ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ពលរដ្ឋស្នើឱ្យ ឯកឧត្តម អ៊ុន ចាន់ដា ជួយពិនិត្យក្រុមអ្នកម៉ៅការដេញថ្លៃជួសជុលស្ថាបនាផ្លូវក្នុងខេត្តកំពង់ចាមកំពុងប្រព្រឹត្តិអំពើពុករលួយដោយចំហរ

 

ខេត្តកំពង់ចាម៖   មន្ត្រីពាក់ព័ន្ធមួយចំនួន និងក្រុមអ្នកម៉ៅការដេញថ្លៃជួសជុលស្ថាបនាផ្លូវក្នុងខេត្តកំពង់ចាមកំពុងប្រព្រឹត្តិអំពើពុករលួយដោយចំហរបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋានបំផ្លាញសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលដោយពួកគេបានយកថវិការថ្នាក់ក្រោមជាតិក្រោមរូបភាពលុយទឹកតែមកចែកគ្នាខណៈថវិការទាំងនោះរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់អភិវឌ្ឍន៍ស្ថាបនាផ្លូវឃុំ/សង្កាត់បម្រើដល់ផលប្រយោជន៍ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រកបបររកស៊ីចិញ្ចឹមជីវិត។            

ជាក់ស្តែងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២មានការដាក់ឳ្យដេញថ្លៃគម្រោងស្ថាបនាផ្លូវ ចំនួនពីរកម្រោង  រៀបចំការដេញថ្លៃ នៅសាលាស្រុក ស្រីសន្ធរ ខេត្តកំពង់ចាមដែលមានក្រុមហ៊ុនចូលរួមដេញថ្លៃមិនក្រោម៥ក្រុមហ៊ុននោះទេតែក្រុមហ៊ុនមួយចំនួនទៀតពួកគេគ្រាន់តែមកសំកុកចាំទាមទាលុយពីក្រុមហ៊ុនណាដែលដេញថ្ងៃបានតែប៉ុណ្ណោះ។

ជុំវិញក្រុមមនុស្សដែលមកសំកុកចាំទាមទាលុយទឹកតែទាំងនោះត្រូវបានប្រភពច្បាស់ការបង្ហើបឳ្យដឹងថាគ្រប់អ្នកម៉ៅការដេញថ្លៃដែលមានបំណងចង់បានកម្រោងត្រូវតែចរចាជាមុនសិនដោយត្រូវតែដក់ភាគរយមកចែកឳ្យមនុស្សទាំងនោះបើមិនដូច្នេះទេគឺមិនអាចដេញថ្លៃបានដោយស្រួលឡើយពោលគឺពួកគេនឹងចូលអុកឡុកបង្ករភាពរញេរញ៉ៃពេញកម្មវិធីដេញថ្លៃជាក់ជាមិនខានហើយម្យ៉ាងទៀតពួកគេនឹងដាក់តម្លៃទាបរួចរត់ចោលតែម្តងដោយធ្វើយ៉ាងណាឳ្យការដេញថ្លៃមិនអាចដំណើរការទៅបាន។ប្រភពខាងលើឳ្យដឹងទៀតថាក្រុមអ្នកម៉ៅការទាំងនោះមិនខ្វល់ពីផលប្រប្រយោជន៍របស់ប្រជាពលរដ្ឋនោះទេធ្វើយ៉ាងណាឳ្យតែពួកគេអាចយកប្រាក់របស់រដ្ឋមកចែកគ្នាបាន។

ករណីខាងលើនេះអ្នកយកព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំផ្លឺពីប្រធានទីចាត់ការផែនការវិនិយោគខេត្តកំពង់ចាមបានទេតែយ៉ាងណាសូម  ឯកឧត្តមអ៊ុនចាន់ដាអភិបាលនៃគណៈអភិបាលខេត្តមេត្តាពិនិត្យលទ្ធភាពអន្តរាគមន៍បំបាត់នូវការប្រព្រឹត្តិអំពើពុករលួយដោយបើចំហរក្រោមរូបភាពលុយទឹកតែរបស់ក្រុមអ្នកម៉ៅការខាងលើនេះផងព្រោះថាពួកគេកំពុងធ្វើឳ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្នាននិងម្យ៉ាងគឺបានបំផ្លាញសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីផលប្រយោជន៍សុខសុវត្ថិភាពនឹងសុខមាលភាពរបស់ប្រជាពលរដ្ឋ។

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com