ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

លោកសិទ្ធឡោះ ស្នងការខេត្តបន្ទាយមានជ័យ សន្យាបង្ក្រាប ទីតាំងសង្វៀនជល់មាន់និងអាប៉ោង នៅក្នុងក្រុងប៉ោយប៉ែត លទ្ធផលបង្ក្រាបបខ្យល់។

?ទំនាក់ទំនងការផ្សាយ 066227733

បន្ទាយមានជ័យ៖យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ននេះមានទីតាំងសង្វៀនជល់មាន់ និងអាប៉ោងនៅភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេងដោយសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ដែលដឹកនាំដោយលោកសៅ សារឿន អធិការក្រុងប៉ោយប៉ែត បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនមានវិធានការទប់ស្កាត់និងបង្ក្រាបសោះឡើយ

ប្រភពខាងលើ បានលើកឡើងទៀតថា?ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ បានបើកលេងតាំងពីថ្ងៃត្រង់រហូតដល់យប់អាទ្រាធ ដោយក្រុមអ្នកញៀនល្បែង បាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវ អឺងកងផ្អើលអស់អ្នកភូមិ ដោយមិនមានការរំខាន ដល់សមត្ថកិច្ចពាក់ព័ន្ធសោះឡើយ ដោយពួកគាត់កំពុងតែមានការព្រួយបារម្ភជាខ្លាំង ខណៈពេលដែលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង ភ្នាល់ដាក់លុយសុីសាច់ហត់ឈាម គ្នា ជារៀងរាល់ថ្ងៃ បែរជាសមត្ថកិច្ច នៅក្នុងមូលដ្ឋានខាងលើមិនអើពើទៅវិញ។

ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បានរាយការណ៌ជូនសមត្ថកិច្ចខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ?ទំនងទីតាំងល្បែងស៊ីសង ខាងលើនេះ អាចជាឆ្នាំងបាយរបស់លោកសៅ សារឿន អធិការក្រុងប៉ោយប៉ែត ផងក៌មិនដឹង។សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។

ពាក់ព័ន្ធនិងទីតាំងល្បែងស៊ីសងខាងលើនេះ ដែលកំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀតស្ងាត់បែបនេះ អាចដូចជាការលើកឡើង របស់មហាជនពិតប្រាកដមែន? អាចទំនង

ជាឆ្នាំងបាយរបស់លោកសៅ សារឿន ដូចការលើកឡើងរបស់មហាជន ពិតប្រាកដមែន ទើបបានជាលោកសៅ សារឿន បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។

ពាក់ព័ន្ធនិងជុំវិញ ករណីខាងលើនេះ លោកសិទ្ធឡោះស្នងការខេត្តបន្ទាយមានជ័យ បានប្រាប់សាន់ដេ តាមទូរស័ព្ទជាបន្តបន្ទាប់ គាត់និងអោយជំនាញចុះមកត្រួតពិនិត្យដើម្បីមានវិធានការណ៌ តែលទ្ធផលបង្ក្រាបខ្យល់។ មហាជនបានសំណូមពរដល់ឯកឧត្តមនេតសាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com