ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញអមដំណើ ឯកឧត្តម សៅ សុខា អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពិធីប្រគល់ និង ទទួល អដ្ឋិធាតុ យុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ធ្វើ មាតុភូមិ និវត្តន៍ ពី ប្រទេស វៀតណាម មកកាន់ប្រទេសកម្ពុជា។ ពិធីនេះ ធ្វើឡើង នៅតំបន់ ប្រវត្តិសាស្រ្តយោធា តេជោ កោះថ្ម X១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ក្រោមអធិបតី នាយ ឧត្តម សេនីយ៍ សៅ សុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមេរភូមិន្ទ និ ង លោក អនុ ប្រធាន អចិន្ត្រៃយ៍ គណៈកម្មការជំនាញរបស់រដ្ឋាភិបាលវៀតណាម។
បន្ទាប់ពីធ្វើពិធីប្រគល់ និងទទួលរួច កម្ពុជាបានធ្វើ ពិធី ដង្ហែ អដ្ឋិធាតុ យុទ្ធជន កម្លាំង ប្រដាប់ អាវុធ សាមគ្គី សង្គ្រោះជាតិកម្ពុជា ៤៩រូប ពីទឹកដីវៀតណាម ចូលមក តំបន់ ប្រវត្តិ សាស្រ្ត យោធា តេជោ កោះថ្ម X១៦។