ទាន់ហេតុការណ៍
លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តខេត្តត្បូងឃ្មុំអញ្ជើញ ដឹកនាំ លោកមេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានស្រុកពញាក្រែក អញ្ជើញសាកសួរសុខទុក្ខ អតីតគណៈយុទ្ធមិត្តកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះកម្ពុជា ឆ្នាំ១៩៧៨ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អេកស្រុកពញាក្រែក => ទុក្ខកង្វល់របស់ប្រជាពលរដ្ឋចំនួន ១៤ ករណីក្នុងស្រុកអូររាំងឪត្រូវបានដោះស្រាយក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ => សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បន្តចែកអំណោយជូនពលរដ្ឋងាយរងគ្រោះ៣៤៨គ្រួសារ នៅស្រុកអូររាំងឪ => បច្ច័យ៨១លានរៀល ក្នុងអង្គកឋិនទាន ត្រូវបានមហាឧបាសិកាពុទ្ឋសាសនូបត្ថមក៍ សន ពិន និងឯកឧត្តមឧត្តមសេនីយ៍ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ផ្តួចផ្តើមនិងដង្ហែទៅកាន់វត្តបុទុម្ពរ ហៅវត្តសៀមបោយ នៅខេត្តកំពង់ចាម => អភិបាលខេត្តត្បូងឃ្មុំ ប្រារព្ធពីធីក្រុងពាលីសាងសង់រង្វង់មូលអាងទឹកតាភួង ស្ថិតនៅភូមិជ័យនិគម ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ទីរួមខេត្តត្បូងឃ្មុំ => អភិបាលខេត្តត្បូងឃ្មុំ ប្រារព្ធពីធីក្រុងពាលីសាងសង់រង្វង់មូលអាងទឹកតាភួង ស្ថិតនៅភូមិជ័យនិគម ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ទីរួមខេត្តត្បូងឃ្មុំ => ឃាត់ខ្លួនមេបញ្ជាការរងប៉េអឹមខេត្តម្នាក់ និងមេប៉េអឹមស្រុកភ្នំស្រួច ជាមួយកូនចៅមន្ត្រីអាវុធហត្ថ៤រូបទៀតសង្ស័យពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន => រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរទេសចរណ៍ខេត្ត រៀបចំអបអសាទរទិវាពិភពលោកស្អាត "World Cleanup Day" និងអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ "ទេសចរណ៍ និងការវិនិយោគបៃតង”(Tourism and Green Investment) => ពូជស្រូវរាជរដ្ឋាភិបាលជាង៣៤តោន ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ នាំយកទៅផ្តល់ជូនប្រកសិករគោលដៅ៣៤២គ្រួសារ ក្នុងស្រុកត្បូងឃ្មុំ ដែលខូចខាតដំណាំស្រូវដោយទឹកជំនន់ ដើម្បីស្ដារឡើងវិញ => រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋគម្រប់ខួប ១១ ព្រះវស្សា
0

រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្រុកពញាក្រែក

នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅបរិវេណវត្តក្រែក ស្ថិតក្នុងឃុំក្រែក ស្រុកពញាក្រែក  ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ។

វេទិកានេះ មានការចូលរួម ពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ និងតំណាងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាច្រើននាក់ ផងដែរ

ថ្លែងនាឱកាសនោះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត គូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានបង្ហាញនូវតួនាទីក្រុមប្រឹក្សា ព្រមទាំង លទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន តាមរយៈ ការអនុវត្តសកម្មភាពក្នុងរយៈពេលកន្លងមក ដើម្បី ឆ្លើយតបជាមួយម្ចាស់ឆ្នោត ជាពិសេស ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ

ឯកឧត្តម បញ្ជាក់ដែរថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានឆ្លើយនូវបញ្ហាអាទិភាពសំខាន៎ៗ សម្រាប់រដ្ឋបាលក្នុងខេត្ត ជាពិសេស ការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្ត ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាពព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ

លើសពីនេះទៀតនោះ តាមរយៈ ការសម្របសម្រួលវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួម របស់ប្រជាពលរដ្ឋ យ៉ាងសកម្ម ក្នុងការលើកឡើងជាសំណើ សំណូមពរ កង្វល់ និងទំនាស់

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ មានគោលបំណង ដើម្បី ផ្តល់ឱកាស ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមាន នារយៈកាលកន្លងមក ក្រៅពីនោះ វេទិកានេះ ក៏នឹងផ្តល់នូវឱកាស ផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ផងដែរ ក្នុងការបញ្ចេញមតិរបស់ខ្លួន ពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បី ឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតប ចំពោះតម្រូវការ និងសំណូមពរ ដែលបានស្នើឡើង

គូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលបានប្រារព្ធ នៅស្រុកពញាក្រែក  មានប្រជាពលរដ្ឋចូលរួមលើកសំណើ សំណូមពរ និងកង្វល់ចំនួន៣៩ រួមមាន ផ្លូវ អគ្គីសនី បទល្មើសឆក់ត្រី បញ្ហាគ្រូបង្រៀនគួរ ស្នើធ្វើរបងសាលា សុំអគារសិក្សាបរិស្ថាន វិស័យកសិកម្ម និងអាជីវករលក់ដូរនៅផ្សារស្ទឹង ទន្ទឹមនឹងនោះ នៅក្នុងចំណោយសំណើ សំណូមពរ និងកង្វល់ ដែលប្រជាពលរដ្ឋបានស្នើឡើង ក៏ត្រូវបានក្រុមការងារធ្វើការដោះស្រាយជូនភ្លាមៗ នៅនឹងកន្លែងទាំងអស់ ផងដែរ

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com