ទាន់ហេតុការណ៍
វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...! => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី។
0

ក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំប្រចាំខែ និងប្រកាសកែសម្រួលសមាសភាពក្រុមការងារក្បាលម៉ាសុីនចំនួន១១៨រូប

(ត្បូងឃ្មុំ) ក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំប្រចាំខែ និងប្រកាសកែសម្រួលសមាសភាពក្រុមការងារជាក្បាលម៉ាសុីនដឹកនាំចំនួន១១៨រូប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណសមាជិកគណៈកម្មាធិការថ្នាក់កណ្តាល់យុវជនគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ និងជាប្រធានគណៈចលនាមហាជនខេត្តត្បូងឃ្មុំ។

មានប្រសាសន៍នាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានយុវជនគណបក្សខេត្ត បានលើកឡើងថា ឋានៈ តួនាទីត្រឹមជាក្រដាស់១សន្លឹក នៃសំបកខាងក្រៅប៉ុណ្ណោះ រឿងដែលសំខាន់នោះ ឆន្ទៈ បេះដូង ការស្រលាញ់ គាំទ្រ ចេញពីបេះដូងពិតបង្កើនសមត្ថភាព លទ្ធភាព យកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញការងារ ជូនបក្ស ពិសេសគោលដៅសំខាន់បំផុតនោះគឺ«សន្លឹកឆ្នោត»

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដល់ក្បាលម៉ាសុីនយុវជនគណបក្សខេត្ត ត្រូវបន្តសាមគ្គីភាពផ្ទៃក្នុងពង្រឹងរចនាសម្ព័ន្ធ កសាងពង្រីកសមាជិក ជាពិសេស រួមគិត រួមធ្វើ រួមទទួលខុសត្រូវ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានណែនាំឲ្យក្រុមការងារទាំងអស់ត្រូវបន្តចុះបញ្ជ្រាបគោលនយោបាយរបស់គណបក្ស ក៏ដូចជាយុវជនគណបក្សថ្នាក់កណ្តាលដល់សមាជិកទាំងអស់ និងបន្តបញ្ជ្រាបដល់ពលរដ្ឋក្នុងមូលដ្ឋានឲ្យបានជ្រួតជ្រាបដល់ក្រអៅបេះដូង។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ប្រធានយុវជនគណបក្សខេត្ត ជំរុញឲ្យសមាជិកទាំងអស់ ត្រូវចុះពង្រឹងជួយតាមមូលដ្ឋាន  ក្តាប់ឲ្យបានរាល់បញ្ហាប្រឈម សំណើរសំនូមពរចាំបាច់របស់ពលរដ្ឋ យកមកដោះស្រាយ ក្តាប់ឲ្យបាននូវសតិអារម្មណ៍ ទាញយកសន្តានចិត្តប្រជាពលរដ្ឋ ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យកជ័យជំនះក្នុងការបោះឆ្នោតនាឆ្នាំ២០២៣ខាងមុខនេះ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com