នៅការិយាល័យក្នុងវិទ្យាល័យ ហេង សំរិន អន្លង់ជ្រៃ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងភរិយា អញ្ជើញបោះឆ្នោតរួចហើយ នៅការិយាល័យក្នុងសាលាបឋមសិក្សា ហ៊ុន សែន ខ្នារ => ព្រៃឡង់រងការកាប់បំផ្លាញវាតទីយកដីជាច្រើនហិចតាស្ថិតនៅត្រង់ចំនុច ទូលតាប៉ត ក្នុងភូមិត្បែង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្តដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជាលើកទី៣ នៅទូទាំងស្រុកអូររាំងឪ
0

គម្រោងមូលនីធិអភិវឌ្ឍន៍ឃុំ/សង្កាត់ លើការគម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន ១ គម្រោង ក្នុង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានដំណើរការដាក់ដេញថ្លៃជាសាធារណៈ

(ត្បូងឃ្មុំ) គម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន គម្រោង ក្នុង ស្រុកក្រូចឆ្មារ ត្រូវបានដំណើរការដាក់ដេញថ្លៃជាសាធារណៈ នាព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២នេះ នៅសាលាឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ គម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន០១ គម្រោង មាន ប្រវែង ២០០ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋានភូមិទី១និងភូមិ២ ឃុំស្វាយ ឃ្លាំង ស្រុកក្រូចឆ្មារក្រោមវត្តមាន លោក ស៊ឹម ប៊ុនអៀន អភិបាលរងស្រុកក្រូចឆ្មារ លោក សឺង គិរីវណ្ឌី នាយករងទីចាត់ការផែនការ និងវិនិយោគខេត្តនិង លោក គេង យូហ៊ត មេឃស្វាយឃ្លាំង ដោយមានការចូលរួមពីគណកម្មការឃុំ មន្រ្តីបច្ចេកទេស តំណាងក្រុមហ៊ុនដេញថ្លៃ និងអ្នកពាក់ព័ន្ធ ផងដែរ

នាឱកាសនោះ លោក សឺង គិរីណ្ឌី នាយករងទីចាត់ការផែនការ និងវិនិយោគ បានមានប្រសាសន៏សង្កត់ធ្ងន់ថា រាល់ការបើកសំណើរដាក់ដេញថ្លៃ លើគម្រោងមូលនីធិឃុំ/សង្កាត់ ចាំបាច់ត្រូវអនុវត្តន៏គោរពតាមគោលការណ៏អោយបានត្រឹមត្រូវ ទៅតាមនីតិវិធីលទ្ធកម្ម ដែលមានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តន៏គម្រោងមូលនីធិឃុំ/សង្កាត់ជាធរមាន ធានាបានតម្លាភាព យុត្តិធម៌គុណភាព ដែលរដ្ឋបាលមូលដ្ឋានទទួលយកបានទាំងអស់គ្នា។ ជាមួយគ្នាលោកអភិបាលស្រុកក៏បានសំណូមពរដល់អ្នកចូលរួមទាំងអស់ សូមបន្តចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជូនតាមវិធានរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីសហគមកម្ពុជាជៀសផុតពីជំងឺកូវីដ១៩ បន្ទាប់មានការស្រាកស្រានបានមួយរយៈនាពេលកន្លងមក។

ដោយបន្ទាប់ពីបានដំណើរការបើកឯកសារសម្រាប់ដាក់ដេញថ្លៃ របស់បណ្តាក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃរួចមក លោក គេងយូហ៊ត មេឃស្វាយឃ្លាំង ក៏បានមានប្រសាសន៏លើកឡើងថា តាមទិដ្ឋភាពជាក់ស្តែងការដេញថ្លៃ គម្រោងមូលនិធិឃុំ/សង្កាត់ នេះគឺបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងត្រឹមត្រូវតាមច្បាប់និងលក្ខខណ្ឌនៃការដេញថ្លៃ ខណៈប្រធានគណៈកម្មការលទ្ធកម្ម និងអ្នកចូលរួមទាំងអស់ យល់ព្រមទទួលយកគម្រោង

លោកមេឃុំ ក៏បានបន្តថា ក្រោយពីដំណើរការដេញថ្លៃ ត្រូវបានបញ្ចប់ សូមលោកលោកស្រី ជាក្រុមហ៊ុនទទួលបានសិទ្ធទទួលការទាំងអស់ ត្រូវអនុវត្តន៏អោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដោយធ្វើយ៉ាងណា អនុវត្តគម្រោងសាងសង់ផ្លូវទាំងនេះប្រកបដោយគុណភាព បម្រើផលប្រយោជន៏ជូនប្រជាពលរដ្ឋបានយូអង្វែង ទន្ទឹមគ្នានេះសូមបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ដើម្បីសហគមកម្ពុជាជៀសផុតពីជំងឺកូវីដ១៩ ទទួលបានការអភិវឌ្ឍន៍បន្ថែមទៀត

សូមជម្រាបថា៖ ជាលទ្ធផលក្នុងកិច្ចដំណើរការបើកសំណើរដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន ០១ គម្រោង មានប្រវែង ២០០ បានទៅលើលោក លោក អ៉ឹង ចាន់ឡា តំណាងក្រុមហ៊ុន អ៉ឹង ចាន់ឡា មានប៊ីតក្រុមហ៊ុនដាក់ចូលរួមដេញថ្លៃ សរុបចំនួន ០៣ប៊ីត ផងដែរ៕  

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com